រមណីយដ្ឋាន(កម្ពុជា)

រមណីយដ្ឋាន(កម្ពុជា)

Friday, February 24, 2012

បឹងយក្ខឡោម​ ​រមណី​យដ្ឋាន​មាន​សក្តានុពល​ទាក់​ទាញ​ទេស​ចរ​


ថ្ងៃទី​ 11 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 07:44 AM ជុន សុផល

បឹ​ង​យ​ក្ខ​ឡោម ​ដែ​ល​​ជាបឹ​​ង​ធ​ម្ម​ជា​តិ​មួ​យ​ ប​ន្ស​ល់​ទុ​ក​ដោ​យ​កា​រ​​ផ្ទុះ​ភ្នំ​ភ្លើ​ង ​តាំ​ង​ពី​៧​សែ​ន​ឆ្នាំ​មុ​ន​ ​ប​ច្ចុ​ប្ប​ន្ន​កំ​ពុ​ង​ក្លា​យ​ទៅ​ជា​រ​ម​ណី​យ​ដ្ឋា​ន ​ដែ​ល​​មា​ន​ ​សក្តា​នុ​ព​ល​ខ្ព​ស់​បំ​ផុ​ត​ ​រ​ប​ស់​ខេ​ត្ត​រ​ត​ន​​គិ​រី ​ក្នុ​ង​កា​រ​ ​ទា​ក់​ទា​ញ​ភ្ញៀ​វ​ទេ​ស​ច​រ​ ម​​កពី​ទី​ជិ​ត​​ឆ្ងាយ​​ឱ្យ​ចូ​ល​ទៅ​ ​ទ​ស្ស​នា​ក​ម្សា​ន្ត​ស​ប្បា​យ​។​
យោងតាមស្ថិតិ ដែលទទួលបានពីមន្ទីរទេស- ចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា កាលពីឆ្នាំ២០១១ កន្លងទៅ រមណីយដ្ឋាន ដែលមានទឹកថ្លា ដូចជា កញ្ចក់ និងព្រៃដុះហ៊ុមព័ទ្ធជុំជិតនេះ ទទួលបាន ភ្ញៀវទេសចរមកពីគ្រប់ទិសទី ចូលទៅទស្សនា- កម្សាន្តសប្បាយ សរុបប្រមាណជា ១១ម៉ឺននាក់ ហើយនៅឆ្នាំ២០១២នេះ និងឆ្នាំខាងមុខ អាច នឹងមានការកើនឡើងច្រើនថែមទៀត...។
“បឹងយក្ខឡោម” ដែលមានទំហំប្រមាណ ៨០០ម៉ែត្របួនជ្រុង ហ៊ុមព័ទ្ធទៅដោយរុក្ខជាតិពណ៌ បៃតងស្រស់នៅគ្រប់រដូវកាល មានចម្ងាយប្រមាណ៣ ទៅ៤គីឡូម៉ែត្រ ខាងកើតក្រុងបានលុង ក្នុងខេត្តរតនគិរី ដែលពីដើមមក មិនសូវមានមនុស្សម្នាបានទៅដល់ នោះ ឥឡូវនេះ កំពុងក្លាយទៅជារមណីយដ្ឋាន ដែល មានភាពទាក់ទាញបំផុតមួយរបស់ខេត្តរតនគិរី។
មិនថាតែថ្ងៃ ដែលមានពិធីបុណ្យទានធំៗប៉ុណ្ណោះ ទេ ដែលមានភ្ញៀវចូលទៅទស្សនាកម្សាន្តនៅទីនោះ សូម្បីតែនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃធម្មតា ក៏មានមនុស្ស ចូលទៅលេងកម្សាន្តសប្បាយដែរ ជាពិសេស គឺទៅ ងូតទឹកដែលថ្លាឆ្វង់ដូចកញ្ចក់ ឆ្លុះឃើញដល់បាត និង ទស្សនាព្រៃ ដែលដុះហ៊ុមព័ទ្ធជុំវិញផ្ទៃបឹងនេះ។
នៅក្នុងរដូវបុណ្យចូលឆ្នាំចិន-វៀតណាម ថ្មីៗនេះ រមណីយដ្ឋាន ដែលមានទេសភាពដ៏ស្រស់ស្អាតនេះ ទទួលបានភ្ញៀវទេសចរចូលទៅទស្សនាកម្សាន្តសរុប ដល់ទៅ១៨.៥៥៩នាក់ ក្នុងនោះ ប្រមាណ៣៣៨ នាក់ គឺជាជនបរទេស ដែលភាគច្រើនសុទ្ធតែចង់ទៅ ស្វែងយល់ និងផ្តិតយករូបភាពធម្មជាតិ នៃផ្ទៃបឹង នេះ ឱ្យបានឃើញផ្ទាល់ភ្នែក។
លោកង៉ែត ពីទូ ប្រធានមន្ទីរទេសចរណ៍ ខេត្ត រតនគិរី បានប្រាប់ “អង្គរធំ”ថា សព្វថ្ងៃ អ្នកទេសចរ ដែលចូលទៅលេងកម្សាន្តសប្បាយនៅរមណីយដ្ឋាន បឹងយក្ខឡោម ភាគច្រើន គឺច្រើនតែទៅងូតទឹកលេង ហើយមានតែមួយចំនួនតូចប៉ុណ្ណោះ ដែលទៅមើល ធម្មជាតិ និងព្រៃព្រឹក្សា ដែលដុះនៅរាយព័ទ្ធជុំវិញបឹង នេះ ព្រោះថា ទឹកនៅទីនេះ ងូតទៅត្រជាក់ស្រួលខ្លួន គ្មានផលរមាស់អីដល់សុខភាពឡើយ។
លោកង៉ែត ពីទូ បានប្រាប់បន្តទៀតថា សព្វថ្ងៃ ខេត្តរតនគិរី មានបឹងចំនួន៣ ដែលជាបឹងធម្មជាតិ បន្សល់ទុកមកដោយការផ្ទុះភ្នំភ្លើង ប៉ុន្តែ ក្នុងចំណោម បឹងទាំងបីនេះ មានតែបឹងយក្ខឡោមមួយប៉ុណ្ណោះ ដែលមានសក្តានុពលក្នុងការទាក់ទាញទេសចរខ្លាំង ជាងគេ ព្រោះថា ទីតាំងបឹងនេះនៅកៀកកិតជិតជាប់ ជាមួយនឹងទីប្រជុំជនខេត្តផង និងមានផ្លូវចូល ងាយ ស្រួលជាងបឹងពីរផ្សេងទៀតផង។
លោកង៉ែត ពីទូ បានមានប្រសាសន៍បញ្ជាក់ថា “រមណីយដ្ឋានបឹងយក្ខឡោម គឺជាបេះដូងរបស់ ខេត្តរតនគិរី ព្រោះថា វាមានប្រជាប្រិយភាពក្នុងការ-ទាក់ទាញភ្ញៀវទៅលេងកម្សាន្តបានច្រើនជាងរមណីយ- ដ្ឋានដទៃៗទៀត ដែលមាននៅក្នុងខេត្តនេះ”។
រមណីយដ្ឋានបឹងយក្ខឡោម ដែលមានផ្លូវចូល ប្រមាណជា១គីឡូម៉ែត្រ ក្រាលដោយកៅស៊ូខ្មៅរលើប មានសម្រស់ធម្មជាតិដ៏ប្រណីត និងមានម្លប់ឈើ ត្រឈឹងត្រឈៃ សម្រាប់ឱ្យភ្ញៀវអង្គុយជ្រកលេង-កម្សាន្ត បានយ៉ាងត្រជាក់ចិត្ត ដោយគ្មានការភ័យព្រួយ ខ្លាចកម្តៅព្រះអាទិត្យចាំងមកលើ ក្តៅទ្រាំមិនបាន ដូចជារមណីយដ្ឋានដទៃឡើយ។
នៅជុំវិញផ្ទៃបឹង ដែលមានជម្រៅទឹកដល់ទៅ ៥០ម៉ែត្រនោះ ព្រៃឬស្សីជាច្រើនបានដុះលាក់ខ្លួនពួន ជ្រកក្រោមម្លប់ឈើធំៗ ងាយស្រួលផ្តល់ជាម្លប់សម្រាប់ អ្នកទៅលេងកម្សាន្តបានសម្រាកកាយ ស្រាយកញ្ចប់- អាហារធ្វើការបរិភោគ។
អ្នកទៅទស្សនានៅទីនេះ ពួកគេអាចក្រាល កន្ទេលអង្គុយលេងនៅក្រោមម្លប់ឈើ ដែលដុះនៅ រាយប៉ាយព័ទ្ធជុំវិញមាត់បឹង ត្រង់កន្លែងណាមួយ ក៏ បាន តាមចំណូលចិត្ត ដែលពួកគេចង់ ព្រោះថា នៅទីនេះ ក្រៅពីមានសន្តិសុខល្អ ក៏មិនមានតម្រូវឱ្យមានការបង់ សេវាសម្រាប់ថ្លៃកន្លែងអង្គុយដែរ។
សូមបញ្ជាក់ថា ខេត្តរតនគិរី ដែលជាខេត្តសម្បូរ ទៅដោយតំបន់អេកូទេសចរណ៍ មានបឹងធម្មជាតិ ដែល បន្សល់ទុកដោយការផ្ទុះភ្នំភ្លើងចំនួនពីរផ្សេងទៀត ក្រៅ ពីបឹងយក្ខឡោម ក្នុងនោះមានបឹងយក្ខអូម និងបឹង- លំគុត។ បឹងយក្ខអូម មានចម្ងាយពីបឹងយក្ខឡោម ៧គីឡូម៉ែត្រ ចំណែកឯបឹងលំគុត មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីបឹងយក្ខឡោម។
លោកង៉ែត ពីទូ បានឱ្យដឹងថា រមណីយដ្ឋាន បឹងយក្ខឡោម សព្វថ្ងៃគ្រប់គ្រងដោយសហគមន៍ជន- ជាតិភាគតិច មិនមែនជារមណីយដ្ឋាន ដែលធ្វើតាម លក្ខណៈវិនិយោគទេ ដូច្នេះ រាល់ការចូលទៅទស្សនា ក្រៅពីការបង់ថ្លៃសំបុត្រចូល ដែលមានតម្លៃ៣០០ រៀលសម្រាប់មនុស្សម្នាក់ និងថ្លៃរថយន្តចូល ដែល មានតម្លៃ៣.០០០រៀល សម្រាប់រថយន្តតូច និង៥.០០០ រៀលសម្រាប់រថយន្តធំនោះ គឺមិនមានការតម្រូវឱ្យ មានការបង់ថ្លៃសេវាអ្វីផ្សេងទៀតឡើយ។
លោកង៉ែត ពីទូ បានឱ្យដឹងបន្តទៀតថា “សព្វថ្ងៃ យើងមិនចង់ឱ្យមានការលក់សំបុត្រចូលទៅទស្សនា បឹងធម្មជាតិនេះថ្លៃទេ ព្រោះយើងចង់លើកទឹកចិត្តឱ្យ មនុស្សចូលទៅលេងរមណីយដ្ឋាននេះឱ្យបានច្រើននៅ ពេលអនាគត ដើម្បីលើកមុខមាត់ដល់សហគមន៍ជន- ជាតិភាគតិច និងខេត្តរបស់យើង”។
បឹងយក្ខឡោម ដែលជាកេរដំណែលរបស់ សហគមន៍ទំពួននោះ ដើមឡើយ ត្រូវបានប្រជាពលរដ្ឋ- ខ្មែរចាត់ទុកថា គីជាកន្លែងសក្ការៈ និងជាទីជម្រកនៃ រុក្ខទេវតា មិនមានអ្នកណាហ៊ានទៅជិតទេ ព្រោះគេមាន ជំនឿថា វត្តមានរបស់ពួកគេ អាចធ្វើឱ្យអ្នកតាថែរក្សា នៅទីនោះខឹង ហើយនឹងផ្តន្ទាធ្វើឱ្យពួកគេឈឺ ឬក៏ជួប នឹងគ្រោះកាចផ្សេងៗជាដើម។
នៅឆ្នាំ១៩៩២ ពោលគឺ នៅពេលដែលមានវត្ត-មានទាហានអ៊ុនតាក់មកដល់ ជាពិសេស ទាហានអ៊ុន- តាក់ ជនជាតិអ៊ុយរុយហ្គាយ តែងតែចូលទៅងូតទឹក លេងនៅក្នុងបឹងនេះ ហើយដោយឃើញទាហាន ទាំង នេះមិនមានបញ្ហាអ្វី ទើបបងប្អូនខ្មែរ នៅខេត្តរតនគិរី ហ៊ានចូលទៅងូតទឹកលេងតាមដែរ ដែលពីដើមឡើយ ពួកគាត់មិនហ៊ានទៅងូតទឹកលេងទេ ព្រោះភ័យខ្លាច ខុសមាត់-ក អ្នកតាព្រៃភ្នំ កាច់ឱ្យឈឺ។
លោកង៉ែត ពីទូ បានមានប្រសាសន៍ថា សព្វថ្ងៃ កំណើនភ្ញៀវមកលេងបឹងយក្ខឡោម មានជាបន្ត-បន្ទាប់ ពោលគឺ ចាប់តាំងពីផ្លូវជាតិលេខ៧ ត្រូវបាន អ៊ុតក្រាលកៅស៊ូរួចមក ហើយចំនួននេះ នឹងមានការ- កើនឡើងទៀត នៅក្រោយពេលដែលកំណាត់ផ្លូវពី អូរពងមាន់ ភ្ជាប់ទៅខេត្តរតនគីរី ចម្ងាយប្រមាណ ជាង១០០គីឡូម៉ែត្រ ត្រូវបានអ៊ុតក្រាលកៅស៊ូរួចរាល់ ជាស្ថាពរនោះ។
លោកង៉ែត ពីទូ បានគូសបញ្ជាក់ថា “អនាគត ខេត្តរតនគិរី នឹងក្លាយទៅជាកន្លែងទាក់ទាញមួយ ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ព្រោះថា ខេត្តមានអ្វីៗ សព្វយ៉ាងសម្រាប់ឱ្យភ្ញៀវទស្សនា ក្នុងនោះមាន ដូចជា ទឹកធ្លាក់ ព្រៃភ្នំ សត្វកម្រ ភូមិជនជាតិភាគតិច រស់នៅ និងបឹង ដែលសល់ពីការផ្ទុះភ្នំភ្លើងនេះជាដើម”។
យោងតាមផែនការអភិវឌ្ឍន៍ទេសចរណ៍របស់ ខេត្តរតនគិរី នៅឆ្នាំ២០១៥ខាងមុខ បឹងយក្ខឡោម នឹងស្រូបទាញភ្ញៀវ មកលេងកម្សាន្តបានប្រមាណ ជា១៥ម៉ឺននាក់៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons