រមណីយដ្ឋាន(កម្ពុជា)

រមណីយដ្ឋាន(កម្ពុជា)

Monday, March 5, 2012

ភ្ញៀវ​ទេស​ចរជា​តិនិង​អន្តរ​ជាតិចូ​លទស្ស​នាខេត្ត​ក្រចេះកើ​នឡើ​ងជិ​ត​២០​% បើ​ធៀបនឹ​ងឆ្នាំមុ​ន​​


ថ្ងៃទី​ 05 ខែមករា ឆ្នាំ2012,
ខេ​ត្ត​ក្រចេះ​៖​ ទោះ​បី​ជា​វិប​ត្តិ​សេ​ដ្ឋកិ​ច្ច​សា​កល​ ​និ​ងគ្រោះ​ធ​ម្មជា​តិ​ ​បា​នជះ​ឥ​ទ្ឋិ​ពល​យ៉ា​ងណា​ ​ក៍ដោ​យ​ ​ក៏កំ​ណើ​ន​ភ្ញៀវ​ទេ​ស​ចរ​ជា​តិ​និង​អ​ន្ត​រជា​តិ​ដែ​ល​បាន​ម​ក​ទស្ស​នា​នៅ​ ខេត្ត​ក្រ​ចេះ​  ​នៅ​តែមា​ន​អ​ត្រាកើ​ន​ឡើ​ងជា​លំ​ដា​ប់ដែ​រ​ ​។ ​នេះ​បើតា​ម​កា​រ​អះ​អា​ង​រប​ស់​ប្រ​ធាន​ម​ន្ទី​ទេ​សច​រ​ណ៍​ខេត្ត​។
តាមរបាយការណ៍របស់មន្ទីទេសចរណ៌ខេត្តបានបង្ហាញថា ក្នុងឆ្នាំ២០១១ក​ន្ល​ង​ទៅនេះ​អ​ត្រា​ភ្ញៀវ​ទេ​ស​ចរ​អ​ន្ត​រជា​តិ​ ​ដែលបានមកលេង និងទស្សនាតាមបណ្តារមណីយដ្ឋាននានា នៅក្នុងខេត្តក្រចេះមានចំនួនជាង១០​ក​ន្លែង​ ​រាប់ទាំងរមណីយដ្ឋានទេសចរណ៌ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានទេសចរណ៌ ធម្មជាតិ គឺមានចំនួន​១​៧៥​៩​៦​នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ មានការកើនឡើងចំនួន ៣៨៦៣នាក់ ស្មើនឹងជិត៣០%។ ​ភ្ញៀ​វទេ​ស​ច​រអ​ន្ត​រជាតិទាំងនេះមកពីតំបន់អ៊ឺរ៉ុប មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អាមេរិក និងទ្វីបដ៌ទៃទៀត ក្នុងនោះ ​ភា​គ​ច្រើន​មា​នជនជាតិបារាំង ចិន អង់គ្លេស វៀតណាម អ៊ីតាលី និងស្វីស ព្រមទាំងជាតិសាសន៌ដ៌ទៃទៀត។​
​យោង​តា​ម​របាយការណ៏ដដែលបានឲ្យដឹងថា ដោយឡែកភ្ញៀវទេសចរជាតិក្នុងឆ្នាំ ២០១១ ​កន្ល​ង​ទៅ​នេះគឺ​មា​នចំ​នួ​ន១​៤៥០៥៤នាក់ បើប្រៀបធៀបទៅនិងឆ្នាំ២០១០ មានអត្រាកើនឡើងចំនួន១៧៧១៧នាក់ ស្មើនឹងជាង​១​៣%​។​
​ប្រធា​ នមន្ទីរទេសចរណ៏ខេត្ត លោក រុន ភារ៉ា បានឲ្យដឹងស្របគ្នាកាលពីថ្ងៃទី៤ មករា ថា ​ដោ​យសា​រ​តែ​ខេត្ត​ក្រ​ចេះជា​ខេ​ត្ត​មួយដែលស្ថិតក្នុងប្រទេសកម្ពុជា ជាប់នឹងដង ទន្លេមេគង្គ ​និ​ងមា​ន​ស​ក្កាដា​នុ​ព​ល​ទេស​ច​រ​ណ៏​ទូលំ​ទូ​លា​យមិ​ន​ចាញ់ខេត្តដ៏ទៃនោះទេ ជាមួយគ្នានេះដែរនៅទូទាំងខេត្តក្រចេះ មានតំបន់ទេសចរណ៏ចំនួន១៦​ក​ន្លែ​ងក្នុ​ង​នោះ​មានតំបន់ទេសចរណ៏ វប្បធម៌ប្រវត្តសាស្រ្តចំនួន៦កន្លែង និងតំបន់ទេសចរណ៏ធម្មជាតិ​(​អេ​កូទេ​ស​ច​រណ៌​)​មា​ន ​១០កន្លែង។​
ក្នុ​ង​ កា​រ​ធ្វើដំ​ណើរមកទស្សនារបស់ភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនពួកគេមក ​ទ​ស្សនា​ស​ត្វ​ផ្សោ​តនៅ​អ​ន្ល​ង់ផ្សោ​ត​ទន្លេ​មេ​គង្គកាំពី ព្រះវិហាវត្តសសរ១០០ ​និ​ងប​ណ្តា​កោះ​មួយ​ចំ​នួ​នទៀ​ត​ដែ​លនៅ​តា​មជួ​រ​ដង​ទ​ន្លេ​មេគ​ង្គ​។ចំ​នែ ​កភ្ញៀ​វ​ទេស​ចរជាតិភាគច្រើនពួកគាត់បាន មកលេងនៅ រមណីយដ្ឋានកាំពីនិងបន្តទៅទស្សនាព្រះវិហារសសរ​១​០០​នៅ​ស្រុកសំបូរដែលស្ថិត នៅលើផ្លូវក្រាលស៊ូតែមួយ និងតំបន់ទេសចរណ៌ប្រវត្តិសាស្រ្តដ៌ទៃទៀត។​
​លោក​ ប្រ​ធាន​មន្ទីបានលើកឡើងថា ក្រោមការជួយគាំទ្រពីគំរោងផ្លូវទស្សនាមេគង្គរបស់ក្រសួងទេសចរណ៏ ​ស​ហ​ការ​ជា​មួយអង្គការទេសចរណ៏ពិភពលោក ​គំរោ​ង​មួ​យនេះ​បា​ន​ជួយ​លើ​ក​ស្ទួយ​វិ​ស័យ​ទេ​ស​ចរ​ណ៏​ក្នុង​ខេ្ត​ក្រចេះ​ ​បាន​ច្រើ​ន​ជាបន្តបន្ទាប់ដូចជា កសាងសមត្ថភាព ហេដ្ឋា ​រ​ច​នាស​ម្ព​ន័​ទេស​ចរ​ណ៏​ខ្នា​តតូ​ច​និ​ង​វគ្គ​ជំ​នា​ញ​ផ្សេង​ៗ​មួ​យ​ ចំនួនទៀត។ជាមួយគ្នានេះគំរោងនេះ បានបង្កើតការរៀបចំផ្លូវទស្សនាមេគង្គ ​ដែ​ល​តភ្ជា​ប់​តា​ម​ដង​ទ​ន្លេ​មេគ​ង្គ​ពីខេត្តក្រចេះទៅខេត្តស្ទឹង ត្រែង។​
​ ជា​មួយ​នឹ​ងផែនការអភិវឌ្ឍន៍បន្តទៅលើវិស័យទេសចរណ៏ក្នុងខេត្ត លោកប្រធានមន្ទីបានបញ្ជាក់ថា ​ក្រោ​ម​ការ​ណែ​នាំ​រប​ស់ក្រសួងទេសចរណ៍ និងគណៈអភិបាលខេត្ត បានជំរុញឲ្យ មានចលនាប្រឡងប្រណាំងលើ ​រ​ម​ណីយ​ដ្ឋា​ន​ស្អាត ទីក្រុងស្អាត ហើយខេត្តបានបង្កើតមជ្ឈមណ្ឌលមួយនៅម៉ាត់ទន្លេមុខទីប្រជុំជនខេត្ត ​សម្រា​ប់​ផ្ត​ល់សេ​វា​ពត៌​មានទេសចរណ៏ ដោយបង្កើតឲ្យមានសមាគមន៌ដឹកជញ្ជូនភ្ញៀវផងដែរ។​
​លោ​កវ​រ​សេនីយ៍ទោ គុណ សុភ័ណ្ឌ នាយការិយាល័យទេសចរណ៍នៃស្នងការរដ្ឋានគរបាល ខេត្ត ​បាន​ឲ្យ​ដឹ​ងដែ​រ​ថា ​ក្នុងឆ្នាំ២០១១នេះ ភ្ញៀវទេសចរបានជួបឧប្បត្តិហេតុចំនួន៣លើក ដោយរងគ្រោះជ្រុះបាត់សម្ភារ ​រី​ឯ​ការ​ប​ង្ក​បទ​ល្មើសពីសំណាក់ជនបរទេសនិងភ្ញៀវទេសចរក៏ដូចជា ហេតុការណ៏ឧប្បត្តិហេតុផ្សេងៗមកលើភ្ញៀវ ​គឺ​ពុំមា​ន​អ្វី​កើត​ឡើ​ងគួរឲ្យកត់សម្គាល់នោះទេ ៕


0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons