រមណីយដ្ឋាន(កម្ពុជា)

រមណីយដ្ឋាន(កម្ពុជា)

Sunday, May 6, 2012

សារមន្ទីរ​កុលសម្ព័ន្ធ​បុរាណ នៅ​ជិត​មាត់បឹង​យក្ស​ឡោម​


ថ្ងៃទី 6 ឧសភា 2012
ដោយ: កូឡាប
CEN
សារមន្ទីរ​កុលសម្ព័ន្ធ​បុរាណ នៅ​ជិត​មាត់បឹង​យក្ស​ឡោម​
សារមន្ទីរ កុលសម្ព័ន្ធ បុរាណ នៅ ជិត មាត់បឹង យក្ស ឡោម
រតនគិរី: ​នៅ​ជិត​មាត់បឹង​យក្ស​ឡោម មាន​អគារ​បុរាណ​មួយ​ធ្វើ​អំពី​ឈើ ដែល​ត្រូវ បាន​កសាងឡើង​ដើម្បី​រក្សាទុក និង​បង្ហាញ​ពី​របស់​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ប្រភេទ​របស់​កុលសម្ព័ន្ធ​ បុរាណ ដូចជា ឧបករណ៍​តន្ដ្រី ឧបករណ៍​ធ្វើ​កសិកម្ម ឧបករណ៍​នេសាទ និង​ក្រណាត់​របស់​ក្រុម​កុលសម្ព័ន្ធ​ភ្នំ​បុរាណ ដែល​រស់នៅ​ខេត្តរតនគិរី​។
​សារមន្ទីរ​ជនជាតិភាគតិច​នេះ ជា​ផ្នែក​នៃ​ការតាំង​បង្ហាញ​ពី​ប្រភេទ​ឧបករណ៍​ច្រើន​ប្រភេទ​ផ្សេងៗ របស់​ក្រុម​កុលសម្ព័ន្ធ​តំបន់ភ្នំ​។​
Photo by CEN
បឹង​យក្ស​ឡោម
នៅក្នុង​ការបង្ហាញ​ធំ​ទូលាយ​ជាង​នេះ គឺជា​ឧបករណ៍​តន្ត្រី​កុលសម្ព័ន្ធ​ភ្នំ ដូចជា គង ឧបករណ៍​មាន​ខ្សែ ឃ្មោះ​មួយ​ប្រភេទ ។​ល​។ ភាគច្រើន​នៃ​ឧបករណ៍​តន្ត្រី នៅតែ​ប្រើប្រាស់​ក្នុង​ជីវិត​របស់​អ្នក​នៅក្នុង​ភូមិ​កុលសម្ព័ន្ធ​ភ្នំ​ ផ្សេងៗ ដែល​ត្រូវបាន​ប្រើ​លេង​ទាំង​ក្នុង​ពិធីបុណ្យ​បែប​បុរាណ និង​អាពាហ៍ពិពាហ៍​។ មាន​គង​ជាច្រើន​ប្រភេទ​នៅក្នុង​ក្រុម​កុលសម្ព័ន្ធ​ភ្នំ ហើយ​គង​ជា​ឧក​រណ៍​តន្ត្រី​សំខាន់​ជាងគេ​បំផុត​មួយ​របស់​ពួកគេ​។ ឧបករណ៍​តន្ត្រី​ជាច្រើន​មានរឿង​ព្រេង​ផ្ទាល់​របស់​វា ទាក់ទិន​នឹង​អត្តសញ្ញាណ​ទំនៀមទម្លាប់​របស់​ពួកគេ​។​
​រឿងព្រេង​មួយ​អំពី​គង មាន​ដូចខាងក្រោម ៖
​កាលពីព្រេងនាយ មាន​ប្ដី​ប្រពន្ធ​មួយគូ​ដែល​ធ្លាប់​ដាំ​ផ្កា​នៅតាម​មាត់​អូរ​។ ប្រពន្ធ​ជា​អ្នកថែរក្សា​ផ្កា ប៉ុន្ដែ​នៅ​ព្រឹក​មួយ នាង​ក្រោក​ឡើង​ដើម្បី​រកមើល​ផ្កា ស្រាប់តែ​ផ្កា​ត្រូវបាន​បំផ្លាញ​អស់​ទៅហើយ​។ នាង​ប្រាប់​ប្ដី​របស់​នាង នូវ​អ្វីដែល​នាង​បានឃើញ​។​
​នាង​ជា​ប្រពន្ធ​បាន​វិលត្រឡប់​ចូលទៅក្នុង​សួន ហើយ​ចាប់ផ្ដើម​ដាំ​ផ្កា​ឡើងវិញ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ប្ដី​របស់​នាង​បាន​ទៅ​លាក់ខ្លួន​ក្នុងព្រៃ​ជិត​កន្លែង​ដាំ​ផ្កា​។ ប្ដី​បានឃើញ​ខ្មោច​មួយ​មក​ជិត​ផ្កា បុរស​ជា​ប្ដី​ចេញ​មកពី​ក្នុងព្រៃ និង​បាន​ចាប់​ខ្មោច ហើយ​នាំយក​ខ្មោច​ទៅផ្ទះ​របស់ខ្លួន​។​
​ខ្មោច​បាន​សូម​អភ័យទោស​ដល់​ប្ដី​ប្រពន្ធ ឲ្យ​អត់​ទោស​ឲ្យ​ខ្លួន​។ ខ្មោច​នោះ​សន្យាថា នឹងធ្វើ​គង​មួយឈុត​សម្រាប់​ប្ដី​ប្រពន្ធ ដែល​ពួកគេ​អាច​លេង​បាន​។ ចាប់តាំងពី​ថ្ងៃ​នោះមក នៅពេលដែល​ខ្មោច​ត្រូវបាន​ចាប់ និង​សន្យា​ធ្វើ​គង​សម្រាប់​ប្ដី​ប្រពន្ធ ប្រជាជន​ជនជាតិ​ទំពួន​ក៏មាន​គង​ដើម្បី​លេង​៕ K​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons