រមណីយដ្ឋាន(កម្ពុជា)

រមណីយដ្ឋាន(កម្ពុជា)

Monday, March 12, 2012

តំបន់​រ៉ា​ម​សារ ឬ​តំបន់ដីសើម នៅក្នុង​ប្រទេស​កម្ពុជា មាន​បី​កន្លែង​

ថ្ងៃទី 8 មីនា 2012
ដោយ: CEN
តំបន់​រ៉ា​ម​សារ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង
តំបន់ រ៉ា ម សារ នៅក្នុង ខេត្ត ស្ទឹងត្រែង
តំបន់​រ៉ា​ម​សារ ឬ​តំបន់ដីសើម នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​អះអាងថា មាន​ទាំងអស់​ចំនួន ៣ កន្លែង​ធំៗ​។ ក្នុងនោះតំបន់​ទឹកសាប មាន ២​កន្លែង និង​តំបន់ឆ្នេរ​មាន​មួយកន្លែង ​។
​ ​
​យោង​ទៅ​តាម​ការសិក្សា​មួយ ដែល​ធ្វើឡើង​ដោយ​សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ បានឱ្យដឹងថា តំបន់​រ៉ា​ម​សារ ឬ​តំបន់ដីសើម​នេះ គឺ​មាន​នៅ​ទន្លេមេគង្គ​ខាងលើ ឬ​នៅ​ខាងជើង​ខេត្តស្ទឹងត្រែង បឹង​ទន្លេ​ឆ្មា នៅ​បឹង​ទន្លេសាប និង​នៅ​កោះ​កា​ប៉ិះ នៅក្នុង​តំបន់ឆ្នេរ​។
​ ​
​ប្រភព​ដដែល​នោះ​បាន​ឱ្យដឹងថា តំបន់​រ៉ា​ម​សារ​ទាំងនោះ គឺជា​ប្រភព​នៃ​ដង្ហើម​កសិកម្ម និង​ជីវសាស្ត្រ​ចម្រុះ នៅក្នុង​ប្រទេស​កម្ពុជា​ដ៏​សំខាន់​មួយ​។
​ប្រភព​ដដែល​នោះ​បាន​ឱ្យដឹងថា ទីនោះ​គឺជា​ប្រភព​ផ្គត់​ផ្គង​ជីវភាព​មួយ​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​ មូលដ្ឋាន និង​ជា​កន្លែង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវសាស្ត្រ​ចម្រុះ​មួយ​ដ៏​សម្បូរបែប​។
​លោក ព្រំ សាវ៉ាត ប្រជាពលរដ្ឋ​មួយ​រូប បានឱ្យដឹងថា សព្វថ្ងៃនេះ តំបន់​រ៉ា​ម​សារ គឺជា​ប្រភព​ផ្តល់​ជីជាតិ សម្រាប់​ដំណាំ​ចម្ការ និង​ជា​កន្លែងដែល​ប្រជាពលរដ្ឋ​អាចនឹងទទួល​បាន​នូវ​អនុផល​ព្រៃឈើ និង​ម្ហូបអាហារ ដូចជា​ពពួក​ត្រី​សាច់​ធម្មជាតិ មាន​កង្កែប បន្លែ និង​ផ្លែឈើ​ជាច្រើន​ប្រភេទ​។
​លោក​បាន​បន្តទៀតថា មកដល់ពេលនេះ តំបន់​រ៉ា​ម​សារ​មួយចំនួន ក៏​កំពុងតែ​រងគ្រោះ​នឹង​ការ​រុករាន​ពី​អ្នក​ចំណូល​ខាង​ក្រៅ​ផង​ដែរ​។ ដូចជា ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ដែន​ជម្រក​ត្រី ការប្រែប្រួល​អាកាសធាតុ និង​នេសាទ និង​ប្រមូល​អនុផល​ព្រៃឈើ និង​សត្វព្រៃ​ខុស​ច្បាប់​ផ្សេងៗ​។
​ចំណែក​លោក ម៉ៅ សារ៉េត ប្រធាន​គណៈកម្មាធិការ​សហគមន៍​នេសាទ នៃ​អន្លង់​កោះ​កាង នៅក្នុង​ខេត្ត​ស្ទឹងត្រែង បានឱ្យដឹងថា សព្វថ្ងៃ​នេះ​តំបន់​រ៉ា​ម​សារ គឺជា​អន្លង់​ត្រី​មេ​ពូជ ដែន​ជម្រក​សត្វ​ស្លាប និង​ល្មូ​ន​ជាច្រើន​ប្រភេទ ​។
​ ​
កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​ពិភពលោក ស្តីអំពីតំបន់​រ៉ា​ម​សារ​នេះ កាល​ឆ្នាំ​១៩៩៩ ក្រោយពេល​ដែល​អនុសញ្ញា​នេះបាន​បង្កើតឡើង​តាំងតែ​ពី​ឆ្នាំ​១៩៧១៕S

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons