ដោយ : ខឿន សាឃាង
ថ្ងៃទី 27 កុម្ភៈ 2012
CEN
ភ្នំពេញ: ព្រះអង្គដងកើ ឬព្រះអង្គដងទង់ នៅតែទាក់ទាញបានជំនឿពីមនុស្សទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលក្នុងមួយថ្ងៃមានមនុស្សចូលបន់ស្រន់ ១០០ ទៅ ៥០០ នាក់។ ដងទង់ ឬព្រះអង្គដងកើ កសាងក្រោយព្រះបរមរាជវាំងបន្តិច ឬក្នុងរជ្ជកាលព្រះករុណាព្រះបាទ ស៊ីសុវត្ថិ។
“បើអ្នកមិនបានធ្វើខុសមែន តើហ៊ានស្បថឱ្យខ្ញុំ នៅមុខព្រះអង្គដងកើទេ?”។ ប្រយោគនេះ នរណានៅទីណាក៏ឮដែរ ហើយវាបញ្ជាក់អំពីព្រះអង្គដងកើ មានទម្ងន់ប៉ុនណា នៅក្នុងផ្នត់គំនិតប្រជាជនខ្មែរ។ ពិតមែន ទោះជាសម័យជឿនលឿន ហើយប្រជាជនកម្ពុជាទូទាំងប្រទេស ជាទូទៅជាអ្នកគោរពព្រះពុទ្ធសាសនា ហើយព្រះពុទ្ធបង្រៀនសាសនិករបស់ព្រះអង្គ “កុំឱ្យបន់ស្រន់”ក្តី ក៏ព្រះពិស្ណុ ឬលោកេស្វរៈ ហៅ ព្រះអង្គដងកើ ឬព្រះអង្គដងទង់ ដែលអ្នកខ្លះហៅថា ព្រះអង្គកងចក្រ នាមាត់ទន្លេមុខព្រះបរមរាជវាំង នៅតែមានមនុស្សចូលទៅបួងសួងបន់ស្រន់យ៉ាងច្រើនឥតដាច់ដែរ។
អ្នកមកបែបន់នៅព្រះអង្គដងកើ មានទាំងខ្មែរ ចិន វៀតណាម ទាំងយុវជន ទាំងមនុស្សវ័យកណ្តាល វ័យចំណាស់ ទាំងអ្នកនៅភ្នំពេញ ទាំងអ្នកមកពីបណ្តាខេត្តនានា និងទាំងអ្នកនៅក្រៅប្រទេស។
ទីសក្ការបូជាមួយនេះ ទ្វារចាប់ផ្តើមទទួលអ្នកមកបួងសួងនៅម៉ោង ៦ ព្រឹក។ លោកតា សុន អាចារ្យប្រចាំនៅព្រះអង្គដងកើ ជាង ២០ ឆ្នាំមកហើយ បានឱ្យដឹងថា “នៅថ្ងៃធម្មតា ព្រះអង្គដងកើ បើកទ្វារចប់ពីម៉ោង ៦ ព្រឹក ហើយបិទទ្វារ នៅម៉ោង ៨ យប់ ដោយមានមនុស្សមកបន់ស្រន់ប្រមាណជា ១០០ នាក់។ រីឯថ្ងៃសីល ទ្វារត្រូវពន្យារពេល រហូតដល់ម៉ោង ៩ ឬ ១០ យប់ ហើយមានមនុស្សមកបន់ស្រន់ ប្រមាណជា ៥០០ នាក់”។
លោកអាចារ្យវ័យ ៤៨ ឆ្នាំរូបនេះ បានបន្ថែមទៀតថា “ការបន់ស្រន់នៅទីនេះ ពុំមានកំណត់តម្លៃ ឬគ្រឿងបូជាអ្វីឡើយ។ ហេតុនេះទើបអ្នកខ្លះមកបន់ស្រន់ ដោយមានផ្កា ធូប ។ ល ។ និងថវិកាតិចច្រើន។ ឯអ្នកខ្លះដែលទ័លក្រមែនទែន ក៏មកបួងសួងដោយដៃទទេក៏មាន”។
យើងពុំបានដឹងពីសាវតារដើមដានឡើយ ប៉ុន្តែមើលទៅយើងអាចដឹងថា កំលោះក្រមុំពីររូបនោះ ជាគូស្នេហ៍នឹងគ្នា។ ដោយទឹកមុខក្រៀមក្រំ បន្ទាប់ពីអង្គុយបត់ជើងកាន់ធូប លើកដៃប្រណម្យបួងសួងប្រមាណជាប្រាំនាទី នៅមុខរូបសំណាកនៃព្រះលោកេស្វរៈ ឬព្រះអង្គកងចក្រ ឬព្រះអង្គដងកើ ដែលគេដាក់តាំងនៅក្នុងវិហារដ៏តូចច្រឡឹងមួយនាមុខព្រះបរមរាជវាំង មាណវី វ័យប្រមាណ ២៥ ឆ្នាំ កែវភ្នែករលីងរលោង វាចាដោយសំឡេងស្អកៗថា “សូមឱ្យព្រះអង្គដងកើ ជួយបន្ទន់ចិត្តប៉ាម៉ាក់ ព្រមឱ្យពួកខ្ញុំបានរៀបការនឹងគ្នា និងរស់នៅជាមួយគ្នា ដោយសុខសាន្តអស់មួយជីវិត!” ។
នៅអែបផើងជើងធូប នាបរិវេណខាងមុខបូជនីយដ្ឋាននេះដែរ កញ្ញា គីម ឡាយ វ័យ ២៥ ឆ្នាំ កំពុងដោតធូប បន្ទាប់ពីបានចូលទៅបន់ស្រន់ព្រះអង្គដងកើ បានឱ្យដឹងថា នាងបន់ស្រន់ សូមឱ្យព្រះអង្គ ជួយប្អូនប្រុសរបស់នាងអាយុ ២១ ឆ្នាំ ដែលកំពុងសន្លប់បាត់ស្មារតីមួយសប្តាហ៍មកហើយដោយគ្រោះថ្នាក់ចរាចរណ៍ ឆ្លងរួចមរណគ្រោះ ឆាប់បានដឹងខ្លួនឡើងវិញ និងបានជាសះស្បើយ។
នារីខ្មែរកាត់ចិនរូបនេះ បាននិយាយពីប្រសិទ្ធភាពនៃការបន់ស្រន់កន្លងមកថា “ពេលមានបញ្ហាធ្ងន់ធ្ងរកើតឡើង គ្រួសារខ្ញុំតែងតែមកបន់ស្រន់នៅទីនេះ ហើយក៏បានឃើញផលសមបំណងជាច្រើន។ បីឆ្នាំមុន ជីដូនរបស់ខ្ញុំឈឺ ដាក់ថ្នាំមិនត្រូវសោះ លុះពេលបន់ស្រន់ព្រះអង្គដងកើនេះរួច គាត់ក៏បានធូរស្រាលជាបន្តបន្ទាប់ រហូតជាសះស្បើយមកដល់សព្វថ្ងៃ” ។
កាន់នឹងដៃនូវបាច់ផ្កាឈូក និងគ្រឿងពលិការមួយចំនួន អ្នកស្រី ភិន សុម៉ី អាយុ ៤៣ ឆ្នាំ ស្កាត់មកពីខេត្តសៀមរាប បាននិយាយដោយសោមនស្សថា “ខ្ញុំមកបន់លាបំណន់” ។
ស្ត្រីជាភរិយារបស់មន្ត្រីនគរបាលស័ក្តិថ្នាក់កណ្តាលម្នាក់នេះ បានបន្ថែមថា “ខ្ញុំបានបន់ស្រន់ ឱ្យស្វាមីខ្ញុំ បានគេចផុតពីគ្រោះកាច ។ ឥឡូវនេះ គាត់បានត្រឡប់មកផ្ទះដោយសុវត្ថិភាព ទោះជាត្រូវគេតាមយាយីយ៉ាងណាក៏ដោយ” ។
ខ្មែរនៅបរទេស ក៏នៅតែមានជំនឿលើព្រះអង្គដងកើនេះដែរ ។ លោក ឡុង សុខេង អាណិកជនខ្មែរនៅប្រទេសអូស្ត្រាលី ជាមួយភរិយាទើបរៀបការរួចថ្មោងថ្មី អមដំណើរដោយសាច់ញាតិបួន-ប្រាំនាក់ទៀតនៅស្រុកខ្មែរ បានមកបន់ស្រន់ព្រះអង្គដងកើ សូមឱ្យភរិយារបស់គាត់ ឆាប់បានចេញទៅរស់បរទេសជាមួយគាត់ ។
បុរសវ័យ ៤៨ ឆ្នាំ រូបនេះ បានបន្ថែមថា “កាលប្រមាណជាជាង១០ឆ្នាំមុន ខ្ញុំធ្លាប់មកបន់ស្រន់នៅទីនេះ ដើម្បីបានចេញទៅរស់នៅអូស្ត្រាលី។ ខ្ញុំមានជំនឿថា ព្រះអង្គពិតជាអាចជួយភរិយារបស់ខ្ញុំបាន” ។
ទីទៃពីការបួងសួងទៅ អ្នកមកបន់ស្រន់ទីនេះក៏នៅមានជំនឿថា ការលែងសត្វបក្សី ក៏ជាវិធីរំដោះគ្រោះ និងបញ្ចៀសគ្រោះកាចនានា និងនាំមកនូវសិរីសួស្តីផងដែរ ។
លោកអាចារ្យប្រចាំការនៅព្រះអង្គដងកើ បានឱ្យដឹងពីប្រាក់ចំណូល ដែលគេបូជាព្រះអង្គដងកើនេះថា “គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ ជាអ្នកកាន់កាប់។ ឯខ្ញុំជាអាចារ្យ មានសិទ្ធិទទួលបានតែប្រាក់ដែលអ្នកមកបន់ស្រន់ ជូនដោយផ្ទាល់ប៉ុណ្ណោះ” ។
ចំណែកបញ្ហាសន្តិសុខ លោក ជីម សុខហាក់ ជាប៉ូលិសប្រចាំការនៅព្រះអង្គដងកើ បានឱ្យដឹងថា “ជាទូទៅ យើងខំការពារបានល្អ ប៉ុន្តែមានម្តងម្កាលដែរ ជាពិសេសថ្ងៃសីល ដែលមានមនុស្សច្រើនប្រជ្រៀតគ្នា ក៏មានជនខិលខូចដែលយើងមិនស្គាល់មុខសញ្ញា បន្លំខ្លួន ជាមួយអ្នកមកបន់ស្រន់ ធ្វើឱ្យយើងស្មានថាជាអ្នកមកបន់ស្រន់ដែរ ទើបពួកគេមានឱកាសលួចលូកហោប៉ៅយកទូរស័ព្ទ ឬកាបូបភ្ញៀវ” ។
ឯកសារដែលចេញផ្សាយដោយគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលចងក្រងតាមការនិទាន បង្ហាញថា ព្រះអង្គដងកើ ឬដងទង់ ត្រូវបានកសាងឡើងក្រោយព្រះបរមរាជវាំងចតុមុខសព្វថ្ងៃនេះបន្តិច ប៉ុន្តែប្រហាក់ប្រហែលគ្នានឹងអាយុកាលនៃប្រាសាទទេវាភោជនីយ ,ប្រាសាទចន្ទច្ឆាយា, និងប្រាសាទសំរឹទ្ធិ វិមានសម្រាន្តភិរម្យ នាឆ្នាំ១៩១៣ នៅក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ។
ឯកសារដដែលនេះ បានបន្ថែមថា ប្រជាជនចិននៅប្រទេសកម្ពុជា ដែលមានជំនឿលើអ្នកតា ចាត់ទុកព្រះអង្គដងកើ ឬព្រះអង្គកងចក្រ ថាជាមេ ឬជាអ្នកគ្រប់គ្រងលើអ្នកតាទូទាំងប្រទេសខ្មែរ មានតួនាទីដូចជាកងទ័ពថែរក្សាប្រទេស ហើយថា ព្រះអង្គកងចក្រ ជាមេទ័ពធំ ឯអ្នកតាផ្សេងៗ ជាមេទ័ព និងជាកងទ័ពប្រចាំតំបន់។ ហេតុនេះ ទើបនៅក្នុងពិធីបុណ្យហែអ្នកតាចិន គេឃើញក្បួនដង្ហែតែងចូលគោរពព្រះអង្គដងកើនេះជាមុន ទើបហែទៅទីណាផ្សេង។
ស្ទើររាល់ថ្ងៃ ក្រៅពីពលរដ្ឋខ្មែរ គេក៏បានឃើញប្រជាជនចិន និងវៀតណាម មកបន់ស្រន់នៅទីនេះទាំងក្រុមៗផងដែរ។ ក៏ប៉ុន្តែការបួងសួង បន់ស្រន់គ្រប់រូបភាព មិនមែនជាទង្វើ ក្នុងព្រះពុទ្ធសាសនាទេ ៕S
ថ្ងៃទី 27 កុម្ភៈ 2012
CEN
ប្រជាជន កំពុង បន់ស្រន់ បួងសួង ព្រះ ពិស្ណុ ហៅ ព្រះអង្គ ដង កើ ឬ ព្រះអង្គ ដងទង់ ឬ ព្រះអង្គ កងចក្រ នៅមុខ ព្រះបរមរាជវាំង ( រូប ថ តៈ សា ឃាង )

6:16 AM
Email:knewdaynews@yahoo.com
0 comments:
Post a Comment