រមណីយដ្ឋាន(កម្ពុជា)

រមណីយដ្ឋាន(កម្ពុជា)

Friday, February 24, 2012

៦​លាន​​ដុល្លារ បើក​រមណីយ​ដ្ឋាន​ក្រុង​ទឹក


ថ្ងៃទី​ 18 ខែមេសា ឆ្នាំ2011, ម៉ោង 10:19 AM ជុន សុផល
?

ឯក ​ឧត្តម បាន​បន្ត​ថា សព្វ​ថ្ងៃ​ប្រទេស​នា​នា​នៅ​ក្បែរ​ខាង​កម្ពុជា គេ​មា​ន​ការ​បង្កើត​តំបន់​រមណីយ​ដ្ឋាន​ទេស​ចរណ៍​បែប​ច្នៃ​ប្រឌិត​នេះ ច្រើន​រួច​ហើយ​តែ​សម្រាប់​កម្ពុជា​ នេះ​ជា​រឿង​ថ្មី​មួយ។ ដូច្នេះ ក្រុម​ហ៊ុន ត្រូវ​តែ​មាន​គោល​នយោ​បាយ​លក់​សំបុត្រ​ចូល​ទស្សនា ឱ្យ​បាន​ថោក ដើម្បី​បង្កើន​ភាព​ទាក់​ទាញ៕                           
                              
​ រម​ណី​យ​ដ្ឋាន​ក្រុ​ង​ទឹ​​ក ​ដែ​ល​វិ​និ​យោ​គអ​ស់​ទឹ​ក​ប្រា​ក់​ជាង​៦​លា​ន​ដុ​ល្លា​រ​អា​មេ​រិ​ក ​ដោ​យ​ឯ​ក​ឧ​ត្ត​ម​ញ៉ែ​ម​ ថ្ថា​វី​ ​ទី​ប្រឹ​ក្សា​ឯ​ក​ឧ​ត្ត​ម​ងួ​ន​ ​ញ៉ិល​ ​អ​នុ​ប្រ​​ធាន​ទី​១​ ​រ​ដ្ឋ​ស​ភា​ ​មា​ន​ទីតាំ​ង​​នៅភូ​មិ​ដូ​ង​ ​ឃុំប​ល្ល័​ង្ក​ ​ស្រុ​កបា​រា​យ​ណ៍​ ខេ​ត្ត​កំ​ព​ង់ធំ​ ​នឹ​ង​បើកស្វា​គ​មន៍​ភ្ញៀ​វ​ទេ​សច​រ
 មក​ពី​គ្រប់​ទិស​ទី​នា​ឱ​កាស​បុ​ណ្យ​ចូ​លឆ្នាំ​ខ្មែ​រ​នេះ​..​.។
ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ នៅ​ឆ្នាំ​នេះ ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ នឹង​បាន​ស្គាល់​នូវ​រមណីយ​ដ្ឋាន​ថ្មី​មួយ​ទៀត គឺ “រមណីយ​ដ្ឋាន​ក្រុង​ទឹក”។
រមណីយ​ដ្ឋាន​នេះ មាន​ទី​តាំង​នៅ​ឆ្ងាយ​ពី​ផ្លូវ​ជាតិ លេខ​៦ ជិត​ទី​ប្រជុំជន​បារាយណ៍ ចម្ងាយ​ប្រមាណ ២.៦០០​ម៉ែត្រ ជាប់​នឹង​ដង​ស្ទឹង​ជីនិត ដែល​ជា​ស្ទឹង​មួយ​ មាន​ប្រភព​ទឹក​មិន​ចេះ​រីង​ស្ងួត។
យោង​តាម​លោក​ប៉ែន ដុល្លារ ប្រធាន​គ្រប់​គ្រង គម្រោង​ប្លង់​សាង​សង់​រមណីយ​ដ្ឋាន​ក្រុង​ទឹក បាន​ឱ្យ​ដឹង​ថា រមណីយ​ដ្ឋាន ដែល​រៀប​ចំ​ឡើង​នៅ​លើ​ផ្ទៃ​ដី​ សរុប​ប្រមាណ​៤៧​ហិក​តារ ហើយ​ដែល​ប្រមូល​ផ្តុំ ទៅ​ដោយ​មណ្ឌល​កម្សាន្ត​តាម​រយៈ​ការ​លក់​សំបុត្រ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​១៨ ខែ​មេសា។
ផ្អែក​តាម​គំនិត​ដើម​របស់​អ្នក​សាង​សង់​រមណីយ​ដ្ឋាន​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធ្វើ​ឱ្យ​មាន​កន្លែង​លេង​ច្រើន​បែប​ច្រើន​យ៉ាង ក្នុង​នោះ​មាន​កន្លែង​ងូត​ទឹក​សាប​ សមុទ្រ​សិប្ប​និម្មិត កន្លែង​ជិះ​កង់​លើ​ទឹក កន្លែង​ជិះ​ទូក កន្លែង​បោះ​តង់ ស្ទូច​ត្រី ភូមិ​វប្បធម៌ សារ​មន្ទីរ កន្លែង​វាយ​កូន​គោល កន្លែង​កម្សាន្ត​សម្រាប់ពេល​យប់ ផ្ទះ​ស្នាក់​របៀប​លក្ខណៈ​គ្រួសារ​ឯកជន ហើយ​និង​កន្លែង​កម្សាន្ត ផ្សេងៗ​ទៀត។
បច្ចុប្បន្ន​ការ​សាង​សង់​មណ្ឌល​កម្សាន្ត នៅ​ក្នុង​រមណីយ​ដ្ឋាន ទើប​អនុវត្ត​បាន​ប្រមាណ​៤០%​ប៉ុណ្ណោះ នៃ​គម្រោង ក្នុង​នោះ​មាន​បឹង​សិប្ប​និម្មិត ទំហំ​៣ហិកតារ។ ចំណែក​ឯសមុទ្រ​សិប្ប​និម្មិត ភូមិ​បុរេ​ប្រវត្តិ កន្លែង​វាយ​កូន​គោល និង​អាង​ហែល​ទឹក ដែល​មាន​ទំហំ​ធំ​ជាង​គេ​នៅ​អា​ស៊ី មាន​ទំហំ​ប្រមាណ​១ម៉ឺន​ម៉ែត្រ​កា​រ៉េ អាច​ឱ្យ​មនុស្ស​ងូត​ទឹក​បាន​៣០០ ទៅ​៤០០​នាក់  និង​សំណង់​ចំណត​រថយន្ត ដែល​លាត​សន្ធឹង​លើ​ផ្ទៃ ទំហំ​៤​ហិក​តារ។
កាល​ពី​ដើម តំបន់​ភូមិ​ដូង ដែល​នៅ​កៀក​នឹង​ទី​ប្រជុំជន​បារាយណ៍ មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន​ទេ។ ពី​មុន តំបន់​នេះ គឺ​ជា​ជម្រក​លាក់​ទុក​គោ ក្របី ដែល​ពួក​ចោរ​លួច​បាន​ពី​ប្រជាជន​នៅ​ក្នុង​តំបន់​ក្បែរ​នេះ។
ក្រោយ​ឆ្នាំ​២០០៥ ឯក​ឧត្តម​ញ៉ែម ថ្ថា​វី បាន​ទិញ ដី​នៅ​ក្នុង​តំបន់​នេះ ពី​ប្រជា​ពលរដ្ឋ ក្នុង​បំណង​ធ្វើ​កសិកម្ម ព្រោះ​ភូមិ​សាស្ត្រ​នៅ​ក្នុង​តំបន់ អាច​ផ្តល់​លទ្ធភាព​ទាញ​យក​ទឹក មក​ប្រើ​ប្រាស់​បាន​ស្រួល។ ប៉ុន្តែ នៅ​ឆ្នាំ​២០០៨ ក្រោយ​បាន​ជួប​ជាមួយ​លោក ប៉ែន ដុល្លារ ដែល​ជា​ស្ថាបត្យករ​ធ្លាប់​មាន​បទ​ពិសោធន៍​ ក្នុង​ការ​ចូល​រួម​បង្កើត​ភូមិ​វប្បធម៌ នៅ​ខេត្ត​សៀមរាប ទើប​ឯក​ឧត្តម​ញ៉ែម ថ្ថា​វី បាន​ផ្លាស់​ប្តូរ​គំនិត​អភិវឌ្ឍន៍ តំបន់​នេះ​ទៅ​ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍​វិញ។
ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​នេះ​ជាង​១​ឆ្នាំ កន្លង​មក តំបន់​នេះ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​ទូ​លំ​ទូ​លាយ​នៅ​ឡើយ។ ហេតុ​នេះ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ ​និង​អ្នក​ទេស​ចរ​បាន​ដឹង និង​ស្គាល់​ទី​តាំង​នេះ​ខ្លះ រមណីយដ្ឋាន បាន​សម្រេច​បើក​រយៈ​ពេល​៩​ថ្ងៃ នៅ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ឱ្យ​អ្នក​ដើរ​កម្សាន្ត​បាន​ទៅ​ទស្សនា​ និង​ស្គាល់។
យោង​តាម​លោក​ប៉ែន ដុល្លារ បាន​ឱ្យ​ដឹង​ថា ក្នុង​ការ​បើក​ឱ្យ​ចូល​កម្សាន្ត​ជំហាន​ដំបូង​នេះ រមណីយ​ដ្ឋាន នឹង​យក​ថ្លៃ​សំបុត្រ​សម្រាប់​មនុស្ស​ម្នាក់​៤.០០០​រៀល ឬ​១ដុល្លារ ក្នុង​ការ​ទស្សនា​មួយ​លើក។ ចំណែក​ឯរថយន្ត យក​ថ្លៃ​២.៥០០​រៀល ក្នុង​មួយ​គ្រឿង ប៉ុន្តែ សម្រាប់​ម៉ូតូ រមណីយ​ដ្ឋាន គិត​ថ្លៃ​១.០០០​រៀល។ ក្មេង​ដែល​មាន​កម្ពស់​ត្រឹម​១,១​ម៉ែត្រ និង​ព្រះ​សង្ឃ មិន​គិត​ថ្លៃ​ទេ។
ជាមួយ​នេះ​ដែរ រមណីយ​ដ្ឋាន ក៏​មាន​ម្ហូប ភេសជ្ជៈ និង​វត្ថុ​ផ្សេងៗ ដើម្បី​លក់​ផ្តល់​សេវា​ដល់​អតិថិជន។ ម៉្យាង​វិញ​ទៀត ចំពោះ​អ្នក​ទៅ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ ហើយ​មាន​បំណង​ចង់​ធ្វើ​ការ​ស្នាក់​នៅ​ទី​នោះ រមណីយ​ដ្ឋាន​ក៏​មាន​កន្លែង​ផ្តល់​សេវា​ជូន​ដែរ ដោយ​គិត​ថ្លៃ​៤៥​ដុល្លារ ក្នុង​១យប់​សម្រាប់​ផ្ទះ​មនុស្ស​សម្រាក​បាន​៦​នាក់ មាន​បាយ និង​ម្ហូប សម្រាប់​ចម្អិន ដោយ​ខ្លួន​ឯង ដូច​ជា សាច់​មាន់​១គីឡូ ត្រី​១គីឡូ និង​មាន​សួន​បន្លែ អាច​ឱ្យ​គេ​កាត់​ចម្អិន ឬ​ហូប​បាន​តាម​តម្រូ​វ​ការ។ ដោយ​ឡែក​ សម្រាប់​ផ្ទះ​ស្នាក់​ជា​លក្ខណៈ​ឯក​ជន​វិញ មាន​តម្លៃ​១០០​ដុល្លារ ព្រោះ​មាន​ឧបករណ៍​បំពាក់ ទំនើប​ដូចជា​សណ្ឋាគារ​ផ្កាយ​៥ដែរ។
សព្វ​ថ្ងៃ រមណីយ​ដ្ឋាន មាន​បន្ទប់​ជួល​លក្ខណៈ​ឯក​ជន​ចំនួន​១០ និង​មាន​ផ្ទះ​ស្នាក់​លក្ខណៈ​គ្រួសារ ជាង​១០ ដើម្បី​ផ្តល់​សេវា​ដល់​អតិថិជន ហើយ​នៅ​ពេល​ខាង​មុខ នឹង​រៀបចំ​សាង​សង់​ច្រើន​ទៀត។
យោង​តាម​ផែន​ការ​របស់​គម្រោង​រមណីយ​ដ្ឋាន​នេះ នឹង​ត្រូវ​សាង​សង់​ចប់​រួច​រាល់​ជា​ស្ថាពរ ១០០%​ នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ និង​អាច​ទទួល​ភ្ញៀវ​ចូល​ទៅ​ទស្សនា​បាន​៤​ទៅ​៥​ម៉ឺន​នាក់។
ឯក​ឧត្តម​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​សម្តែង​ការ​កោត​សរសើរ ចំពោះ​ការ​បង្កើតរមណីយ​ដ្ឋាន​ច្នៃ​ប្រឌិត​ថ្មី​នេះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons