រមណីយដ្ឋាន(កម្ពុជា)

រមណីយដ្ឋាន(កម្ពុជា)

Monday, March 12, 2012

ទស្សនា​ខេត្តតាកែវ​

ថ្ងៃទី 27 កុម្ភៈ 2012
CEN
ភ្ញៀវទៅកម្សាន្តនៅរមណីយដ្ឋានភ្នំតាម៉ៅ នាពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១១
ភ្ញៀវទៅកម្សាន្តនៅរមណីយដ្ឋានភ្នំតាម៉ៅ នាពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១១
តាកែវ​:តាកែវ ជា​ខេត្ត​មួយ តែងតែ​ត្រូវបាន​មើលរំលង​ពី​ទេសចរ​បរទេស​។ ប៉ុន្តែ​ទទួល​ចំណាត់ថ្នាក់​ខ្ពស់​ពី​ប្រជាជន​ក្នុងប្រទេស ដែល​ធ្វើដំណើរ​ទៅ​ខេត្ត​នេះដើម្បី​ទស្សនា​ប្រាសាទ និង​កន្លែង​ទេសចរណ៍ធម្មជាតិ​ជាច្រើន​។ ខេត្តតាកែវ មាន​ទីតាំង​ជាប់​នឹង​ខេត្តកណ្ដាល កំពត និង​កំពង់ស្ពឺ ព្រមទាំង​ជាប់​ប្រទេស​វៀតណាម​។​
​អំឡុងពេល​ធ្វើដំណើរ​ឆ្ពោះទៅ​ខេត្តតាកែវ សូម​ធ្វើដំណើរចូលទៅ​កាន់​ភ្នំ​ជី​សូរ ដើម្បី​ទស្សនា​ប្រាសាទដែល​បន្សល់ទុក​ពី​សតវត្សរ៍​ទី​១១ នៃ​សម័យអង្គរ​។ ប្រាសាទ​នេះ​បាន​កសាង​នៅលើ​កំពូលភ្នំ ដែល​ព័ទ្ធជុំវិញដោយ​ទេសភាព​ជនបទ​។ ជណ្ដើរ​ឡើង​ប្រាសាទ​មាន​ចំនួន ៥០៣ កាំ យ៉ាងរឹងមាំ​។ ទេសភាពនៃ​ជនបទ​នេះ ពិតជា​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ប្រាសាទបុរាណ​នេះ មាន​សកម្មភាព​ឡើងវិញ ដែល​ពុទ្ធសាសនិកជន ធ្វើ​ធម្ម​យាត្រា​ទៅ​ទីនោះ ក្នុងឱកាស​បុណ្យ​សាសនា​ផ្សេងៗ​។ ចម្លាក់​ដ៏​វិចិត្រនៃ​អាទិទេព​ឥណ្ឌូ អាច​ឃើញ​បាន​នៅលើ​ប៉ម​របស់​បណ្ណាល័យ​។ ធ្នឹម​ធ្វើ​ពី​ថ្មភក់​ដ៏​ស្រស់ស្អាតនៅ​ខាង​ពីលើ​មាត់ទ្វារ និង​ចម្លាក់​តែមួយគត់ ដែល​តុបតែង​ទ្វារ​ឈើ​របស់​ប្រាសាទធំ​ ។​
270920112215
អ្នក​អាច​រីករាយ​នឹង​ដំណើរ​កម្សាន្ដតាម​ទូក តាម​ទន្លេ ទៅ​ទស្សនា​សារមន្ទីរ​បុរាណវត្ថុ​អង្គរបុរី និង​បន្ទាប់មក​ទៅ​កន្លែង​មួយទៀតនៃ​ប្រាសាទភ្នំដា​។
​ប្រាសាទនាងខ្មៅ មាន​ទីតាំងនៅ​ក្នុងស្រុក​សំរោង​។ នេះ​ជា​ប្រាសាទ​ដែល​កសាង​ពី​ថ្មភក់ និង​ឥដ្ឋ​អំឡុង​សតវត្សរ៍​ទី​១០ ប៉ុន្តែ​ភាគច្រើន​នៃ​ផ្នែក​របស់​ប្រាសាទនាងខ្មៅ ត្រូវបាន​បំផ្លាញ​។
​ទន្លេបាទី ជា​បឹង​តូច​មួយ​មាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ប្រហែល ៣៥ គីឡូម៉ែត្រ ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ​។ ទីនេះ ជា​ទិសដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយ​នាពេល​ចុង​សប្ដាហ៍​សម្រាប់​ប្រជាជន​ក្នុងស្រុក​។ ខ្ទម​ឫស្សី​ធ្វើជា​ជួរ​តាម​បណ្ដោយ​មាត់បឹង ​ធ្វើឲ្យ​រមណីយដ្ឋាន​មាន​ស្ទីល​បែប​សុខដុម​ជាមួយនឹង​អាហារ ភេសជ្ជៈ និង​កន្លែង​ដើម្បី​លំហែ​ពី​ការងារ​ដ៏​តានតឹង​។ ទីនេះ​ក៏​ជា​កន្លែង​ស្ទួ​ច​ត្រី​ដ៏​មាន​ប្រជាប្រិយ​មួយ​សម្រាប់អ្នកទេសចរ​ និង​ប្រជាជន​ក្នុងស្រុក​។​
270920112225
នៅ​ជិត​បឹង​ទន្លេបាទី តាម​បណ្ដោយ​ផ្លូវជាតិ​ឆ្ពោះទៅកាន់​ខេត្តតាកែវ គឺជា​ប្រាសាទតាព្រហ្ម ដែល​បាន​កសាង​នា​សម័យអង្គរ​សតវត្សរ៍​ទី​១២ ដោយ​ព្រះបាទ​ជយ​វរ្ម័នទី​៧ ដែល​បាន​ថែរក្សា​ទុក​យ៉ាង​ល្អ​។ ប្រាសាទយាយពៅ ជា​ប្រាសាទ​សម័យអង្គរ​មួយទៀត ដែល​នៅ​ជិត​ទន្លេបាទី​ដែរ​ ។ ប្រាសាទ​មួយក្នុងចំណោម​ប្រាសាទ​ទាំងពីរ​នោះ គឺ​ប្រាសាទតាព្រហ្ម មាន​វិសាលភាព​ធំ​ជាង និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង ដែលមាន​ចម្លាក់​ដ៏​ស្រស់ស្អាត ដែល​បាន​ថែរក្សា​ទុក​យ៉ាង​ល្អ​មួយចំនួន​។ ប្រាសាទយាយពៅ ជា​ប៉ម​ថ្មភក់​តែមួយ មាន​ទីតាំងនៅ​ជិត​វត្ត​ព្រះពុទ្ធសាសនា​មួយ​។ ឈ្មោះ​យាយ​ពៅ ពិតជា​ត្រូវបាន​ដាក់ឈ្មោះ​របស់​ព្រះ​មាតា ស្ដេច​តា​ព្រហ្ម​។​
Capture
ខ្ចុសបណ្តែតទឹក នៅរមណីយដ្ឋានទន្លេបាទី
មជ្ឈមណ្ឌល​សង្គ្រោះ​ជីវិត​សត្វព្រៃ​នៅ​ភ្នំ​តា​មៅ មាន​ផ្ទៃដី​សរុប ១.២០០ ហិកតា​។ មជ្ឈមណ្ឌល​នេះ បង្កើតឡើង​ដើម្បី​ថែរក្សា​សត្វព្រៃ​ដ៏​កម្រ ដែល​បាន​ជួយសង្គ្រោះ និង​មាន​គ្រោះថ្នាក់​ក្នុងប្រទេស​។ ៨០ ហិកតា នៃ​ផ្ទៃដី ត្រូវបាន​រក្សា​ទុកជា​សួនសត្វ សម្រាប់​ភ្ញៀវ​ចូល​ទស្សនា​។ នៅ​ទីនោះ មាន​សត្វព្រៃ​ជាច្រើន ដែល​សត្វ​ជាច្រើន​ប្រភេទស្ថិតនៅក្នុង​គ្រោះថ្នាក់​។ សួនសត្វ​ត្រូវបាន​ថែរក្សា​យ៉ាង​ល្អ និង​ជាការ​ទាក់ទាញ​ទេសចរ​ដ៏​មាន​ប្រជាប្រិយ​ផងដែរ​ ៕S​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons