ភ្ញៀវទេសចរម្នាក់ ដែលបានមកកម្សាន្តរមណីយដ្ឋាននេះ បានប្រាប់អ្នកយកព័ត៌មានយើងថា "តម្លៃតូបនៅទីនេះ មិនជាថ្លៃប៉ុន្មានទេ(ពី៧.០០០ទៅ១០.០០០រៀល) ប៉ុន្តែ អ្វីដែលយើងខកចិត្តនោះ គឹសំរាម ដែលអណ្តែតនៅលើផ្ទៃទឹក ក្រោមតូបខ្ពស់ៗនោះ វាធ្វើឲ្យយើងស្ទើរតែអស់អារម្មណ៍រលីង"។
ទាក់ទិននឹងការរិះគន់នេះ អ្នកស្រុកកៀនស្វាយម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថា តាមពិត តូបទាបៗ ព្យាយាមសម្អាតណាស់ ព្រោះខ្លាចភ្ញៀវមិនចូលអង្គុយ ប៉ុន្តែមានតែតូបខ្ពស់ៗ១-២ ប៉ុណ្ណោះ ដែលពង្រាយសំរាម។ ពួកគាត់មិនបានយកសំរាមទៅចោលទាំងអស់ទេ គឺរលាស់សំរាមចោលទៅក្នុងទឹកតែម្តង ដោយមិនខ្វល់ថា សំរាមអណ្តែតលើផ្ទៃទឹក នាំឲ្យខូចបរិស្ថាននោះទេ។
ភ្ញៀវទេសចរជាច្រើន បានសំណូមពរទៅសមត្ថកិច្ច ពិសេស មន្ត្រីក្រសួងបរិស្ថាន សូមមេត្តាណែនាំម្ចាស់តូបទាំងនោះ ឲ្យធ្វើអនាម័យ និងសម្អាតសំរាមទាំងនោះផង ពិសេសសូមកុំលក់ម្ហូបអាហារថ្លៃពេក បើមិនដូច្នោះទេ ភ្ញៀវទេសចរ ប្រហែលជាប្តូរចិត្តទៅកម្សាន្តកន្លែងផ្សេងទៀតហើយ៕


4:15 AM
Email:knewdaynews@yahoo.com
0 comments:
Post a Comment