រមណីយដ្ឋាន(កម្ពុជា)

រមណីយដ្ឋាន(កម្ពុជា)

Sunday, May 6, 2012

រមណីយដ្ឋាន​បូកគោ​ប្រែ​មុខមាត់​ថ្មី ក្រោយពេល​សម្ពោធ​



ថ្ងៃទី 6 ឧសភា 2012
ដោយ: កូឡាប
CEN
​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ត្រូវបាន​សម្ពោធ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១២
រមណីយដ្ឋាន ឋានសួគ៌ បូកគោ ត្រូវបាន សម្ពោធ ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេចនាយករ ដ្ឋ មន្ត្រី ហ៊ុន សែន នៅ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១២
កំពត: ​ភ្នំ​បូកគោ​ ស្ថិតនៅលើ​ទឹកដី​ខេត្តកំពត មាន​កម្ពស់ ១.០៧៥ ម៉ែត្រ មាន​អាកាសធាតុ​ត្រជាក់​សែន​មនោ​រម្យ ដែល​ត្រូវបាន​រៀបចំឡើង​ក្នុងអំឡុង​ឆ្នាំ​១៩១៧ ជា​កន្លែង​សម្រាក​លំហែកាយ​របស់​ក្រុម​អាណានិគម​បារាំង ដែលមាន​សំណង់​លំនៅដ្ឋាន សណ្ឋាគារ កាស៊ីណូ វិហារ​កាតូលិក វត្ត​អារាម ទំនប់ទឹក អាងទឹក ស្ថានីយ​អគ្គិសនី និង​សំណង់​រដ្ឋបាល​មួយចំនួនទៀត ដែលមាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជាទី​ក្រុង​មួយនា​សម័យ​នោះ និង​មានឈ្មោះ​ល្បីល្បាញ​ទាំង​ក្នុង និង​ក្រៅប្រទេស ក្នុងនោះ​រួមទាំង​នៅ​តំបន់​អឺរ៉ុប​ផងដែរ​។​
Photo by CEN
​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ត្រូវបាន​សម្ពោធ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១២
ឆ្លងកាត់​ព្យុះ​សង្គ្រាម​ជាច្រើន​ទសវត្សរ៍ រមណីយដ្ឋាន​បូកគោ​ត្រូវបាន​ទុកចោល​បាត់​ដំណឹង​សូន្យឈឹង​លែង​នឹកនា ហើយ​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ភ្លេច​បាត់​តែម្តង​។​
​ចាប់តាំងពី​បាន​អនុវត្ត​គម្រោង​វិនិយោគ​នេះ ក្រុមហ៊ុន​សុខា​ម៉ូ​តែ​ល​បាន​ចំណាយ​ថវិកា​សាងសង់​ជាង​ពីរ​រយ​លាន​ដុល្លារ​ សហរដ្ឋអាមេរិក នៅក្នុង​គម្រោង​វិនិយោគ​សរុប​ប្រមាណ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​។
Photo by CEN
ជាមួយ​ការកសាង​សមិទ្ធផល​លើ​វិស័យ​សេវាកម្ម​សណ្ឋាគារ ក្រុមហ៊ុន​សុខាអូតែល នៅបាន​សាងសង់​រូបសំណាក​យាយ​ម៉ៅ ដ៏​ធំ​ស្កឹមស្កៃ​មួយ ធ្វើ​អំពី​ថ្ម​បេតុង លើ​ទីទួល​សុវត្ថិភាព ស្ថិតនៅ​ចំ​ពីមុខ​ព្រះរាជដំណាក់​ស្លា​ខ្មៅ មាន​បា​តប​ល្ល័​ង្គ​ទំហំ ២៤ ម៉ែត្រ​បួន​ជ្រុង កម្ពស់​ជាង ៨ ម៉ែត្រ និង​រូបសំណាក​យាយ​ម៉ៅ​កម្ពស់​ជាង ១៤ ម៉ែត្រ ដែល​នៅមុន​ពិធី​សម្ពោធ​បានចាប់ផ្តើម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើការ​បួងសួង​សុំ​សេចក្តីសុខ ពី​បរ​មី​លោកយាយ​ម៉ៅ សូម​តាម​ជួយ​បីបាច់រក្សា​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា សូម​មាន​សេចក្តីសុខ​សេចក្តីចម្រើន និង​មានការ​អភិវឌ្ឍ​គ្រប់​ក្រុមគ្រួសារ​ចាប់ពីពេលនេះ​តរៀង​ទៅ​។​
Photo by CEN
រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ខេត្តកំពត បាន​សម្ពោធ​ដំណាក់កាល​ដំបូង ដែល​រួមមាន​សណ្ឋាគារ និង​ផ្លូវ​បេតុង​កៅស៊ូ​បី​ខ្សែ ប្រវែង ៤៩ គីឡូម៉ែត្រ នៅពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទាំងអស់ ដែល​បាន​សម្ពោធ និង​បាន​កត់សម្គាល់ថា នេះ​ជាការ​ចាប់ផ្តើម​ដ៏​ល្អ នៃ​ទី​រមណីយដ្ឋាន​ដែលមាន​កម្ពស់ ១.០៧៥ ម៉ែត្រ និង​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩១៧ ប៉ុន្តែ​បាន​ទុកចោល​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ ហើយ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​សុខា​ម៉ូ​តែ​ល​នោះ​។ ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចសន្យាជួល​ដី សម្រាប់​គម្រោង​អភិវឌ្ឍន៍​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ទំហំ ១៤ ម៉ឺន​ហិកតា ពី​រាជរដ្ឋាភិបាល​រយៈពេល ៩៩​ឆ្នាំ​។​
​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ត្រូវបាន​សម្ពោធ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១២​។​
​សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា “​ខ្ញុំ​ពិតជា​មានការ​សប្បាយរីករាយ ជាមួយនឹង​អ្វីដែល​បានកើត​ឡើង​នៅលើ​ទឹកដី ដែលជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ មាន​អាយុកាល​ជាង​មួយ​សតវត្សរ៍​មកហើយ​នេះ​”​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្រុមហ៊ុន ដែល​បានធ្វើ​ឲ្យ​គម្រោងការ​ដ៏​ធំ​មួយ​នេះ​សម្រេចបាន ក្នុងពេល​វេលា​មួយ​ដ៏​លំបាក និង​បាន​ដោះស្រាយ​ការងារ​ធ្វើ​យ៉ាងច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​។​
​សម្តេច​តេ​ជោ​ថ្លែងថា ការវិនិយោគ​នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ បាន​បំពេញ​តាម​ទិស​ស្លោក “​តារា​រះ​នៅ​ទិសនិរតី​” ហើយ​ថ្ងៃនេះ យើង​ឡើងឋានសួគ៌​ទាំងអស់គ្នា សូម​ឲ្យ​បាន​សេចក្តីសុខ​ទាំងអស់គ្នា​។​
​បន្ទាប់ពី​ដាក់​សម្ពោធ​ជា​ផ្លូវការ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា រមណី​ដ្ឋា​ន​បូកគោ នៅ​ថ្ងៃបុណ្យ​វិសាខបូជា មាន​ចំនួន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​កាន់តែ​ច្រើនឡើងៗ ខណៈពេល​អ្វីៗ​ដែល​នៅ​ទីនោះ​បាន​បើក​ឲ្យ​ដំណើរ​ទាំងស្រុង មាន​ទាំង​សណ្ឋាគារ ផ្លូវថ្នល់​។ កាលពីមុន បើ​យើង​ចង់ទៅ​កម្សាន្ត​នៅ​ភ្នំ​បូកគោ ត្រូវ​ចំណាយពេល​ពេញ​មួយ​ព្រឹក​ទើប​ឡើងដល់​លើ​ភ្នំ ប៉ុន្តែ​ពេលនេះ​យើង​ធ្វើដំណើរ​តែ​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ នឹង​ដល់​កំពូលភ្នំ​បូកគោ ដែលមាន​ទេសភាព​ធម្មជាតិ​ស្រស់ស្អាត​ជាទី​ទាក់​អារម្មណ៍​៕ K​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons