| Wednesday, 28 March 2012 02:16 |
| យើងបានទស្សនាតំបន់ទេសចរណ៍ លម្ហែអារម្មណ៍ធម្មជាតិមួយដែល ពោរពេញ ទៅដោយខ្យល់ជំនោរល្ហៀកៗ បរិសុទ្ធពិត ទើបតែលេចចេញជា រូបរាងបាន ប៉ុន្មានឆ្នាំប៉ុណ្ណោះ ស្ថិតក្នុងភូមិសាស្ត្រ ភូមិបណ្តែតទឹក ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធ៌សាត់ កំពុងតែអន្ទងចិត្តទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យមកជិះទូកលម្ហែកាយជាហូរហែមិនដាច់ មិនថាថ្ងៃបុណ្យ ឬ ថ្ងៃសម្រាកឡើយ កំណើនភ្ញៀវទេសចរកើនឡើងជាលំដាប់ពី មួយឆ្នាំទៅមួយឆ្នាំ ជាហេតុធ្វើឱ្យអ្នកភូមិនៅតំបន់នេះបានប្រែ ផ្លាស់មុខមាត់ថ្មីដោយសារបានចំណូលសេដ្ឋកិច្ចពីភ្ញៀវ ។ បើលោកអ្នកធ្វើដំណើរចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តញេធិ៍សាត់ បាត់ដំបង យើងនឹងឆ្លងកាត់ខេត្តមួយគឺ ខេត្តកំពង់ឆ្នាំង ហើយបន្តដំណើរប្រមាណ ជា ១០០ គីឡូម៉ែត្រទៀត យើងនឹងទៅដល់ចំណុចផ្លូវបែកស្ថិតក្នុងស្រុកក្រគរ ហើយបត់ស្តាំដៃតាមផ្លូវចូលដែលមានក្រាលកៅស៊ូ អមដោយដើមឈើចម្រុះគ្នា តូច-ធំ ចោលម្លប់ត្រឈឹងត្រឈៃ ជាការទាក់ទាញ និង ជាការអមដំណើរជូនភ្ញៀវ ទៅដល់គោលដៅជាក់ជាមិនខាន ចម្ងាយប្រមាណជា ១០ គីឡូម៉ែត្រ គឺ“សហគមន៍ ទេសចរណ៍” ។ ជារឿយៗយើងនឹងឃើញមានម៉ូតូ រថយន្តតូចធំ និង រថយន្តក្រុងដឹកភ្ញៀវ បរទេសបានធ្វើដំណើរប៉ប្រុយមិនដាច់ ជាពិសេសនៅថ្ងៃសៅរ៍-អាទិត្យ ថ្ងៃបុណ្យ ទានម្តងៗ ។ នៅពេលដែលអ្នកដំណើរទេសចរទាំងអស់បានទៅដល់តំបន់ ទេសចរណ៍សហគមន៍នេះពិតជាបានប្លែកភ្នែក ប្លែកអារម្មណ៍ រំសាយអស់ទុក្ខ ព្រួយកង្វល់ដែលកើតមានកន្លងមក ។ ជាមួយទឹកទន្លេដ៏ត្រជាក់ថ្លាយង់ឆ្លុះភក្ត្រ អមដោយទូកតូចធំសម្រាប់ដឹកភ្ញៀវទេសចរដើរកម្សាន្តមើលការនេសាទត្រី និង សត្វស្លាបធម្មជាតិរាប់រយ-ក្បាលកំពុងតែហិចហើរ ឆ្វែលចុះឡើងប្រឡែង លេងនឹងភ្ញៀវ ។ លើសពីនេះទៀតយើងនឹងឃើញមានផ្ទះប្រជាពលរដ្ឋសង់នៅ បណ្តែតទឹកជាមួយខ្ទមសម្រាប់ទទួលភ្ញៀវជាច្រើនវាហាក់បីដូចជាប្រគល់ខ្លួនជូន ភ្ញៀវទេសចរអង្គុយលេងកម្សាន្តយ៉ាងដូច្នេះដែរ ។ ភ្ញៀវទេសចរដែលបានមកដល់ទីនេះមិនគ្រាន់តែបានជិះទូកបណ្តែតអារម្មណ៍ លើផ្ទៃទឹកដ៏ត្រជាក់ គយគន់ធម្មជាតិ និង សត្វប៉ុណ្ណោះទេ លើសពីនេះទៀតក៏ នៅមានផ្លែឈើចម្រុះគ្រប់មុខ និង ម្ហូបអាហារគ្រប់មុខតាំងលក់ជូនភ្ញៀវក្នុងតម្លៃ ថោកសមរម្យ ។ មិនតែប៉ុណ្ណោះយើងក៏ក្រឡេកឃើញគូស្នេហ៍ថ្មោងថ្មីបានមក រឹតបន្តឹងចំណងស្នេហ៍របស់គេឱ្យកាន់តែវេញត្របាញ់ចូ លគ្នាជាធ្លុងមួយដែរ ប៉ុន្តែការបង្កើតចំណងស្នេហ៍របស់គូស្នេហ៍មួយចំនួនក៏បានជួបនូវវិបត្តិខ្លះៗដែរ ដោយសារតែស្នេហ៍បោកប្រាស់... នៅលើទឹកដីដ៏ស្រស់សោភានេះផងដែរ ។ ជួបជាមួយនឹងមន្ត្រីសម្របសម្រួលនៃមន្ទីរទេសចរណ៍ខេត្តញេធិ៍សាត់ឈ្មោះ សុខ វឿន បានប្រាប់ឱ្យដឹងថា ដោយ សម្លឹងឃើញថាឃុំកំពង់ហ្លួងជាភូមិសាស្ត្រ ទឹកដីជាប់នឹងបឹងធម្មជាតិយើងនោះដែលមានប្រជាពលរដ្ឋមួយចំនួនរស់នៅតាំង លំនៅស្ថាន លើផ្ទៃទឹក មើលទៅគួរឱ្យចាប់អារម្មណ៍ និង មួយចំនួនទៀតសង់នៅ លើគោក ទើបមន្ទីរទេសចរណ៍ក៏ដូចជាអាជ្ញាធរ មូលដ្ឋានមានការចាប់អារម្មណ៍ ទៅលើវិស័យទេសចរណ៍ ក៏បានបង្កើតនូវសហគមន៍ទេសចរណ៍មួយនេះហៅ ថា “សហគមន៍ទេសចរណ៍ភូមិបណ្តែតទឹកកំពង់ហ្លួង”នៅក្នុងឆ្នាំ ២០០៧ ។ តាមការផ្សព្វផ្សាយព័ត៌មានជាហេតុធ្វើឱ្យតំបន់ ទេសចរណ៍នេះកាន់តែចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ ជាពិសេសនោះគឺភ្ញៀវអន្តរជាតិតែម្តង គឺ កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបន្តថា បើគិតត្រឹមដំណាច់ឆ្នាំ ២០១១ ឈានចូលឆ្នាំ ២០១២ ក្នុង ខែមីនានេះគឺមានភ្ញៀវទេសចរទាំងគ្រប់ទិសទី មានចំនួន ១.៧១៦ នាក់ នេះមិន គិតពីភ្ញៀវក្នុងស្រុកទេ ។ នៅតំបន់ទេសចរណ៍នេះអ្វីដែលធ្វើឱ្យភ្ញៀវទេសចរ ចាប់អារម្មណ៍នោះគឺមានកត្តាច្រើនយ៉ាងណាស់ ដូចជាការរៀបចំសណ្តាប់ធ្នាប់ សេវាកម្មល្អ សន្តិសុខសុវត្ថិភាពល្អ និង មធ្យោបាយដឹកភ្ញៀវល្អ មានទូកតូច-ធំ ហើយបំណងអ្នកទេសចរមកលេងគឺបានជិះទូកបន្ធូរអារម្មណ៍លើផ្ទៃទឹក មើល ការនេសាទ មើលសត្វស្លាប ជាដើម ។ លោកបន្តថា ចំពោះតម្លៃឈ្នួលវិញ គឺខាងមន្ទីរជាអ្នកកំណត់តម្លៃថេរច្បាស់ លាស់ ដែលភ្ញៀវទេសចរអាចទទួល យកបាន មិនចុះឡើងតាមចិត្តនោះឡើយ ព្រោះវាជាហេតុធ្វើឱ្យប៉ះញល់ដល់អារម្មណ៍ភ្ញៀវទេសចរ ។ ក្នុងនោះសម្រាប់ ទូកដឹកភ្ញៀវតូចៗចាប់ពីមនុស្សម្នាក់ដល់បីនាក់ មួយម៉ោងតម្លៃប្រាំបីដុល្លារ ទូកធំ ល្មមបួននាក់ដល់ប្រាំនាក់ តម្លៃដប់ពីរដុល្លារ ក្នុងមួយម៉ោង ពីប្រាំមួយនាក់ដល់ ម្ភៃនាក់ តម្លៃក្នុងម្នាក់ៗពីរដុល្លារ ។ យើងក៏មានផ្ទះសំណាក់សម្រាប់ភ្ញៀវសម្រាក ក្នុងតម្លៃសមរម្យទៀតផង ។ ភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់នេះភាគច្រើនជាលក្ខណៈគ្រួសារ ប្រពន្ធកូន ខ្លះជាក្រុមមិត្តភក្តិ មកជិះទូកកម្សាន្តលេងតាមភូមិប្រជាពលរដ្ឋ ក៏ដូចជា ជិះទូកចេញទៅមើលទេសភាពនៅឯទីវាលលម្ហដ៏ធំល្វឹងល្វើយ ដាច់កន្ទុយភ្នែក ជាបឹងធម្មជាតិនៃបឹងទន្លេសាបរបស់ខ្មែរយើង លាយឡំនឹងរលកទឹកព្រេចៗ និង ជំនោររសៀលបរិសុទ្ធបក់មកប៉ះកាយល្ហៀកៗធ្វើឱ្យអារម្មណ៍ធុញថប់របស់ភ្ញៀវ ដែលមកដល់ទីនេះរសាយអស់ ។ ជាពិសេសជាងនេះទៀត ពួកគាត់បានផ្តិតយក អារម្មណ៍ប្លែកៗនៅក្នុងតំបន់នេះ ។ បើតាមលោក កែវ សុវណ្ណារ៉េត ជាមេឃុំកំពង់ហ្លួងបានបញ្ជាក់ប្រាប់ពី ប្រជាពលរដ្ឋនៅទីនេះថា នៅក្នុងឃុំកំពង់ហ្លួង របស់លោកមានប្រជាពលរដ្ឋរស់ នៅ ១.១៦៣ គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៦.២៩៤ នាក់ ក្នុងនោះប្រជាពលរដ្ឋ រស់នៅលើផ្ទៃទឹកចំនួនបួនភូមិ ស្មើនឹង ៨៦៥ គ្រួសារ ។ លោកប្រាប់បញ្ជាក់ពី ប្រជាពលរដ្ឋនៅលើទឹកថា ប្រហែលជា ៧០ ភាគរយ ទៅ ៨០ ភាគរយ គឺពួក គាត់ប្រកបមុខរបរនេសាទដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និង មួយចំនួន ទៀតពឹងផ្អែកលើអាជីវកម្ម ផ្សេងៗដូចជាការលក់ដូរ និង បានចំណូលពីវិស័យភ្ញៀវ ទេសចរនេះឯង បានធ្វើឱ្យពួកគាត់ប្រែប្រួលមុខមាត់ថ្មីពីការខ្វះខាតមកធូរធារ ។ ភ្ញៀវទេសចរភាគច្រើនគឺបរទេសតែម្តង ដែលមកម្តងៗជិះរថយន្តក្រុងក៏មាន ដែរ ៕ |
Wednesday, March 28, 2012
ភូមិបណ្តែតទឹក កំពង់ហ្លួងដួងចិត្ត ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍
Monday, March 19, 2012
ភ្ញៀវទៅទេសចរណ៍ភ្នំគូលែនកាន់តែច្រើន
| Written by ភ្នំពេញដេលីញូវ |
| Sunday, 18 March 2012 23:15 |
| ក្រោយពីការដើរកម្សាន្តនៅតាម ប្រាសាទនានានៅក្នុង ខេត្តសៀមរាបហើយ នោះ ភ្ញៀវទេសចរទាំងឡាយក៏មិន ភ្លេចទៅទស្សនានៅបូជនីយដ្ឋាន ភ្នំគូលែនផងដែរ ពីព្រោះ នៅទីនោះ បានបន្សល់ទុកនូវកេរដំណែលវប្បធម៌ និង ធម្ម-ជាតិដ៏ស្រស់ត្រកាលគួរឱ្យគយគន់ក្រៃលែង ។ ភ្នំគូលែនស្ថិត នៅក្នុងស្រុកស្វាយលើ និង ស្រុកវ៉ារិន ចម្ងាយ ៦០ គីឡូម៉ែត្រ ពីក្រុងសៀមរាប និង ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពី ប្រាសាទបន្ទាយស្រី ។ ភ្នំគូលែនមានឈ្មោះដើមថា មហិន្ទ្រព៌ត ជាកន្លែងដែលព្រះបាទជយវរ្ម័នទី ២ ប្រារឰធ្វើពិធីទេវរាជ និង ប្រកាសឯករាជ្យពីប្រទេសជ្វា ក្នុងឆ្នាំ ៨០២ ជាពេលដែល សម័យអង្គរកើតឡើង ។ ប្រជាជនខ្មែរអ្នកមានជំនឿផ្នែកពុទ្ធសាសនា និង ជឿទៅលើអាទិទេព ឬ ព្រះព្រហ្ម ពេលបានទៅទស្សនាប្រាសាទ អង្គរវត្តនៅខេត្តសៀមរាប តែងតែចង់ បង្ហួសទៅធ្វើសក្ការៈនៅភ្នំគូលែន ព្រោះនៅទីនោះគេតែងគិតថា ជាទីដែលមាន ឫទ្ធិបារមីខ្លាំងក្លាហើយអ្នកបួស អ្នកសច្ចំ គ្រូមន្តអាគមទាំងឡាយចូលចិត្តអួត លើកតម្កើងខ្លួន និង ចូលចិត្តទៅតាំងធម៌ នៅលើភ្នំគូលែន ដោយសារគេគិតថា អ្នកដែលបន្សុទ្ធខ្លួនដោយធម៌នៅភ្នំគូលែនបានគឺពិតជាមនុស្សខ្លាំង ហើយជំនឿ បែបនេះគឺពុំមែនទើបតែកើតមាននៅពេលនេះទេ គឺមានតាំងពីពេលកើតបូជ-នីយដ្ឋានភ្នំគូលែននេះមកម៉្លេះ ។ ភ្នំគូលែននេះត្រូវបានចាត់ទុកជាឧទ្យានជាតិ មួយ ចំណែកនៅក្នុងស្រុកស្វាយលើ និង មួយចំណែកនៅស្រុកវ៉ារិន ដោយសារតែទី នោះពោរពេញទៅដោយព្រៃឈើលាយឡំជាច្រើនប្រភេទ ជាជួរភ្នំដែលមានទឹក ធ្លាក់ និង មានប្រាសាទ រូបចម្លាក់បុរាណ ព្រមទាំងមានទីអារាមមានអាយុតាំង ពីយូរលង់មកហើយ ។ ជាទូទៅនៅរៀងរាល់ថ្ងៃសីល ថ្ងៃពេញបូណ៌មី និង ពេល សម្រាក បុណ្យទាន មនុស្សម្នាតែងតែនាំគ្នាទៅលេងទីនោះ ទោះបីជាមានទីតាំង ឆ្ងាយបន្តិចក៏ដោយ ។ ក្រៅពីមុខងារសំខាន់ៗដូចបានរៀបរាប់ខាងលើឧទ្យានជាតិ ភ្នំគូលែនមានតួនាទីសំខាន់មួយទៀតនៅក្នុង ប្រវត្តិសាស្ត្រនៃអាណាចក្រខ្មែរ គឺ ជាកន្លែងដែលនៅឆ្នាំ ៨០២ ព្រះបាទជយវរ្ម័នទី ២ បានប្រកាសឯករាជ្យចេញពី ការគ្រប់គ្រងរបស់ជ្វា ហើយចាត់ទុកជាកន្លែងដែលកម្ពុជាផ្តើមមានភាពរីកចម្រើន រុងរឿងខ្លាំងក្លា មានអរិយធម៌ខ្ពង់ខ្ពស់ដល់កំពូល ។ ភ្នំគូលែនផ្តល់ជូននូវផ្ទាំងទស្សនីយភាពល្អប្រណីតពីរកន្លែង គឺមួយនៅចង្កេះ ភ្នំ និង មួយកន្លែងទៀត គឺនៅ លើកំពូលភ្នំតែម្តង ។ នៅលើកំពូលភ្នំគេនឹងឃើញ មានកូនវត្តដែលមានព្រះពុទ្ធរូបទ្រង់បរិនិព្វានដ៏ធំសង់អំពីថ្មភក់ ។ នៅមិនឆ្ងាយពី ទីនោះគេនឹងបានឃើញអាងទឹកធម្មជាតិដែលមានទឹកធ្លាក់ជាប្រចាំ ហើយនៅ បាតអាងសម្បូរទៅដោយរូបចម្លាក់ ជាពិសេសគឺរូបលិង្គ និង យោនី ដែល សរុបទាំងអស់មានមួយពាន់លិង្គ ហើយមនុស្សភាគច្រើនហៅទីនោះជាអាង ទឹក “លិង្គមួយពាន់” ។ ក្នុងចំណោមចម្លាក់ទាំងនោះគេក៏កត់សម្គាល់ឃើញមាន រូបអាទិទេព គឺព្រះវិស្ណុជិះនៅលើពស់ឈ្មោះ អានណ្តា រួមជាមួយព្រះមហេសី គឺព្រះនាង លក្ស្មី និង មានចម្លាក់ផ្កាឈូកជាត្របកចេញពីផ្ទាំងថ្ម ។ ផ្អែកតាមប្រវត្តិ នៃជំនឿរបស់ខ្មែរ គឺរូបលិង្គសំដៅ ទៅលើលិង្គព្រះឥសូរ ដែលគេចាត់ទុកថាជា អាទិទេពមួយព្រះអង្គនៅក្នុងលទ្ធិព្រហ្មញសាសនា ហើយនៅមុនឆ្នាំ ៨០២ ខ្មែរ យើងភាគច្រើនជឿលើព្រហ្មញសាសនា ។ ការឆ្លាក់រូបលិង្គនៅបាតអាងបែប នេះ តាមជំនឿអ្នកនៅក្រោមទឹកទាំងប៉ុន្មាន ពេលអាស្រ័យទឹក ឬ ងូតទឹក... គឺ សុទ្ធតែទទួលបាននូវទឹកមន្តដែលប្រសិទ្ធីដោយព្រះព្រហ្ម ។ ទឹកពីលើកំពូលភ្នំ គូលែននេះ ដើមឡើយហូរកាត់ភូមិតំបន់សៀមរាបអង្គរ ទីរួមខេត្ត និង បានធ្លាក់ ទៅបឹងទន្លេសាប និង ពេលខ្លះទៅបំពេញនៅបារាយណ៍ទឹកថ្លាផងដែរ ។ នៅ តាមល្អាងភ្នំជុំវិញទីនោះក៏មានរូបចម្លាក់ប្លែកៗជាច្រើនទៀតដែលបញ្ជាក់ឱ្យឃើញ ថា បុព្វបុរសខ្មែរគឺពិតជាវិចិត្រករ សិល្បករ ដ៏ចំណាន ហើយជាពូជអម្បូរដែល ឧស្សាហ៍ព្យាយាម និង អំណត់បំផុត ។ តំបន់ជុំវិញ ល្អាងមានធាតុអាកាសត្រជាក់ ស្រេង គ្របដណ្តប់ ទៅដោយដើមឈើធំៗ ។ ការបន្តដំណើរទៅកាន់ កំពូលភ្នំ គឺជារឿងមួយសែនលំបាក ព្រោះត្រូវឆ្លង កាត់តំបន់ថ្មតូចធំតាមចន្លោះផ្លូវតូចព្រៃចង្អៀតបត់ បែនឆ្វេងស្តាំចុះឡើង តែនៅពេលទៅដល់ទើប យើងដឹងថា មើលពីលើកំពូលភ្នំគូលែនភ្ញៀវនឹង ឃើញទិដ្ឋភាពរួមដ៏ស្រស់បំព្រងនៃភ្នំគូលែន ដែល នៅក្បែរនោះគេប្រទះឃើញមានប្រាសាទដ៏ចំណាស់ មួយឈ្មោះថា ប្រាសាទក្រោលរមាស ដែលសាង ឡើងក្នុងសតវត្សរ៍ទី ៩ ។ នៅលើបរិវេណនៃភ្នំ គូលែនគេប្រទះឃើញមានប្រាសាទតូចៗប្រមាណ ជាង ២០ ដែលកសាងឡើងក្នុងសម័យអង្គរនៅរាយ ប៉ាយស្ទើរគ្រប់ទីកន្លែង កប់ក្នុងគុម្ពោធព្រៃ ។ ប្រា-សាទដែលសំខាន់សង់ នៅចំផ្លូវចូល គឺប្រាសាទ រោងជាង ជាប្រាសាទទីមួយមុនពេលទៅឃើញស្រះ ទឹកមួយឈ្មោះថា ស្រះដំរីហើយនៅក្បែរស្រះដំរីនោះមានរូបចម្លាក់ធំៗទាំងមូល សង់អំពីថ្មភក់មានដូចជា រូបដំរីដែលមានបណ្តោយប្រវែង ៤ ម៉ែត្រ និង កម្ពស់ ៣ ម៉ែត្រ ហើយក៏មានរូបតោពីរក្បាលបញ្ចោញឫកយ៉ាងខែងរ៉ែងឈរការពារភ្នំ គូលែនទាំងមូល ។ យើងក៏កុំភ្លេចឆៀងចូលទៅលេងនៅក្នុងវត្តដ៏តូចមួយដែល សង់នៅលើខ្នងភ្នំ ជាទីដែលមានរូបព្រះពុទ្ធដ៏ធំមួយអង្គសង់ឡើងអំពីថ្មភក់ វត្ត នោះគេឱ្យឈ្មោះថា “វត្តព្រះអង្គធំ” ហើយពុទ្ធបរិស័ទតែងតែចង់ទៅកាន់ទីនោះ ដើម្បីបួងសួងសុំសេចក្តីសុខចម្រើន ។ សម្រាប់អ្នកប្រវត្តិវិទូពិតជាមិនឆ្ងល់ទេថា ភ្នំមួយនេះមានចម្លាក់បែបព្រហ្មញសាសនាផងដែលកាលណោះ ខ្មែរចេះគួបផ្សំ យ៉ាងប៉ិនប្រសព្វរវាងសាសនាទាំងពីរ ។ ទោះបីជាមានការលំបាកច្រើនក្នុងការ ធ្វើដំណើរទៅកាន់ភ្នំគូលែនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែស្ទើរតែនៅពេញប្រទេស ព្រះសង្ឃ គ្រូហ្ម អ្នកកាន់សីល តាបសឥសី តែងតែធ្វើដំណើរទៅធ្វើធម៌នៅទីនោះ ជារៀងដរាប ពីព្រោះគេជឿថាទីនោះនៅមានអ្នកសច្ចំ អ្នកមានឫទ្ធិបារមីក្រៅភព អាចជួយឱ្យគ្រូហ្ម អ្នកកាន់សីលទាន បានសម្រេចនូវសេចក្តីប្រាថ្នារបស់ខ្លួន ។ លោកពូ ផាត់ ផាន ភ្ញៀវទេសចរខ្មែរដែលកំពុងងូតទឹកធ្លាក់ភ្នំគូលែនជាមួយ បងស្រីរបស់គាត់បានឱ្យដឹងថា ការមកកម្សាន្តនៅទីនេះធ្វើឱ្យអារម្មណ៍របស់គាត់ ភ្លឺថ្លា និង មានសេចក្តីសុខក្រៃលែង គាត់គិតថាទីនេះជាឋានសួគ៌សម្រាប់ភ្ញៀវ ទេសចរ ។ លោក ឆើត ឆន ដែលជាអនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបាន ឱ្យដឹងថានៅឆ្នាំ ២០១១ កន្លងទៅមានភ្ញៀវទេសចរមកលេងខេត្តសៀមរាបសរុប ៣.៣១១.៤២៦ នាក់ កើន ១៥,៨ ភាគរយ លើសឆ្នាំ ២០១០ ក្នុងនោះភ្ញៀវបរទេស ចំនួន ១.៦១០.០៧៦ នាក់ កើនលើសឆ្នាំ ២០១០ ចំនួន ២១,៧៩ ភាគរយ ។ ចំណែកឯភ្ញៀវដែលទៅទស្សនាភ្នំគូលែនទាំងបរទេស និង ខ្មែរ មានចំនួនរហូត ដល់ ២៥.៥៦២ នាក់ ។ ដោយសារតែភ្នំគូលែនមានកន្លែងគោរពសក្ការៈដ៏អស្ចារ្យ និង មានទេស ភាពគួរជាទីទាក់ទាញបែបនេះ ហើយបានជាទីនេះនៅតែមានភ្ញៀវទេសចរមក ទស្សនាជាច្រើនឥតដាច់ ៕ |
Monday, March 12, 2012
ទស្សនាខេត្តតាកែវ
ថ្ងៃទី 27 កុម្ភៈ 2012
CEN
តាកែវ:តាកែវ ជាខេត្តមួយ តែងតែត្រូវបានមើលរំលងពីទេសចរបរទេស។ ប៉ុន្តែទទួលចំណាត់ថ្នាក់ខ្ពស់ពីប្រជាជនក្នុងប្រទេស ដែលធ្វើដំណើរទៅខេត្តនេះដើម្បីទស្សនាប្រាសាទ និងកន្លែងទេសចរណ៍ធម្មជាតិជាច្រើន។ ខេត្តតាកែវ មានទីតាំងជាប់នឹងខេត្តកណ្ដាល កំពត និងកំពង់ស្ពឺ ព្រមទាំងជាប់ប្រទេសវៀតណាម។
អំឡុងពេលធ្វើដំណើរឆ្ពោះទៅខេត្តតាកែវ សូមធ្វើដំណើរចូលទៅកាន់ភ្នំជីសូរ ដើម្បីទស្សនាប្រាសាទដែលបន្សល់ទុកពីសតវត្សរ៍ទី១១ នៃសម័យអង្គរ។ ប្រាសាទនេះបានកសាងនៅលើកំពូលភ្នំ ដែលព័ទ្ធជុំវិញដោយទេសភាពជនបទ។ ជណ្ដើរឡើងប្រាសាទមានចំនួន ៥០៣ កាំ យ៉ាងរឹងមាំ។ ទេសភាពនៃជនបទនេះ ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រាសាទបុរាណនេះ មានសកម្មភាពឡើងវិញ ដែលពុទ្ធសាសនិកជន ធ្វើធម្មយាត្រាទៅទីនោះ ក្នុងឱកាសបុណ្យសាសនាផ្សេងៗ។ ចម្លាក់ដ៏វិចិត្រនៃអាទិទេពឥណ្ឌូ អាចឃើញបាននៅលើប៉មរបស់បណ្ណាល័យ។ ធ្នឹមធ្វើពីថ្មភក់ដ៏ស្រស់ស្អាតនៅខាងពីលើមាត់ទ្វារ និងចម្លាក់តែមួយគត់ ដែលតុបតែងទ្វារឈើរបស់ប្រាសាទធំ ។
អ្នកអាចរីករាយនឹងដំណើរកម្សាន្ដតាមទូក តាមទន្លេ ទៅទស្សនាសារមន្ទីរបុរាណវត្ថុអង្គរបុរី និងបន្ទាប់មកទៅកន្លែងមួយទៀតនៃប្រាសាទភ្នំដា។
ប្រាសាទនាងខ្មៅ មានទីតាំងនៅក្នុងស្រុកសំរោង។ នេះជាប្រាសាទដែលកសាងពីថ្មភក់ និងឥដ្ឋអំឡុងសតវត្សរ៍ទី១០ ប៉ុន្តែភាគច្រើននៃផ្នែករបស់ប្រាសាទនាងខ្មៅ ត្រូវបានបំផ្លាញ។
ទន្លេបាទី ជាបឹងតូចមួយមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ប្រហែល ៣៥ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងភ្នំពេញ។ ទីនេះ ជាទិសដៅទេសចរណ៍ ដ៏មានប្រជាប្រិយនាពេលចុងសប្ដាហ៍សម្រាប់ប្រជាជនក្នុងស្រុក។ ខ្ទមឫស្សីធ្វើជាជួរតាមបណ្ដោយមាត់បឹង ធ្វើឲ្យរមណីយដ្ឋានមានស្ទីលបែបសុខដុមជាមួយនឹងអាហារ ភេសជ្ជៈ និងកន្លែងដើម្បីលំហែពីការងារដ៏តានតឹង។ ទីនេះក៏ជាកន្លែងស្ទួចត្រីដ៏មានប្រជាប្រិយមួយសម្រាប់អ្នកទេសចរ និងប្រជាជនក្នុងស្រុក។
នៅជិតបឹងទន្លេបាទី តាមបណ្ដោយផ្លូវជាតិឆ្ពោះទៅកាន់ខេត្តតាកែវ គឺជាប្រាសាទតាព្រហ្ម ដែលបានកសាងនាសម័យអង្គរសតវត្សរ៍ទី១២ ដោយព្រះបាទជយវរ្ម័នទី៧ ដែលបានថែរក្សាទុកយ៉ាងល្អ។ ប្រាសាទយាយពៅ ជាប្រាសាទសម័យអង្គរមួយទៀត ដែលនៅជិតទន្លេបាទីដែរ ។ ប្រាសាទមួយក្នុងចំណោមប្រាសាទទាំងពីរនោះ គឺប្រាសាទតាព្រហ្ម មានវិសាលភាពធំជាង និងគួរឲ្យចាប់អារម្មណ៍ជាង ដែលមានចម្លាក់ដ៏ស្រស់ស្អាត ដែលបានថែរក្សាទុកយ៉ាងល្អមួយចំនួន។ ប្រាសាទយាយពៅ ជាប៉មថ្មភក់តែមួយ មានទីតាំងនៅជិតវត្តព្រះពុទ្ធសាសនាមួយ។ ឈ្មោះយាយពៅ ពិតជាត្រូវបានដាក់ឈ្មោះរបស់ព្រះមាតា ស្ដេចតាព្រហ្ម។

ខ្ចុសបណ្តែតទឹក នៅរមណីយដ្ឋានទន្លេបាទីមជ្ឈមណ្ឌលសង្គ្រោះជីវិតសត្វព្រៃនៅភ្នំតាមៅ មានផ្ទៃដីសរុប ១.២០០ ហិកតា។ មជ្ឈមណ្ឌលនេះ បង្កើតឡើងដើម្បីថែរក្សាសត្វព្រៃដ៏កម្រ ដែលបានជួយសង្គ្រោះ និងមានគ្រោះថ្នាក់ក្នុងប្រទេស។ ៨០ ហិកតា នៃផ្ទៃដី ត្រូវបានរក្សាទុកជាសួនសត្វ សម្រាប់ភ្ញៀវចូលទស្សនា។ នៅទីនោះ មានសត្វព្រៃជាច្រើន ដែលសត្វជាច្រើនប្រភេទស្ថិតនៅក្នុងគ្រោះថ្នាក់។ សួនសត្វត្រូវបានថែរក្សាយ៉ាងល្អ និងជាការទាក់ទាញទេសចរដ៏មានប្រជាប្រិយផងដែរ ៕S
CEN
ភ្ញៀវទៅកម្សាន្តនៅរមណីយដ្ឋានភ្នំតាម៉ៅ នាពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១១
អំឡុងពេលធ្វើដំណើរឆ្ពោះទៅខេត្តតាកែវ សូមធ្វើដំណើរចូលទៅកាន់ភ្នំជីសូរ ដើម្បីទស្សនាប្រាសាទដែលបន្សល់ទុកពីសតវត្សរ៍ទី១១ នៃសម័យអង្គរ។ ប្រាសាទនេះបានកសាងនៅលើកំពូលភ្នំ ដែលព័ទ្ធជុំវិញដោយទេសភាពជនបទ។ ជណ្ដើរឡើងប្រាសាទមានចំនួន ៥០៣ កាំ យ៉ាងរឹងមាំ។ ទេសភាពនៃជនបទនេះ ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រាសាទបុរាណនេះ មានសកម្មភាពឡើងវិញ ដែលពុទ្ធសាសនិកជន ធ្វើធម្មយាត្រាទៅទីនោះ ក្នុងឱកាសបុណ្យសាសនាផ្សេងៗ។ ចម្លាក់ដ៏វិចិត្រនៃអាទិទេពឥណ្ឌូ អាចឃើញបាននៅលើប៉មរបស់បណ្ណាល័យ។ ធ្នឹមធ្វើពីថ្មភក់ដ៏ស្រស់ស្អាតនៅខាងពីលើមាត់ទ្វារ និងចម្លាក់តែមួយគត់ ដែលតុបតែងទ្វារឈើរបស់ប្រាសាទធំ ។
ប្រាសាទនាងខ្មៅ មានទីតាំងនៅក្នុងស្រុកសំរោង។ នេះជាប្រាសាទដែលកសាងពីថ្មភក់ និងឥដ្ឋអំឡុងសតវត្សរ៍ទី១០ ប៉ុន្តែភាគច្រើននៃផ្នែករបស់ប្រាសាទនាងខ្មៅ ត្រូវបានបំផ្លាញ។
ទន្លេបាទី ជាបឹងតូចមួយមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ប្រហែល ៣៥ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងភ្នំពេញ។ ទីនេះ ជាទិសដៅទេសចរណ៍ ដ៏មានប្រជាប្រិយនាពេលចុងសប្ដាហ៍សម្រាប់ប្រជាជនក្នុងស្រុក។ ខ្ទមឫស្សីធ្វើជាជួរតាមបណ្ដោយមាត់បឹង ធ្វើឲ្យរមណីយដ្ឋានមានស្ទីលបែបសុខដុមជាមួយនឹងអាហារ ភេសជ្ជៈ និងកន្លែងដើម្បីលំហែពីការងារដ៏តានតឹង។ ទីនេះក៏ជាកន្លែងស្ទួចត្រីដ៏មានប្រជាប្រិយមួយសម្រាប់អ្នកទេសចរ និងប្រជាជនក្នុងស្រុក។
ខ្ចុសបណ្តែតទឹក នៅរមណីយដ្ឋានទន្លេបាទី
ព្រះអង្គដងកើ នៅតែទាក់ទាញអ្នកក្នុងស្រុក និងក្រៅស្រុក
ដោយ : ខឿន សាឃាង
ថ្ងៃទី 27 កុម្ភៈ 2012
CEN
ភ្នំពេញ: ព្រះអង្គដងកើ ឬព្រះអង្គដងទង់ នៅតែទាក់ទាញបានជំនឿពីមនុស្សទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលក្នុងមួយថ្ងៃមានមនុស្សចូលបន់ស្រន់ ១០០ ទៅ ៥០០ នាក់។ ដងទង់ ឬព្រះអង្គដងកើ កសាងក្រោយព្រះបរមរាជវាំងបន្តិច ឬក្នុងរជ្ជកាលព្រះករុណាព្រះបាទ ស៊ីសុវត្ថិ។
“បើអ្នកមិនបានធ្វើខុសមែន តើហ៊ានស្បថឱ្យខ្ញុំ នៅមុខព្រះអង្គដងកើទេ?”។ ប្រយោគនេះ នរណានៅទីណាក៏ឮដែរ ហើយវាបញ្ជាក់អំពីព្រះអង្គដងកើ មានទម្ងន់ប៉ុនណា នៅក្នុងផ្នត់គំនិតប្រជាជនខ្មែរ។ ពិតមែន ទោះជាសម័យជឿនលឿន ហើយប្រជាជនកម្ពុជាទូទាំងប្រទេស ជាទូទៅជាអ្នកគោរពព្រះពុទ្ធសាសនា ហើយព្រះពុទ្ធបង្រៀនសាសនិករបស់ព្រះអង្គ “កុំឱ្យបន់ស្រន់”ក្តី ក៏ព្រះពិស្ណុ ឬលោកេស្វរៈ ហៅ ព្រះអង្គដងកើ ឬព្រះអង្គដងទង់ ដែលអ្នកខ្លះហៅថា ព្រះអង្គកងចក្រ នាមាត់ទន្លេមុខព្រះបរមរាជវាំង នៅតែមានមនុស្សចូលទៅបួងសួងបន់ស្រន់យ៉ាងច្រើនឥតដាច់ដែរ។
ព្រះវិហារ ព្រះអង្គដងកើ នៅមុខវាំង ក្នុងរាជធានីភ្នំពេញ នៅតែស្ថិតក្នុងជំនឿដ៏ជ្រៅរបស់ពលរដ្ឋគ្រប់ជាតិសាសន៍ (រូបថតៈ សាឃាង)អ្នកមកបែបន់នៅព្រះអង្គដងកើ មានទាំងខ្មែរ ចិន វៀតណាម ទាំងយុវជន ទាំងមនុស្សវ័យកណ្តាល វ័យចំណាស់ ទាំងអ្នកនៅភ្នំពេញ ទាំងអ្នកមកពីបណ្តាខេត្តនានា និងទាំងអ្នកនៅក្រៅប្រទេស។
ទីសក្ការបូជាមួយនេះ ទ្វារចាប់ផ្តើមទទួលអ្នកមកបួងសួងនៅម៉ោង ៦ ព្រឹក។ លោកតា សុន អាចារ្យប្រចាំនៅព្រះអង្គដងកើ ជាង ២០ ឆ្នាំមកហើយ បានឱ្យដឹងថា “នៅថ្ងៃធម្មតា ព្រះអង្គដងកើ បើកទ្វារចប់ពីម៉ោង ៦ ព្រឹក ហើយបិទទ្វារ នៅម៉ោង ៨ យប់ ដោយមានមនុស្សមកបន់ស្រន់ប្រមាណជា ១០០ នាក់។ រីឯថ្ងៃសីល ទ្វារត្រូវពន្យារពេល រហូតដល់ម៉ោង ៩ ឬ ១០ យប់ ហើយមានមនុស្សមកបន់ស្រន់ ប្រមាណជា ៥០០ នាក់”។
លោកអាចារ្យវ័យ ៤៨ ឆ្នាំរូបនេះ បានបន្ថែមទៀតថា “ការបន់ស្រន់នៅទីនេះ ពុំមានកំណត់តម្លៃ ឬគ្រឿងបូជាអ្វីឡើយ។ ហេតុនេះទើបអ្នកខ្លះមកបន់ស្រន់ ដោយមានផ្កា ធូប ។ ល ។ និងថវិកាតិចច្រើន។ ឯអ្នកខ្លះដែលទ័លក្រមែនទែន ក៏មកបួងសួងដោយដៃទទេក៏មាន”។
យើងពុំបានដឹងពីសាវតារដើមដានឡើយ ប៉ុន្តែមើលទៅយើងអាចដឹងថា កំលោះក្រមុំពីររូបនោះ ជាគូស្នេហ៍នឹងគ្នា។ ដោយទឹកមុខក្រៀមក្រំ បន្ទាប់ពីអង្គុយបត់ជើងកាន់ធូប លើកដៃប្រណម្យបួងសួងប្រមាណជាប្រាំនាទី នៅមុខរូបសំណាកនៃព្រះលោកេស្វរៈ ឬព្រះអង្គកងចក្រ ឬព្រះអង្គដងកើ ដែលគេដាក់តាំងនៅក្នុងវិហារដ៏តូចច្រឡឹងមួយនាមុខព្រះបរមរាជវាំង មាណវី វ័យប្រមាណ ២៥ ឆ្នាំ កែវភ្នែករលីងរលោង វាចាដោយសំឡេងស្អកៗថា “សូមឱ្យព្រះអង្គដងកើ ជួយបន្ទន់ចិត្តប៉ាម៉ាក់ ព្រមឱ្យពួកខ្ញុំបានរៀបការនឹងគ្នា និងរស់នៅជាមួយគ្នា ដោយសុខសាន្តអស់មួយជីវិត!” ។
នៅអែបផើងជើងធូប នាបរិវេណខាងមុខបូជនីយដ្ឋាននេះដែរ កញ្ញា គីម ឡាយ វ័យ ២៥ ឆ្នាំ កំពុងដោតធូប បន្ទាប់ពីបានចូលទៅបន់ស្រន់ព្រះអង្គដងកើ បានឱ្យដឹងថា នាងបន់ស្រន់ សូមឱ្យព្រះអង្គ ជួយប្អូនប្រុសរបស់នាងអាយុ ២១ ឆ្នាំ ដែលកំពុងសន្លប់បាត់ស្មារតីមួយសប្តាហ៍មកហើយដោយគ្រោះថ្នាក់ចរាចរណ៍ ឆ្លងរួចមរណគ្រោះ ឆាប់បានដឹងខ្លួនឡើងវិញ និងបានជាសះស្បើយ។
នារីខ្មែរកាត់ចិនរូបនេះ បាននិយាយពីប្រសិទ្ធភាពនៃការបន់ស្រន់កន្លងមកថា “ពេលមានបញ្ហាធ្ងន់ធ្ងរកើតឡើង គ្រួសារខ្ញុំតែងតែមកបន់ស្រន់នៅទីនេះ ហើយក៏បានឃើញផលសមបំណងជាច្រើន។ បីឆ្នាំមុន ជីដូនរបស់ខ្ញុំឈឺ ដាក់ថ្នាំមិនត្រូវសោះ លុះពេលបន់ស្រន់ព្រះអង្គដងកើនេះរួច គាត់ក៏បានធូរស្រាលជាបន្តបន្ទាប់ រហូតជាសះស្បើយមកដល់សព្វថ្ងៃ” ។
កាន់នឹងដៃនូវបាច់ផ្កាឈូក និងគ្រឿងពលិការមួយចំនួន អ្នកស្រី ភិន សុម៉ី អាយុ ៤៣ ឆ្នាំ ស្កាត់មកពីខេត្តសៀមរាប បាននិយាយដោយសោមនស្សថា “ខ្ញុំមកបន់លាបំណន់” ។
ស្ត្រីជាភរិយារបស់មន្ត្រីនគរបាលស័ក្តិថ្នាក់កណ្តាលម្នាក់នេះ បានបន្ថែមថា “ខ្ញុំបានបន់ស្រន់ ឱ្យស្វាមីខ្ញុំ បានគេចផុតពីគ្រោះកាច ។ ឥឡូវនេះ គាត់បានត្រឡប់មកផ្ទះដោយសុវត្ថិភាព ទោះជាត្រូវគេតាមយាយីយ៉ាងណាក៏ដោយ” ។
ខ្មែរនៅបរទេស ក៏នៅតែមានជំនឿលើព្រះអង្គដងកើនេះដែរ ។ លោក ឡុង សុខេង អាណិកជនខ្មែរនៅប្រទេសអូស្ត្រាលី ជាមួយភរិយាទើបរៀបការរួចថ្មោងថ្មី អមដំណើរដោយសាច់ញាតិបួន-ប្រាំនាក់ទៀតនៅស្រុកខ្មែរ បានមកបន់ស្រន់ព្រះអង្គដងកើ សូមឱ្យភរិយារបស់គាត់ ឆាប់បានចេញទៅរស់បរទេសជាមួយគាត់ ។
បុរសវ័យ ៤៨ ឆ្នាំ រូបនេះ បានបន្ថែមថា “កាលប្រមាណជាជាង១០ឆ្នាំមុន ខ្ញុំធ្លាប់មកបន់ស្រន់នៅទីនេះ ដើម្បីបានចេញទៅរស់នៅអូស្ត្រាលី។ ខ្ញុំមានជំនឿថា ព្រះអង្គពិតជាអាចជួយភរិយារបស់ខ្ញុំបាន” ។
ទីទៃពីការបួងសួងទៅ អ្នកមកបន់ស្រន់ទីនេះក៏នៅមានជំនឿថា ការលែងសត្វបក្សី ក៏ជាវិធីរំដោះគ្រោះ និងបញ្ចៀសគ្រោះកាចនានា និងនាំមកនូវសិរីសួស្តីផងដែរ ។
លោកអាចារ្យប្រចាំការនៅព្រះអង្គដងកើ បានឱ្យដឹងពីប្រាក់ចំណូល ដែលគេបូជាព្រះអង្គដងកើនេះថា “គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ ជាអ្នកកាន់កាប់។ ឯខ្ញុំជាអាចារ្យ មានសិទ្ធិទទួលបានតែប្រាក់ដែលអ្នកមកបន់ស្រន់ ជូនដោយផ្ទាល់ប៉ុណ្ណោះ” ។
ចំណែកបញ្ហាសន្តិសុខ លោក ជីម សុខហាក់ ជាប៉ូលិសប្រចាំការនៅព្រះអង្គដងកើ បានឱ្យដឹងថា “ជាទូទៅ យើងខំការពារបានល្អ ប៉ុន្តែមានម្តងម្កាលដែរ ជាពិសេសថ្ងៃសីល ដែលមានមនុស្សច្រើនប្រជ្រៀតគ្នា ក៏មានជនខិលខូចដែលយើងមិនស្គាល់មុខសញ្ញា បន្លំខ្លួន ជាមួយអ្នកមកបន់ស្រន់ ធ្វើឱ្យយើងស្មានថាជាអ្នកមកបន់ស្រន់ដែរ ទើបពួកគេមានឱកាសលួចលូកហោប៉ៅយកទូរស័ព្ទ ឬកាបូបភ្ញៀវ” ។
ឯកសារដែលចេញផ្សាយដោយគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលចងក្រងតាមការនិទាន បង្ហាញថា ព្រះអង្គដងកើ ឬដងទង់ ត្រូវបានកសាងឡើងក្រោយព្រះបរមរាជវាំងចតុមុខសព្វថ្ងៃនេះបន្តិច ប៉ុន្តែប្រហាក់ប្រហែលគ្នានឹងអាយុកាលនៃប្រាសាទទេវាភោជនីយ ,ប្រាសាទចន្ទច្ឆាយា, និងប្រាសាទសំរឹទ្ធិ វិមានសម្រាន្តភិរម្យ នាឆ្នាំ១៩១៣ នៅក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ។
ឯកសារដដែលនេះ បានបន្ថែមថា ប្រជាជនចិននៅប្រទេសកម្ពុជា ដែលមានជំនឿលើអ្នកតា ចាត់ទុកព្រះអង្គដងកើ ឬព្រះអង្គកងចក្រ ថាជាមេ ឬជាអ្នកគ្រប់គ្រងលើអ្នកតាទូទាំងប្រទេសខ្មែរ មានតួនាទីដូចជាកងទ័ពថែរក្សាប្រទេស ហើយថា ព្រះអង្គកងចក្រ ជាមេទ័ពធំ ឯអ្នកតាផ្សេងៗ ជាមេទ័ព និងជាកងទ័ពប្រចាំតំបន់។ ហេតុនេះ ទើបនៅក្នុងពិធីបុណ្យហែអ្នកតាចិន គេឃើញក្បួនដង្ហែតែងចូលគោរពព្រះអង្គដងកើនេះជាមុន ទើបហែទៅទីណាផ្សេង។
ស្ទើររាល់ថ្ងៃ ក្រៅពីពលរដ្ឋខ្មែរ គេក៏បានឃើញប្រជាជនចិន និងវៀតណាម មកបន់ស្រន់នៅទីនេះទាំងក្រុមៗផងដែរ។ ក៏ប៉ុន្តែការបួងសួង បន់ស្រន់គ្រប់រូបភាព មិនមែនជាទង្វើ ក្នុងព្រះពុទ្ធសាសនាទេ ៕S
ថ្ងៃទី 27 កុម្ភៈ 2012
CEN
ប្រជាជន កំពុង បន់ស្រន់ បួងសួង ព្រះ ពិស្ណុ ហៅ ព្រះអង្គ ដង កើ ឬ ព្រះអង្គ ដងទង់ ឬ ព្រះអង្គ កងចក្រ នៅមុខ ព្រះបរមរាជវាំង ( រូប ថ តៈ សា ឃាង )
“បើអ្នកមិនបានធ្វើខុសមែន តើហ៊ានស្បថឱ្យខ្ញុំ នៅមុខព្រះអង្គដងកើទេ?”។ ប្រយោគនេះ នរណានៅទីណាក៏ឮដែរ ហើយវាបញ្ជាក់អំពីព្រះអង្គដងកើ មានទម្ងន់ប៉ុនណា នៅក្នុងផ្នត់គំនិតប្រជាជនខ្មែរ។ ពិតមែន ទោះជាសម័យជឿនលឿន ហើយប្រជាជនកម្ពុជាទូទាំងប្រទេស ជាទូទៅជាអ្នកគោរពព្រះពុទ្ធសាសនា ហើយព្រះពុទ្ធបង្រៀនសាសនិករបស់ព្រះអង្គ “កុំឱ្យបន់ស្រន់”ក្តី ក៏ព្រះពិស្ណុ ឬលោកេស្វរៈ ហៅ ព្រះអង្គដងកើ ឬព្រះអង្គដងទង់ ដែលអ្នកខ្លះហៅថា ព្រះអង្គកងចក្រ នាមាត់ទន្លេមុខព្រះបរមរាជវាំង នៅតែមានមនុស្សចូលទៅបួងសួងបន់ស្រន់យ៉ាងច្រើនឥតដាច់ដែរ។
ព្រះវិហារ ព្រះអង្គដងកើ នៅមុខវាំង ក្នុងរាជធានីភ្នំពេញ នៅតែស្ថិតក្នុងជំនឿដ៏ជ្រៅរបស់ពលរដ្ឋគ្រប់ជាតិសាសន៍ (រូបថតៈ សាឃាង)
ទីសក្ការបូជាមួយនេះ ទ្វារចាប់ផ្តើមទទួលអ្នកមកបួងសួងនៅម៉ោង ៦ ព្រឹក។ លោកតា សុន អាចារ្យប្រចាំនៅព្រះអង្គដងកើ ជាង ២០ ឆ្នាំមកហើយ បានឱ្យដឹងថា “នៅថ្ងៃធម្មតា ព្រះអង្គដងកើ បើកទ្វារចប់ពីម៉ោង ៦ ព្រឹក ហើយបិទទ្វារ នៅម៉ោង ៨ យប់ ដោយមានមនុស្សមកបន់ស្រន់ប្រមាណជា ១០០ នាក់។ រីឯថ្ងៃសីល ទ្វារត្រូវពន្យារពេល រហូតដល់ម៉ោង ៩ ឬ ១០ យប់ ហើយមានមនុស្សមកបន់ស្រន់ ប្រមាណជា ៥០០ នាក់”។
លោកអាចារ្យវ័យ ៤៨ ឆ្នាំរូបនេះ បានបន្ថែមទៀតថា “ការបន់ស្រន់នៅទីនេះ ពុំមានកំណត់តម្លៃ ឬគ្រឿងបូជាអ្វីឡើយ។ ហេតុនេះទើបអ្នកខ្លះមកបន់ស្រន់ ដោយមានផ្កា ធូប ។ ល ។ និងថវិកាតិចច្រើន។ ឯអ្នកខ្លះដែលទ័លក្រមែនទែន ក៏មកបួងសួងដោយដៃទទេក៏មាន”។
យើងពុំបានដឹងពីសាវតារដើមដានឡើយ ប៉ុន្តែមើលទៅយើងអាចដឹងថា កំលោះក្រមុំពីររូបនោះ ជាគូស្នេហ៍នឹងគ្នា។ ដោយទឹកមុខក្រៀមក្រំ បន្ទាប់ពីអង្គុយបត់ជើងកាន់ធូប លើកដៃប្រណម្យបួងសួងប្រមាណជាប្រាំនាទី នៅមុខរូបសំណាកនៃព្រះលោកេស្វរៈ ឬព្រះអង្គកងចក្រ ឬព្រះអង្គដងកើ ដែលគេដាក់តាំងនៅក្នុងវិហារដ៏តូចច្រឡឹងមួយនាមុខព្រះបរមរាជវាំង មាណវី វ័យប្រមាណ ២៥ ឆ្នាំ កែវភ្នែករលីងរលោង វាចាដោយសំឡេងស្អកៗថា “សូមឱ្យព្រះអង្គដងកើ ជួយបន្ទន់ចិត្តប៉ាម៉ាក់ ព្រមឱ្យពួកខ្ញុំបានរៀបការនឹងគ្នា និងរស់នៅជាមួយគ្នា ដោយសុខសាន្តអស់មួយជីវិត!” ។
នៅអែបផើងជើងធូប នាបរិវេណខាងមុខបូជនីយដ្ឋាននេះដែរ កញ្ញា គីម ឡាយ វ័យ ២៥ ឆ្នាំ កំពុងដោតធូប បន្ទាប់ពីបានចូលទៅបន់ស្រន់ព្រះអង្គដងកើ បានឱ្យដឹងថា នាងបន់ស្រន់ សូមឱ្យព្រះអង្គ ជួយប្អូនប្រុសរបស់នាងអាយុ ២១ ឆ្នាំ ដែលកំពុងសន្លប់បាត់ស្មារតីមួយសប្តាហ៍មកហើយដោយគ្រោះថ្នាក់ចរាចរណ៍ ឆ្លងរួចមរណគ្រោះ ឆាប់បានដឹងខ្លួនឡើងវិញ និងបានជាសះស្បើយ។
នារីខ្មែរកាត់ចិនរូបនេះ បាននិយាយពីប្រសិទ្ធភាពនៃការបន់ស្រន់កន្លងមកថា “ពេលមានបញ្ហាធ្ងន់ធ្ងរកើតឡើង គ្រួសារខ្ញុំតែងតែមកបន់ស្រន់នៅទីនេះ ហើយក៏បានឃើញផលសមបំណងជាច្រើន។ បីឆ្នាំមុន ជីដូនរបស់ខ្ញុំឈឺ ដាក់ថ្នាំមិនត្រូវសោះ លុះពេលបន់ស្រន់ព្រះអង្គដងកើនេះរួច គាត់ក៏បានធូរស្រាលជាបន្តបន្ទាប់ រហូតជាសះស្បើយមកដល់សព្វថ្ងៃ” ។
កាន់នឹងដៃនូវបាច់ផ្កាឈូក និងគ្រឿងពលិការមួយចំនួន អ្នកស្រី ភិន សុម៉ី អាយុ ៤៣ ឆ្នាំ ស្កាត់មកពីខេត្តសៀមរាប បាននិយាយដោយសោមនស្សថា “ខ្ញុំមកបន់លាបំណន់” ។
ស្ត្រីជាភរិយារបស់មន្ត្រីនគរបាលស័ក្តិថ្នាក់កណ្តាលម្នាក់នេះ បានបន្ថែមថា “ខ្ញុំបានបន់ស្រន់ ឱ្យស្វាមីខ្ញុំ បានគេចផុតពីគ្រោះកាច ។ ឥឡូវនេះ គាត់បានត្រឡប់មកផ្ទះដោយសុវត្ថិភាព ទោះជាត្រូវគេតាមយាយីយ៉ាងណាក៏ដោយ” ។
ខ្មែរនៅបរទេស ក៏នៅតែមានជំនឿលើព្រះអង្គដងកើនេះដែរ ។ លោក ឡុង សុខេង អាណិកជនខ្មែរនៅប្រទេសអូស្ត្រាលី ជាមួយភរិយាទើបរៀបការរួចថ្មោងថ្មី អមដំណើរដោយសាច់ញាតិបួន-ប្រាំនាក់ទៀតនៅស្រុកខ្មែរ បានមកបន់ស្រន់ព្រះអង្គដងកើ សូមឱ្យភរិយារបស់គាត់ ឆាប់បានចេញទៅរស់បរទេសជាមួយគាត់ ។
បុរសវ័យ ៤៨ ឆ្នាំ រូបនេះ បានបន្ថែមថា “កាលប្រមាណជាជាង១០ឆ្នាំមុន ខ្ញុំធ្លាប់មកបន់ស្រន់នៅទីនេះ ដើម្បីបានចេញទៅរស់នៅអូស្ត្រាលី។ ខ្ញុំមានជំនឿថា ព្រះអង្គពិតជាអាចជួយភរិយារបស់ខ្ញុំបាន” ។
ទីទៃពីការបួងសួងទៅ អ្នកមកបន់ស្រន់ទីនេះក៏នៅមានជំនឿថា ការលែងសត្វបក្សី ក៏ជាវិធីរំដោះគ្រោះ និងបញ្ចៀសគ្រោះកាចនានា និងនាំមកនូវសិរីសួស្តីផងដែរ ។
លោកអាចារ្យប្រចាំការនៅព្រះអង្គដងកើ បានឱ្យដឹងពីប្រាក់ចំណូល ដែលគេបូជាព្រះអង្គដងកើនេះថា “គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ ជាអ្នកកាន់កាប់។ ឯខ្ញុំជាអាចារ្យ មានសិទ្ធិទទួលបានតែប្រាក់ដែលអ្នកមកបន់ស្រន់ ជូនដោយផ្ទាល់ប៉ុណ្ណោះ” ។
ចំណែកបញ្ហាសន្តិសុខ លោក ជីម សុខហាក់ ជាប៉ូលិសប្រចាំការនៅព្រះអង្គដងកើ បានឱ្យដឹងថា “ជាទូទៅ យើងខំការពារបានល្អ ប៉ុន្តែមានម្តងម្កាលដែរ ជាពិសេសថ្ងៃសីល ដែលមានមនុស្សច្រើនប្រជ្រៀតគ្នា ក៏មានជនខិលខូចដែលយើងមិនស្គាល់មុខសញ្ញា បន្លំខ្លួន ជាមួយអ្នកមកបន់ស្រន់ ធ្វើឱ្យយើងស្មានថាជាអ្នកមកបន់ស្រន់ដែរ ទើបពួកគេមានឱកាសលួចលូកហោប៉ៅយកទូរស័ព្ទ ឬកាបូបភ្ញៀវ” ។
ឯកសារដែលចេញផ្សាយដោយគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលចងក្រងតាមការនិទាន បង្ហាញថា ព្រះអង្គដងកើ ឬដងទង់ ត្រូវបានកសាងឡើងក្រោយព្រះបរមរាជវាំងចតុមុខសព្វថ្ងៃនេះបន្តិច ប៉ុន្តែប្រហាក់ប្រហែលគ្នានឹងអាយុកាលនៃប្រាសាទទេវាភោជនីយ ,ប្រាសាទចន្ទច្ឆាយា, និងប្រាសាទសំរឹទ្ធិ វិមានសម្រាន្តភិរម្យ នាឆ្នាំ១៩១៣ នៅក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ។
ឯកសារដដែលនេះ បានបន្ថែមថា ប្រជាជនចិននៅប្រទេសកម្ពុជា ដែលមានជំនឿលើអ្នកតា ចាត់ទុកព្រះអង្គដងកើ ឬព្រះអង្គកងចក្រ ថាជាមេ ឬជាអ្នកគ្រប់គ្រងលើអ្នកតាទូទាំងប្រទេសខ្មែរ មានតួនាទីដូចជាកងទ័ពថែរក្សាប្រទេស ហើយថា ព្រះអង្គកងចក្រ ជាមេទ័ពធំ ឯអ្នកតាផ្សេងៗ ជាមេទ័ព និងជាកងទ័ពប្រចាំតំបន់។ ហេតុនេះ ទើបនៅក្នុងពិធីបុណ្យហែអ្នកតាចិន គេឃើញក្បួនដង្ហែតែងចូលគោរពព្រះអង្គដងកើនេះជាមុន ទើបហែទៅទីណាផ្សេង។
ស្ទើររាល់ថ្ងៃ ក្រៅពីពលរដ្ឋខ្មែរ គេក៏បានឃើញប្រជាជនចិន និងវៀតណាម មកបន់ស្រន់នៅទីនេះទាំងក្រុមៗផងដែរ។ ក៏ប៉ុន្តែការបួងសួង បន់ស្រន់គ្រប់រូបភាព មិនមែនជាទង្វើ ក្នុងព្រះពុទ្ធសាសនាទេ ៕S
តំបន់រ៉ាមសារ ឬតំបន់ដីសើម នៅក្នុងប្រទេសកម្ពុជា មានបីកន្លែង
ថ្ងៃទី 8 មីនា 2012
ដោយ: CEN
តំបន់រ៉ាមសារ ឬតំបន់ដីសើម នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេអះអាងថា មានទាំងអស់ចំនួន ៣ កន្លែងធំៗ។ ក្នុងនោះតំបន់ទឹកសាប មាន ២កន្លែង និងតំបន់ឆ្នេរមានមួយកន្លែង ។
យោងទៅតាមការសិក្សាមួយ ដែលធ្វើឡើងដោយសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ បានឱ្យដឹងថា តំបន់រ៉ាមសារ ឬតំបន់ដីសើមនេះ គឺមាននៅទន្លេមេគង្គខាងលើ ឬនៅខាងជើងខេត្តស្ទឹងត្រែង បឹងទន្លេឆ្មា នៅបឹងទន្លេសាប និងនៅកោះកាប៉ិះ នៅក្នុងតំបន់ឆ្នេរ។
ប្រភពដដែលនោះបានឱ្យដឹងថា តំបន់រ៉ាមសារទាំងនោះ គឺជាប្រភពនៃដង្ហើមកសិកម្ម និងជីវសាស្ត្រចម្រុះ នៅក្នុងប្រទេសកម្ពុជាដ៏សំខាន់មួយ។
ប្រភពដដែលនោះបានឱ្យដឹងថា ទីនោះគឺជាប្រភពផ្គត់ផ្គងជីវភាពមួយដ៏សំខាន់របស់ប្រជាពលរដ្ឋ មូលដ្ឋាន និងជាកន្លែងអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះមួយដ៏សម្បូរបែប។
លោក ព្រំ សាវ៉ាត ប្រជាពលរដ្ឋមួយរូប បានឱ្យដឹងថា សព្វថ្ងៃនេះ តំបន់រ៉ាមសារ គឺជាប្រភពផ្តល់ជីជាតិ សម្រាប់ដំណាំចម្ការ និងជាកន្លែងដែលប្រជាពលរដ្ឋអាចនឹងទទួលបាននូវអនុផលព្រៃឈើ និងម្ហូបអាហារ ដូចជាពពួកត្រីសាច់ធម្មជាតិ មានកង្កែប បន្លែ និងផ្លែឈើជាច្រើនប្រភេទ។
លោកបានបន្តទៀតថា មកដល់ពេលនេះ តំបន់រ៉ាមសារមួយចំនួន ក៏កំពុងតែរងគ្រោះនឹងការរុករានពីអ្នកចំណូលខាងក្រៅផងដែរ។ ដូចជា ការកាប់បំផ្លាញព្រៃលិចទឹកដែលជាដែនជម្រកត្រី ការប្រែប្រួលអាកាសធាតុ និងនេសាទ និងប្រមូលអនុផលព្រៃឈើ និងសត្វព្រៃខុសច្បាប់ផ្សេងៗ។
ចំណែកលោក ម៉ៅ សារ៉េត ប្រធានគណៈកម្មាធិការសហគមន៍នេសាទ នៃអន្លង់កោះកាង នៅក្នុងខេត្តស្ទឹងត្រែង បានឱ្យដឹងថា សព្វថ្ងៃនេះតំបន់រ៉ាមសារ គឺជាអន្លង់ត្រីមេពូជ ដែនជម្រកសត្វស្លាប និងល្មូនជាច្រើនប្រភេទ ។
កម្ពុជា បានចូលជាសមាជិកនៃអនុសញ្ញាពិភពលោក ស្តីអំពីតំបន់រ៉ាមសារនេះ កាលឆ្នាំ១៩៩៩ ក្រោយពេលដែលអនុសញ្ញានេះបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៧១៕S
ដោយ: CEN
តំបន់ រ៉ា ម សារ នៅក្នុង ខេត្ត ស្ទឹងត្រែង

អគារខ្ពស់ ចាប់ពី ១០ជាន់ មានជាង១០០ និង ៤០ជាន់ឡើង ទៅមានជាង ២០ នៅភ្នំពេញ
ថ្ងៃទី 11 មីនា 2012
ដោយ: មុនីរ័ត្ន
CEN
ភ្នំពេញ: លោក នួន សាមេធ អភិបាលរងសាលារាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធជាផ្លូវការសួនកំសាន្តឌ្រីមលែន ឌ៍ កាលពីព្រឹកថ្ងៃទី១១ មីនា ឆ្នាំ២០១២ ថា បញ្ហាសំណង់នៅក្នុងរាជធានីភ្នំពេញ គឺអគារខ្ពស់ៗចាប់ពី ១០ជាន់ឡើងទៅ មានជាង ១០០ សំណង់ហើយ ហើយអគារ ៤០ ជាន់ឡើងលើ មានជាង ២០ សំណង់។
លោក នួន សាមេធ បានបន្តថា សំណង់អគារខ្ពស់ៗនេះ កំពុងតែរីកនៅជាយក្រុង ពិសេសនៅតំបន់ទិសខាងជើង ភាគខាងលិចជាយរាជធានីភ្នំពេញ ដូចជា ម្តុំភ្នំពេញថ្មី កំពុងតែរីកនៅតំបន់នោះ។ សំណង់នេះ ក៏ចោទជាបញ្ហា សម្រាប់រាជធានីភ្នំពេញដែរ ផ្នែកតាមលទ្ធភាព តាមគោលការណ៍ ដែលកំណត់ដោយក្រសួងដែនដី។ សំណង់ដែលសាលារាជធានីភ្នំពេញ មានសិទ្ធិសម្រេចឲ្យសាងសង់ គឺនៅក្រោម ៣.០០០ ម៉ែត្រការ៉េ។ លើសពីនេះ គឺក្រសួងដែនដី ជាអ្នកសម្រេច។
លោក នួន សុមេធ បានបន្ថែមថា “សំណង់ដែលជៀសមិនផុតពីបញ្ហា ក្នុងការកសាង ដោយសាតែគ្មានច្បាប់អនុញ្ញាត ឬសាងសង់ខុសប្លង់ ដោយម្ចាស់សំណង់ ឆ្លៀតឱកាស ព្រោះតែដីវាថ្លៃ។ អញ្ចឹងឆ្លៀតឱកាសពេលហ្នឹង គឺមានការសាងសង់ ដោយខុសច្បាប់។ បញ្ហានេះ ក៏កំពុងតែចោទជាបញ្ហាដែរ”។
លោកអភិបាលរងសាលារាជធានីភ្នំពេញបានបញ្ជាក់ថា “ជាពិសេសសំណង់បុរី ឬក៏សំណង់ផ្ទះល្វែង។ យើងគិតថា បើគាត់សង់ទៅតាមប្លង់បច្ចេកទេស មិនចោទជាបញ្ហាទេ។ តែបើគាត់លួចសង់ លួចបច្ចេកទេសនោះ តើនៅពេល ១០ ទៅ ២០ ឆ្នាំ ទៅមុខទៀត ដែលមានអគារខ្លះ វាមាន ៤ ៥ ឬ ៦ជាន់ តើវាយ៉ាងម៉េច? តើវាស្រុតយ៉ាងម៉េច?។ នេះហើយជាបញ្ហាចោទទៅថ្ងៃមុខ។ នេះជាការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី”៕
ដោយ: មុនីរ័ត្ន
CEN
សំណង់អគារ ៤២ ជាន់ ដែលផ្អាកដំណើរការយូរឆ្នាំមកហើយ នៅអតីតមន្ទីរពេទ្យចិន ក្នុងរាជធានីភ្នំពេញ
លោក នួន សាមេធ បានបន្តថា សំណង់អគារខ្ពស់ៗនេះ កំពុងតែរីកនៅជាយក្រុង ពិសេសនៅតំបន់ទិសខាងជើង ភាគខាងលិចជាយរាជធានីភ្នំពេញ ដូចជា ម្តុំភ្នំពេញថ្មី កំពុងតែរីកនៅតំបន់នោះ។ សំណង់នេះ ក៏ចោទជាបញ្ហា សម្រាប់រាជធានីភ្នំពេញដែរ ផ្នែកតាមលទ្ធភាព តាមគោលការណ៍ ដែលកំណត់ដោយក្រសួងដែនដី។ សំណង់ដែលសាលារាជធានីភ្នំពេញ មានសិទ្ធិសម្រេចឲ្យសាងសង់ គឺនៅក្រោម ៣.០០០ ម៉ែត្រការ៉េ។ លើសពីនេះ គឺក្រសួងដែនដី ជាអ្នកសម្រេច។
លោក នួន សុមេធ បានបន្ថែមថា “សំណង់ដែលជៀសមិនផុតពីបញ្ហា ក្នុងការកសាង ដោយសាតែគ្មានច្បាប់អនុញ្ញាត ឬសាងសង់ខុសប្លង់ ដោយម្ចាស់សំណង់ ឆ្លៀតឱកាស ព្រោះតែដីវាថ្លៃ។ អញ្ចឹងឆ្លៀតឱកាសពេលហ្នឹង គឺមានការសាងសង់ ដោយខុសច្បាប់។ បញ្ហានេះ ក៏កំពុងតែចោទជាបញ្ហាដែរ”។
លោកអភិបាលរងសាលារាជធានីភ្នំពេញបានបញ្ជាក់ថា “ជាពិសេសសំណង់បុរី ឬក៏សំណង់ផ្ទះល្វែង។ យើងគិតថា បើគាត់សង់ទៅតាមប្លង់បច្ចេកទេស មិនចោទជាបញ្ហាទេ។ តែបើគាត់លួចសង់ លួចបច្ចេកទេសនោះ តើនៅពេល ១០ ទៅ ២០ ឆ្នាំ ទៅមុខទៀត ដែលមានអគារខ្លះ វាមាន ៤ ៥ ឬ ៦ជាន់ តើវាយ៉ាងម៉េច? តើវាស្រុតយ៉ាងម៉េច?។ នេះហើយជាបញ្ហាចោទទៅថ្ងៃមុខ។ នេះជាការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី”៕
សំណង់ទ្វារទឹកបុរាណ១ត្រូវបានរកឃើញនៅខេត្តសៀមរាប
ដោយ ហង្ស សាវយុត
2012-03-09
វិទ្យុអាស៊ីសេរី
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យដឹងជាសាធារណៈថា គេបានរកឃើញច្រកទ្វារទឹកបុរាណសម្រាប់បង្វែរទិសដៅមុខទឹកដ៏ សំខាន់មួយរបស់សម័យអង្គរ។

រដ្ឋាភិបាលអះអាងថា នេះគឺជាការរកឃើញដ៏ធំមួយដែលជាច្រើនរយឆ្នាំកន្លងមកហើយ មិនដែល មានក្រុមអ្នកបច្ចេកទេសណាស្រាវជ្រាវរកឃើញនោះទេ។
ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរអប្សរា ទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណនៅខេត្តសៀមរាប បានឱ្យដឹងថា សំណង់ទ្វារទឹកបុរាណមួយកន្លែងដែលទើបនឹងរកឃើញនោះ ធ្វើអំពីថ្មបាយក្រៀម មានអាយុកាលជាងពាន់ឆ្នាំមកហើយ។
សំណង់ទ្វារទឹកបុរាណនោះមានសារសំខាន់បំផុតសម្រាប់បង្ហូរទឹកយក ទៅប្រើប្រាស់លើវិស័យកសិកម្ម ការពារប្រាសាទបុរាណនានា និងទីក្រុងឱ្យគេចផុតពីទឹកជំនន់។
លោក ហង់ ពៅ ជាអគ្គនាយករងអាជ្ញាធរអប្សរា ទទួលបន្ទុកផ្នែកទឹក និងព្រៃឈើ។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃសុក្រ ទី៩ ខែមីនា ថា តាមការសិក្សាផ្នែកវិទ្យាសាស្ត្រ គឺគេបានរកទ្វារទឹកបុរាណនោះឃើញជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែគ្រាន់តែថា ក្រុមអ្នកបច្ចេកទេសត្រូវការជួសជុលភាពខូចខាតទាំងនោះឱ្យប្រសើរឡើង វិញសិន។
លោក ហង់ ពៅ បានមានប្រសាសន៍ថា សំណង់ទ្វារទឹកបុរាណមួយនោះមិនមែនមានតួនាទីសំខាន់សម្រាប់តែការ អភិរក្សតំបន់ប្រាសាទ និងទីក្រុងចាស់កាលពីសម័យបុរាណតែប៉ុណ្ណោះទេ គឺវាក៏អាចការពារទឹកជំនន់សម្រាប់តំបន់ទីក្រុងសៀមរាប ទាំងមូលនាពេលបច្ចុប្បន្ននេះបានផងដែរ។
លោក ហង់ ពៅ៖ «វាមានសំណង់ជាស្ពានចាស់មួយដែលយើងហៅថា ស្ពាន (ធំ) ដែលគេធ្វើពីថ្មបាយក្រៀម ដូចស្ពានកំពង់ក្ដីអ៊ីចឹង។ បើយើងគិតមើលទៅការដែលធ្វើកំណត់វិភាគបែបវិទ្យាសាស្ត្រនៅលើស្ពាន ហ្នឹង វាអត់ទាន់កំណត់វិភាគទេ ក៏ប៉ុន្តែវាមានសំណង់មួយទៀតនៅខាងលើ ដែលវាធ្វើតាំងពីសតវត្សទី៩ យើងហៅបំពេញរាជ្យនោះ។ គឺប្រព័ន្ធនោះស្រដៀងនឹងបំពេញរាជ្យហ្នឹងដែរ»។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី។ លោកបានមានប្រសាសន៍ថា សំណង់ទ្វារទឹកបុរាណនោះ គឺសម្រាប់ចែកមុខទឹកដែលចុះពីតំបន់ភ្នំគូលែន ឱ្យហូរទៅតាមស្ទឹងចំនួន ៣ មានស្ទឹងរលួស ស្ទឹងសៀមរាប និងស្ទឹងពួក ហើយទ្វារទឹកនោះ ក៏ចែកផ្លូវទឹកឱ្យចូលទៅក្នុងបារាយណ៍ធំៗចំនួន ៣ របស់ទីក្រុងអង្គរ សម្រាប់ធ្វើកសិកម្មដោយមិនឱ្យហូរចោលទៅក្នុងបឹងទន្លេសាប ដោយមិនបានប្រើប្រាស់នោះទេ។
លោក សុខ អាន បានមានប្រសាសន៍ទៀតថា ក្រៅពីវាមានតួនាទីសំខាន់ក្នុងការបែងចែកផ្លូវទឹកទៅតាមស្ទឹង និងបារាយណ៍ធំៗនោះ បារាយណ៍ធំៗក៏បាននាំទឹកបញ្ចូលទៅតាមកសិណអង្គរធំ អង្គរតូច ដែលអាចការពារឱ្យមាននិរន្តរភាព ដល់ប្រាសាទបុរាណផង និងទីក្រុងផង។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ហើយ ដែលទឹកហ្នឹងជាមូលដ្ឋានដែលសម័យអង្គរធ្វើស្រែ។ គេប្រើប្រព័ន្ធធារាសាស្ត្រតូចថែមទៀតទៅផ្នែកលើប្រព័ន្ធទាំង ៣ ទឹកជាង ១០០លានម៉ែត្រគូបហ្នឹង។ អ៊ីចឹងទឹកហ្នឹងពេលវាមកខែវស្សា វានឹងចូលមកក្នុងទ្វារទឹកទាំងអស់ហ្នឹង ដោយមិនហូរចោលទៅបឹងទន្លេសាបទេ ហើយដែលអាចការពារមិនឱ្យមានការលិចលង់ប្រាសាទ និងការពារមិនឱ្យលិចលង់ទីក្រុងសៀមរាប ដូចឆ្នាំមុនទេ។ មន្ត្រីរដ្ឋាភិបាលមានគោលបំណងចង់ឱ្យទិសដៅខ្សែទឹកហូរទៅតាមលំនាំ ដើមនៃទ្វារទឹកបុរាណនោះឡើងវិញទៅលើតំបន់មួយចំនួន ដែលគេចង់បានឱ្យដូចពីសម័យអតីតកាលនោះដែរ»។
ដោយសារតែក្រុមអ្នកបច្ចេកទេស និងអ្នកជំនាញផ្នែកធារាសាស្ត្របានសិក្សាឃើញថា ទ្វារទឹកបុរាណដែលគេទើបតែរកឃើញនោះ វាមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការបែងចែកផ្លូវទឹក និង ការពារប្រាសាទបុរាណ ព្រមទាំងទីក្រុងសៀមរាប នាពេលបច្ចុប្បន្នពីគ្រោះទឹកជំនន់បានផងនោះ គឺរដ្ឋាភិបាលមានផែនការរៀបចំគម្រោងមួយឱ្យធ្វើការជួសជុលឡើងវិញឱ្យ បានឆាប់រហ័សបំផុត ទៅតាមដែលធ្វើទៅបាន។ ក៏ប៉ុន្តែទោះយ៉ាងណា ការជួសជុលសំណង់បុរាណមួយនោះ គឺត្រូវប្រើបច្ចេកទេសតាមបែបបុរាណវិទ្យា ដោយមិនឱ្យសំណង់ប្រែប្រួលពីភាពបុរាណឡើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។
2012-03-09
វិទ្យុអាស៊ីសេរី
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យដឹងជាសាធារណៈថា គេបានរកឃើញច្រកទ្វារទឹកបុរាណសម្រាប់បង្វែរទិសដៅមុខទឹកដ៏ សំខាន់មួយរបស់សម័យអង្គរ។
២៤-កញ្ញា-២០១១៖ ទឹក ជំនន់ ជន់ លិច ប្រាសាទ នាគព័ន្ធ ស្ថិត ក្នុង ខេត្ត សៀមរាប។ (RFA/Hang Savyouth)

Thursday, March 8, 2012
សពបុរាណ ចំនួនប្រាំបីនៅភូមិសុភី ឃុំសុភី ស្រុកអូរជ្រៅ
| Friday10-03-2012 | |
| ប្រទេសកម្ពុជាយើងមានទីតាំងបុរាណ ជាច្រើនដែលកន្លែងខ្លះបានធ្វើការស្រាវជ្រាវ និង កន្លែងខ្លះមិនទាន់ធ្វើការស្រាវ ជ្រាវ ហើយកន្លែងខ្លះទៀត ត្រូវបាន ប្រជាជននិងជនឆក់ឱកាសមួយចំនួនជីក កកាយយ៉ាងអនាធិបតេយ្យ ។ ស្ថានីយបុរាណភូមិសុភី ជាស្ថានីយបុរាណ មួយដែលមានបន្សល់ទុករណ្តៅ សព បុរាណយ៉ាងច្រើនរាប់មិនអស់ ដែលរណ្តៅខ្លះត្រូវបានប្រជាជននៅទីនោះជីក គាស់កកាយយ៉ាងអនាធិបតេយ្យនៅពេលកន្លងមក ។ ប៉ុន្តែពេលនេះ ការជីក គាស់កកាយយ៉ាងអនាធិបតេយ្យនៅទីនេះលែងមានទៀតហើយ ហើយអ្នក បុរាណវិទ្យាក៏បានមកស្រាវជ្រាវជាបន្តបន្ទាប់ដែរ ។ នៅចុងឆ្នាំ ២០១០ នេះ អ្នកស្រាវជ្រាវមួយក្រុមរបស់ អូស្ត្រាលីមានគ្នាបួននាក់ បានមកធ្វើការស្រាវជ្រាវសពបុរាណ ចំនួនប្រាំបីនៅភូមិសុភី ឃុំសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរុករកឃើញសាកសព បុរាណចំនួនប្រាំបីនាក់ក្នុងរណ្តៅតែមួយដែលមានជម្រៅ ៣០ ម៉ែត្រ និង ៣ ម៉ែត្រ x ៥ ម៉ែត្រ ។ លោក ឌូហ្គល អូរ៉េលលី អ្នកជំនាញផ្នែកបុរាណវិទូជនជាតិ អូស្ត្រាលីបានប្រាប់ថា ហេតុដែលបណ្តាលឱ្យលោកបានជ្រើសរើសកំណត់ទី តាំងនៅទីនេះមកធ្វើកំណាយនោះ ព្រោះដីនៅចំណុចនេះពុំមាន បងប្អូនធ្លាប់ជីកកកាយឡើយ ។ បើតាមការសន្និដ្ឋាន ទីទួលនេះជាកន្លែងកប់សាកសពរបស់ បុព្វបុរសខ្មែរពីជំនាន់មុន ព្រោះសាកសពសុទ្ធតែត្រូវបានគេកប់ដាក់ ក្បាលទៅទិសខាងលិចទាំងអស់ ។ ពាក់ព័ន្ធសាកសពនៃបុព្វបុរស ខ្មែរនៅក្នុងកំណាយភូមិសុភីនេះ លោក ឌូហ្គល អូរ៉េលលី បាន ពន្យល់ប្រាប់អ្នកយកព័ត៌មានថា ហេតុដែលបណ្តាល ឱ្យអ្នកស្លាប់ត្រូវគេកប់ដាក់ក្បាលទៅទិសខាងលិចនោះ ប្រហែល មនុស្សសម័យនោះយល់ឃើញថា ជីវិតមនុស្សប្រៀបដូចសុរិយា ( ព្រះអាទិត្យ ) ពេលលិចតែងតែត្រាច់ចរទៅទិសខាងលិច ដូច្នេះហើយទើបពេលមនុស្សស្លាប់ ទៅគេធ្វើតាមដំណើរនៃព្រះអាទិត្យ ហើយសូម្បីតែឈ្មោះនៃអធិរាជរបស់ដូនតា ខ្មែរក៏មានឈ្មោះថា សុរិយា ដែរ ព្រោះឈ្មោះថា សុរិយានោះ គេសំដៅទៅលើ ភាពខ្លាំងពូកែ ។ “ទាំងនេះជាការសន្និដ្ឋានរបស់ខ្ញុំតែប៉ុណ្ណោះ” ។ លោក ឌូហ្គេល អូរ៉េលលីបានឱ្យដឹងថា ភាពអស្ចារ្យដែលខុសពីកំណាយកន្លែងនោះ គ្រោងឆ្អឹង នៃសាកសពពុំមានពុកផុយដូចមនុស្សជំនាន់ក្រោយឡើយ គឺមានភាពរឹងដូចឆ្អឹង ខ្មោចដែលទើបនឹងស្លាប់នៅពេលថ្មីៗអ៊ីចឹង ។ អ្នកស្រីបណ្ឌិត លូស៊ី ស៊ីវ៉ាន់ អាយុ ៤៥ ឆ្នាំ ជាបុរាណ វិទូផ្នែកជំនាញឆ្អឹងធ្មេញបានរៀបរាប់ប្រវត្តិនៃការធ្វើវិសោធនកម្មលើគ្រោងឆ្អឹង ធ្មេញបានឱ្យដឹងថា សាកសពបុរាណនេះគឺមានអាយុកាលមុនគ្រិស្តសករាជបីរយ ឆ្នាំ ។ កំណាយនេះក្រុមការងារយើងកាយម្តងបន្តិចៗមិនបង្ខំទេ ហើយការធ្វើ កំណាយខាងលើនេះបានរកឃើញសពបុរាណចំនួនប្រាំបីនាក់ ក្នុងនោះមានសព ក្មេងពីរនាក់ ។ ក្រៅពីសាកសព យើងបានជីកឃើញក្អមដី និង កុលាលភាជន៍ ឆ្នាំងដី និង ឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ។ ក្រុមការងារក៏បានឃើញគ្រឿង អលង្ការដែលមនុស្សសម័យមុនប្រើប្រាស់លម្អកាយ មានដូចជា ឡតធ្មេញ អង្កាំ សម្រាប់ពាក់លើ-កមនុស្ស កងដៃមាសនៅលើសពអំបូរខ្មែរសម័យបុរាណ ។ នេះបញ្ជាក់ថា ខ្មែរសម័យដើមគឺជាពូជពង្សអ្នកមានមាសប្រាក់ គ្រឿងអលង្ការ លម្អកាយច្រើន ដូច្នេះទើបពេលមានមនុស្សស្លាប់គេត្រូវយកវត្ថុមានតម្លៃកប់ជាមួយ សព ។ អ្នកស្រីបានបន្តទៀតថា ហេតុដែលបណ្តាលឱ្យឆ្អឹងធ្មេញមនុស្សសម័យមុន មិនពុកផុយនោះ គឺដោយសារពួកគាត់មិនចេះពិសាបារី ម្ហូបអាហារគ្មានជាតិពុល ពោល គឺពួកគាត់បរិភោគតែអាហារធម្មជាតិសុទ្ធសាធមានដូចជា ត្រី សាច់ស្លឹក រុក្ខជាតិដែលគ្មានសារធាតុគីមី ។ កត្តាទាំងនេះវាបានធ្វើឱ្យគ្រោងឆ្អឹងសម្បូរទៅ ដោយសារធាតុដែកជាច្រើនអាចទ្រាំទ្រការពុកផុយហើយ មនុស្សដើមសតវត្សរ៍ ទី ១-៣ ចូលចិត្តរស់នៅតាមតំបន់ភ្នំ ហើយពេលពួកគេបានស្លាប់ទៅក៏យកទៅ កប់នៅទីទួលដែលគ្មានទឹកលិចដល់ ដូច្នេះទើបរក្សាឱ្យឆ្អឹងនៅបានយូរឆ្នាំ” ។ អ្នកស្រីបន្តទៀតថា “ខ្ញុំនឹងយកគ្រោងឆ្អឹងបុរាណនេះទៅធ្វើពិសោធដើម្បីឱ្យ ដឹងថា អ្នកដែលស្លាប់នោះគេចូលចិត្តទទួលទានអីជាអាហារ” ។ លោក ណម មិត្ត សមាជិកក្រុមប្រឹក្សាឃុំសុភី បានឱ្យដឹងថា “មូលហេតុ ដែលពួកយើងបានដឹងពីកន្លែងសពបុរាណខាងលើ គឺដើមឆ្នាំ ២០០៥ មានអង្គការ មួយបានចុះជួយភូមិសុភី ព្រមទាំងបានឧបត្ថម្ភអណ្តូង ទឹកបង្គន់អនាម័យចំនួន ៨០ ក្នុងឃុំរបស់យើងខ្ញុំ ពេលនោះក្រុមការងារបានជីកដីដើម្បីដាក់លូក៏ប្រទះឃើញ ក្បាលខ្មោច វត្ថុមានតម្លៃផ្សេងៗក៏ផ្អើលនាំគ្នាជីកស្ទើរតែគ្រប់ផ្ទះ រហូតបានធ្វើឱ្យ ល្បីរន្ទឺ ហើយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក៏ចុះទៅហាមឃាត់កុំឱ្យបងប្អូន ទៅជីកកកាយតទៅទៀត ។ ជាក់ស្តែង លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យកន្លែងនោះដើម្បីណែនាំឱ្យបង ប្អូនយកគ្រោងឆ្អឹងមករក្សាទុកដើម្បីធ្វើស្តូបមួយសម្រាប់ឱ្យបងប្អូនយកឆ្អឹងដូនតា មកទុកនៅទីនោះដើម្បីធ្វើទីសក្ការបូជាកុំឱ្យដួងព្រលឹងពួកគាត់ដើររំខានដល់កូន ចៅក្នុងភូមិ” ។ ស្ត្រីម្នាក់ឈ្មោះ អឹម ស្រីចិន អាយុ ២០ ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានយើង ឱ្យដឹងថា កាលពីអ្នកភូមិខ្ញុំបានបាក់នាំគ្នាជីកកកាយផ្នូរបុរាណនោះ មានអ្នកខ្លះត្រូវ ខ្មោចបុរាណមកសង្កត់បណ្តាលឱ្យគ្រុនឈឺក៏មានដែរ” ។ នាងបានបន្តថា “ជាក់ ស្តែងខ្ញុំផ្ទាល់បានយកឡតធ្វើជាបណ្តោងខ្សែ-កឱ្យកូនពាក់ តែពេលខ្ញុំយកខ្សែ-ក ដាក់ពាក់លើ-កកូន ស្រាប់តែធ្វើឱ្យកូនខ្ញុំវាស្រែកយំ បើទោះយកអ្វីទៅលួងក៏មិន បាត់ដែរ លុះត្រាតែដោះខ្សែពី-កវាចេញទើបឈប់យំ ។ ក្រោយមក ពេលខ្ញុំ ដេកយល់សប្តិឃើញថាឱ្យខ្ញុំអុជធូបសុំទោសដល់ព្រលឹងដូនតា នៅពេលនោះខ្ញុំ ក៏ធ្វើតាមការយល់សប្តិ លុះធ្វើតាមហើយកូនខ្ញុំក៏ឈប់យំ” ។ នាងបន្តថា “ឥឡូវ នេះគ្មានអ្នកជីកកកាយផ្នូរបុរាណទៀតទេ ព្រោះទុកឱ្យអ្នកទេសចរគេមកទស្សនា តំបន់នេះ ។ ពេលនោះពួកខ្ញុំនឹងរកប្រាក់ចំណូលបានតាមរយៈការលក់ដូរផលិតផល ផ្សេងៗ ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិឱ្យបានជ្រាបថា នៅទឹកដីភូមិភាគ ពាយព្យក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជា ប្រាសាទបន្ទាយឆ្មារ បន្ទាយទ័ព របើកស្វាយ ប្រាសាទគុក និង ភូមិសុភី ផ្នូរបុរាណនៃដូនតាយើង” ។ បើតាមប្រសាសន៍លោក ពៅ សំណាង ប្រធានមន្ទីរវប្បធម៌ និង វិចិត្រ សិល្បៈខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ការធ្វើកំ-ណាយនេះដើម្បីឱ្យដឹងពីអាយុកាលនៃមនុស្សសម័យបុរេប្រវត្តិមានអាយុកាល ប៉ុន្មានឆ្នាំ និង ដើម្បីឱ្យដឹងថា អំបូរខ្មែរមានអ្វីប្រើប្រាស់ កាលពីសម័យមុន ជាពិ-សេសទៅទៀតនោះ គឺចង់ ដឹងពីវប្បធម៌ដ៏យូរលង់របស់ ខ្មែរបុរាណ ៕ |
សារមន្ទីរឯកជនមួយ នៅខេត្តកំពង់ស្ពឺ
| Wednesday,10.03.2012 | |
| មានមនុស្សនៅខេត្តកំពង់ស្ពឺមិនច្រើន ប៉ុន្មានបានស្គាល់ និង បានដឹងថា នៅខេត្ត របស់គេមានសារមន្ទីរឯកជនមួយ ចុះទម្រាំតែប្រជាជននៅក្រុងភ្នំពេញ និង បណ្តាខេត្តផ្សេងៗទៀតនោះរឹតតែមិន ស្គាល់ទីនេះទៅទៀត ពោលគឺគេភាគច្រើនតែងទៅហួសមកហួស ។ ប៉ុន្តែបើគេបានទៅទស្សនាទីនោះហើយ គេនឹងមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងនូវការរៀបចំដាក់តាំងរូបចម្លាក់ និង វត្ថុយ៉ាងច្រើនប្រភេទគួរឱ្យ ចាប់អារម្មណ៍ក្រៃលែង ។ បើគេធ្វើដំណើរតាមដងផ្លូវជាតិលេខ ៤ ចេញពីភ្នំពេញ មុននឹងដល់ទី ប្រជុំជនខេត្តកំពង់ស្ពឺ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គេនឹងឃើញមានភូមិគ្រឹះមួយដ៏ធំនៅខាងឆ្វេងដៃក្បែរដងផ្លូវនោះ និង មានបដា មួយចងនៅលើខ្លោងទ្វារចូលដោយសរសេរអក្សរថា “សារមន្ទីរនរៈបុរី” ។ ប្រសិនបើយើងបានឃើញតែទិដ្ឋភាពខាងក្រៅពីដំបូងនោះ យើងហាក់បី ដូចជាមិនសូវចាប់អារម្មណ៍ប៉ុន្មានឡើយ ប៉ុន្តែគ្រាន់តែយើងបានឈានជើងចូល ផុតរបងខាងក្រៅនោះ យើងនឹងបានឃើញនូវទិដ្ឋភាពគួរចាប់អារម្មណ៍ ក្រៃលែងផុតពីខ្លោងទ្វារចូលបន្តិចនោះមានតោថ្ម និង វត្ថុសិល្បៈជាច្រើនដែលសង់តាម រចនាបទខ្មែរពិតៗ រង់ចាំស្វាគមន៍ភ្ញៀវទេសចរ។ ផុតពីនេះបន្តិច មានសាងសង់រូបព្រះបាទ ជយវរ្ម័នទី ៧ ដែលសាងសង់ដោយមាន អាសនៈយ៉ាងត្រឹមត្រូវនៅចំកណ្តាលផ្លូវដែលធ្វើឱ្យអ្នកទស្សនាទាំង ឡាយនឹកទៅដល់ភាពថ្កុំថ្កើងរុងរឿងក្នុងរជ្ជកាល ព្រះអង្គគ្រប់គ្រង ។ នៅលើផ្ទៃដីបួនហិកតារមានសំណង់យ៉ាងច្រើនបានសង់យ៉ាងមាន របៀបរៀបរយ ដែលសំណង់នីមួយៗត្រូវបានចម្លងចេញពីប្រាសាទ បុរាណនានារបស់ខ្មែរ ពិសេសប្រាសាទនៅសៀមរាបអង្គរ ។ ឯទិដ្ឋភាពខាងក្នុងវិញ មានការទាក់ទាញយ៉ាងខ្លាំងមិនចាញ់សារមន្ទីរ ជាតិឡើយ ។ សារមន្ទីរនេះត្រូវបានសាងសង់ឡើងក្នុងបំណងទុកជាសម្បត្តិ ផ្ទាល់ខ្លួនរបស់គេផង ហើយនិងជាការចូលរួមចំណែករក្សាទុកនូវ បេតិកភណ្ឌសម្បត្តិវប្បធម៌ជាតិឱ្យគង់វង្សផងដែរ ។ នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធប្បដិមា រូបចម្លាក់ព្រះបាទ ជយវរ្ម័នទី ៧ រូបឆ្មាំប្រាសាទ រូបនាងចេកនាងចម ៘ ហើយនិង វត្ថុប្រើប្រាស់ពីជំនាន់បុរាណរួមមានឆ្នាំងស្ពាន់ កុលាលភាជន៍ ឬ ចាន ឆ្នាំងធ្វើពីដីឥដ្ឋ ក្រឡ ពួច ជាដើម ។ ក្រៅពីនេះទៀតមានក្បាច់ ចម្លាក់តុ ទូ កៅអី ដែលធ្វើពីឈើពីគល់ឈើធំៗមានអាយុកាល ជាច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម ។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ ។ វត្ថុទាំងប៉ុន្មាននេះ មុននឹងបានយកមកដាក់តាំងនៅក្នុងសារ មន្ទីរនេះ ត្រូវបានម្ចាស់ប្រមែប្រមូលទិញពីអ្នកស្រុកនៅតាម ខេត្តផ្សេងៗតាំងពីក្រោយប្រទេសជាតិបានរំដោះពីរបបខ្មែរ ក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ ។ សារមន្ទីរនេះជាកម្មសិទ្ធិរបស់ឯកឧត្តម នរៈ រតនៈវឌ្ឍនោ ដែលសព្វថ្ងៃជារដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា ហើយត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ដោយមានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។ ការដាក់តាំងវត្ថុបុរាណចម្រុះ និង ជាលក្ខណៈ សារមន្ទីរឯកជននៅក្នុងខេត្តកំពង់ស្ពឺនេះ គេឃើញមានការចាប់ អារម្មណ៍ច្រើនដែរពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅក្នុងតំបន់ មន្ត្រីធំតូច និង ព្រះសង្ឃផងដែរ ដោយពួកគាត់នាំគ្នាចូលទៅទស្សនានៅពេលណាដែលទំនេរ ពីការងារ ។ ការដែលនាំឱ្យចាប់អារម្មណ៍នេះ ពីព្រោះថា អ្នកខ្លះពុំ ដែលបានឃើញនូវវត្ថុបុរាណ និង របៀបរបបដាក់តាំងបង្ហាញ យ៉ាងល្អ ហើយខ្លះទៀតថា ដោយសារសារមន្ទីរនេះនៅជិត ងាយស្រួលក្នុងការធ្វើដំណើរមកទស្សនា ហើយខ្លះទៀតថា មានសារសំខាន់សម្រាប់ឱ្យគេមានកន្លែងសិក្សាស្រាវជ្រាវអំពី វប្បធម៌ខ្មែរ ។ ព្រះភិក្ខុ សោម ស៊ីម ដែលជាព្រះសង្ឃមួយអង្គមានភាពល្បីល្បាញនៅ វត្តប្រាសាទកំពុងទស្សនានៅសារមន្ទីរ នេះមានថេរដីកាថាព្រះអង្គមានការភ្ញាក់ ផ្អើលខ្លាំងណាស់ កាលបើភ្ញៀវបានឃើញនូវសារមន្ទីរដ៏ធំមួយនេះមានវត្ថុបុរាណ និងវត្ថុសិល្បៈរាប់ពាន់ ត្រូវបានដាក់តាំងឱ្យភ្ញៀវទស្សនា ។ ព្រះអង្គគិតថា នេះ ជាការចូលរួមចំណែកយ៉ាងធំក្នុងការថែរក្សាវប្បធម៌របស់ខ្មែរឱ្យនៅគង់វង្ស ។ សារមន្ទីរនេះត្រូវបានគេលក់សំបុត្រឱ្យចូល ទស្សនាតម្លៃ ២.០០០ រៀលក្នុងមនុស្សម្នាក់ចំពោះ ប្រជាជនខ្មែរ និង ២ ដុល្លារសម្រាប់ជនបរទេស ។ ចាប់តាំងពីបើកមកមានមនុស្សប្រមាណ ២០.០០០ នាក់ចូលទៅទស្សនា ។ នៅប្រទេសកម្ពុជាយើងមានសារមន្ទីរឯកជនចំនួនពីរ ទីមួយ សារមន្ទីររបស់ អ្នកបុរាណវិទ្យា មីសែល ត្រាណេ នៅក្នុងទីក្រុង ភ្នំពេញ និង មួយទៀតគឺសារមន្ទីរនៅកំពង់ស្ពឺនេះ ៕ |
| ប្រាសាទគោករមៀត |
| 10.032012 | |
| ប្រាសាទបុរាណមួយត្រូវបានប្រជាជន ប្រទះឃើញនៅ ក្នុងព្រៃឫស្សីនាប៉ុន្មានឆ្នាំ មុននេះក្រោយពេលធ្វើសមាហរណកម្ម រវាងទ័ពខ្មែរក្រហម និង រដ្ឋាភិបាលភ្នំពេញ ។ ប្រាសាទនេះមាន ហ៊ុមព័ទ្ធទៅដោយ ព្រៃស្រោង នៅចម្ងាយពីព្រំប្រទល់ ប្រទេសសៀមប្រមាណជា ១០ គីឡូម៉ែត្រ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រាសាទនេះហាក់បីដូចជានៅ ឯកោខ្វះការថែទាំដោយមានព្រៃឫស្សីរុំទ័ឰជុំវិញសឹង មើលមិនយល់តួប្រាសាទ ។ ប្រាសាទបុរាណនេះសព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្ររបស់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ គោករមៀត ឃុំគោករមៀត បានហៅប្រាសាទបុរាណនេះថា ប្រាសាទគោករមៀត តៗគ្នារហូតដល់សព្វថ្ងៃនេះ ។ លោកតា សំ សាមឿន ព្រឹទ្ធាចារ្យនៅ ក្នុងភូមិគោករមៀតបាននិយាយប្រាប់អ្នកយក ព័ត៌មានយើងឱ្យដឹងថា ប្រាសាទបុរាណនេះកសាងឡើងដោយឥដ្ឋ ខ្លោង ទ្វារ និង ចម្លាក់នានាធ្វើអំពីថ្មភក់ ។ រូបចម្លាក់ និង ដំបូលប្រាសាទ ត្រូវបាក់បែកខ្ទេចខ្ទាំស្ទើរ គ្មានសល់ ពិសេសប្រាសាទគោករមៀតនេះ ហាក់បីដូចជាត្រូវគេបំភ្លេចចោលទៅហើយ ។ នៅបរិវេណប្រាសាទមានគ្រាប់មីនយ៉ាងច្រើន ដែលមិនទាន់មានការដោះចេញពីប្រាសាទនោះនៅឡើយ ។ លោកតា សំ សាមឿន បានឱ្យដឹង ទៀតថា មូលហេតុដែលនាំឱ្យប្រាសាទបុរាណ មួយនេះរងការបាក់បែក និង ខូចខាតស្ទើរ គ្មានសល់នោះ ព្រោះក្រុមជនខិលខូច និង ពួក ទមិឡមួយចំនួនបានគាស់កកាយប្រាង្គប្រាសាទបុរាណរុករកវត្ថុមានតម្លៃ ដែលបុព្វដូនតាយើងកប់ទុកក្រោមបាតនៃតួ ប្រាសាទ ។ លោក សោម សារួន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត បន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មាន ឱ្យដឹងថាប្រាសាទគោករមៀតនេះគឺបុព្វដូនតាខ្មែរយើងបានកសាងតាំងពីឆ្នាំ ៧០០ មកម៉្លេះ រាល់ស្ថាបត្យកម្ម សម័យនោះច្រើនកសាងអំពីឥដ្ឋនោះ វាមានអាយុកាល ច្រើនជាងប្រាសាទដែលកសាងពីថ្ម ព្រោះថាអ្នកប្រាជ្ញ សម័យមុននៅពុំទាន់បានរកឃើញរូបមន្តធ្វើពីថ្មនៅឡើយ ។ ប្រភេទប្រាសាទដែលធ្វើពីឥដ្ឋពុំសូវ មានធំទេ ភាគច្រើនជាប្រាសាទមានរាងតូចដូចជាចេតិយ ដើម្បីតម្កល់សព មេទ័ព ក៏ដូចជាសែរាជវង្សដែលបានសុគតក្នុងសមរភូមិ ។ ប្រាសាទគោក រមៀតនេះមានខ្នាតទំហំ ២ ម៉ែត្រ x ២ ម៉ែត្រ គឺយើងរាប់ពីតួប៉មប្រាសាទ។ ភាពដែលចម្លែក ជាងគេនោះប្រាសាទគោករមៀតនេះពុំមានកសិណ ឬ ក៏ស្រះនៅពីមុខដូចប្រាសាទដទៃឡើយ ។ បច្ចុប្បន្ន ប្រាសាទគោករមៀតនេះនៅពុំទាន់មានគម្រោងធ្វើការថែទាំឱ្យបានត្រឹមត្រូវដូចប្រាសាទនានាដែល នៅក្នុងទីប្រជុំជននោះទេព្រោះស្ថានភាពដីនៅទីនោះនៅពុំទាន់បានដោះ មីននៅឡើយ ។ លោក សោម សារួន បាននិយាយឱ្យដឹងបន្ថែមទៀតថា ប្រាសាទគោករមៀតក្រៅពីមានព្រៃឫស្សីដ៏ក្រាស់នោះក៏មានគ្រាប់មីនរាប់ ញន់គ្រាប់នៅព័ទ្ធជុំវិញដីបរិវេណប្រាសាទ ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងរកវិធានការដើម្បីដោះមីនឱ្យអស់ នៅបរិវេណប្រាសាទនេះ ។ ប្រាសាទ ជាច្រើននៅក្នុងទឹកដីខេត្តបន្ទាយមានជ័យភាគច្រើនពុំទាន់បានធ្វើការ ស្រាវជ្រាវឱ្យបានអស់នៅឡើយ ព្រោះប្រាសាទខ្លះស្ថិតនៅក្នុងព្រៃជ្រៅ ដែលយើងពិបាកនឹងរុករុលទៅដល់ ម៉្យាងវិញទៀតប្រាសាទភាគច្រើនបានលាក់ខ្លួនពួនកប់នៅតំបន់សង្គ្រាម រវាងរដ្ឋាភិបាល និង ពួកទ័ពព្រៃខ្មែរក្រហម ។ ជាក់ស្តែងប្រាសាទគោករមៀតខាងលើស្រាប់ គឺសព្វថ្ងៃស្ថិតនៅក្នុង ទឹកដីស្រុកថ្មពួក ភូមិគោករមៀត ឃុំគោករមៀត នៅ ដាច់ស្រយាលពីមនុស្សផងទាំងពួង ញេលគឺពុំសូវមានអ្នក ណាហ៊ានទៅដល់ទីនោះឡើយ ព្រោះខ្លាចគ្រាប់មីនដែល កប់នៅក្នុងដីរាប់ពាន់គ្រាប់ ។ ក្នុងនាមលោកជាអនុ ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបន្ទាយមាន ជ័យ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវ ចេះស្រឡាញ់ប្រាង្គប្រាសាទ ឬ វត្ថុបុរាណដែលបុព្វដូនតាខ្មែរ បានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានធ្វើការគោរព បូជា ដូច្នេះសូមរាល់ពលរដ្ឋខ្មែរគ្រប់រូបត្រូវចេះរក្សា និង អភិរក្សប្រាសាទបុរាណឱ្យបានល្អដើម្បីជាគុណប្រយោជន៍ សម្រាប់ខ្មែរជំនាន់ក្រោយអូសទាញយកផលប្រយោជន៍ពី ប្រាសាទដូចជាបម្រើឱ្យដល់វិស័យទេសចរណ៍ក្នុងស្រុក និង ក្រៅស្រុកបានយ៉ាងប្រសើរទៀតផង ៕ |
ភ្នំរូង រមណីយដ្ឋានថ្មីក្នុងទឹកដី ខេត្តកោះកុង
| Friday,10.03.2012 | |
| នៅក្នុងទឹកដីនៃខេត្តកោះកុងមានតំបន់ ទេសចរណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជា ទឹកធ្លាក់តាតៃ ព្រៃកោងកាង រមណីយដ្ឋានត្រពាំងរូងជាដើម ។ នៅ ពេលនេះយើង សូមលើកយករមណីយដ្ឋានថ្មីដែលប្រជាពលរដ្ឋខ្មែរយើងមិន សូវបានស្គាល់ក្នុងតំបន់ថ្មីនេះ ប៉ុន្តែជាចំណុចគួរឱ្យចាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេសដែលចូលចិត្តជិះកង់ ឬ ដើរឡើងភ្នំដើម្បីកម្សាន្តជាមួយសម្រស់ធម្មជាតិពិតៗរបស់ ភ្នំរូង ។ ការធ្វើបែបនេះដើម្បីឱ្យភ្ញៀវទេសចរកាន់តែមានភាពស្និទ្ធស្នាលនឹងធម្មជាតិក៏ដូចជា ការធ្វើលំហាត់ប្រាណមួយបែបដែរ ។ រមណីយដ្ឋានថ្មីនេះឈ្មោះថា ភ្នំរូង មានកម្ពស់ ៣៥ ម៉ែត្រ មានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ភ្នំរូងក៏មានប្រវត្តិគួរឱ្យចាប់អារម្មណ៍តាមរយៈតំណាលរឿងនិទានបែបប្រជាប្រិយពីមាត់មួយទៅមាត់មួយនៅក្នុងភូមិ តាមទីតាំងជាក់ស្តែងនៃភ្នំដែលមានរូងភ្នំ មួយដ៏អាថ៌កំបាំង ។ នេះបើតាមចាស់ៗបានតំណាលថា ភ្នំមួយនៅកប់ក្នុងព្រៃស្ងាត់ ជ្រងំ ដែលពីមុនមានសុទ្ធតែសត្វខ្លាតូចធំ ខ្លាឃ្មុំ ពស់ និង សត្វព្រៃសាហាវ ជាដើម ។ គឺជាកន្លែងដែលព្រានព្រៃបរបាញ់សត្វដំរី និង អ្នកកាប់វល្លិរមៀតវង្វេងផ្លូវមិនអាច មករកភូមិវិញបានទេ ។ រីឯអ្នកភូមិត្រញំងរូងធ្លាប់បានឮសំឡេងភ្លេងពិណញទ្យ ល្វើយៗពីម្តុំភ្នំនេះរៀងរាល់ថ្ងៃសីលគួរឱ្យព្រឺក្បាល ។ គេបាននិយាយទៀតថា ភ្នំ នេះមានអ្នកសច្ចំគង់នៅ និង មានរូងជ្រៅងងឹតស្លុង ។ វាធ្លាប់ជាកន្លែងដ៏ស័ក្តិសិទ្ធិ ដែលអ្នកភូមិក្បែរនេះតែងមករកខ្ចីចានឆ្នាំងទៅធ្វើបុណ្យក្នុងភូមិម្តងៗ ។ ភ្នំនេះ បច្ចុប្បន្នក្លាយជាកន្លែងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត និង ចង់ដឹង អំពីអាថ៌កំបាំងទាំងអស់នោះ ។ វាត្រូវបានកំណត់ដោយអ្នកភូមិហៅថាភ្នំរូង ។ ភ្នំរូងបានក្លាយជារមណីយដ្ឋានកម្សាន្តដ៏អាថ៌កំបាំងមួយ និង ចូលចិត្ត បំផុតពីភ្ញៀវ ទេសចរបរទេស ។ ភ្នំរូងត្រូវបានកែលម្អផ្លូវព្រៃសម្រាប់ទេសចរដើរកម្សាន្ត និង អាចជិះកង់ប្រភេទឡើងភ្នំដោយ សហគមន៍អេកូទេសចរណ៍ត្រពាំងរូង ។ រមណីយដ្ឋាននេះ ក្រៅពីបរទេស ក៏មានអ្នកទេសចរក្នុងស្រុកចាប់អារម្មណ៍ ផងដែរ ។ វាមិនគ្រាន់តែជាកន្លែងដែល អ្នកទេសចរអាចវិភាគស្វែងយល់ពីអាថ៌កំបាំងទាំងឡាយដែលអ្នកស្រុកធ្លាប់និយាយប្រាប់ប៉ុណ្ណោះទេ តែវាជាឋាននភាល័យ ដ៏ត្រជាក់សម្រាប់ស្រងស្រូបយកខ្យល់អាកាសបរិសុទ្ធដែលហាក់បីដូចជា ខ្លួនបានមកដល់ឋានសួគ៌ាល័យ តែតាម ពិតអារម្មណ៍អ្នកកំពុងស្រមៃថាបានគយគន់ ពិភពដែនព្រៃបៃតងពីលើកំពូលភ្នំរូងនៃជួរភ្នំក្រវាញនេះឯង ។ រមណីយដ្ឋាន កម្សាន្តភ្នំរូងគឺមានចម្ងាយតែ ១០ គីឡូម៉ែត្រប៉ុណ្ណោះ ពីទីប្រជុំជនភូមិត្រញំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ការដើរព្រៃ ឬ ជិះកម្សាន្តទៅកាន់រមណីយដ្ឋានភ្នំរូង គឺជាការរួមចំណែកមួយក្នុងការអភិរក្ស និង លើកតម្លៃវប្បធម៌ខ្មែរនៅតំបន់ព្រៃជួរភ្នំ ក្រវាញនៃប្រទេសកម្ពុជា ។ ដំណើរកម្សាន្តក៏ក្លាយជាការហាត់ប្រាណដ៏ពេញ និយមមួយប្រភេទរបស់ភ្ញៀវទេសចរដែរ ។ បើតាមប្រសាសន៍របស់លោក ទី ធាវី មន្ត្រីអភិវឌ្ឍជំនួយសហគមន៍អេកូទេសចរណ៍បានឱ្យដឹងថា សម្រាប់ ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍យ៉ាងខ្លាំង លើភ្នំរូង ព្រោះវាជាតំបន់អេកូទេសចរណ៍ធម្មជាតិ ហើយភ្ញៀវបរទេស និយម ចូលចិត្តដើរ ឬ ជិះកង់ក្នុងព្រៃ ។ ចំណែកភ្ញៀវខ្មែរក៏មានខ្លះដែរ គឺមកតាមរយៈ ការបោះជំរំ ការចុះកម្មសិក្សារបស់អង្គការ ឬក៏អ្នកដែលមកសិក្សាលើសកម្មភាព ទេសចរណ៍នៅក្នុងតំបន់នេះ ។ លោកបានបន្តថា អ្វីដែលជាទីចាប់អារម្មណ៍នៅ ទីនោះ គឺទីមួយ ពេលទៅដល់ភ្នំ គាត់អាចមើលឃើញទេសភាពផ្ទៃព្រៃ ដែលគេកំពុងការពារប្រៀបបាននឹងសមុទ្រឈើនៃខេត្តមណ្ឌលគិរីមានពណ៌ បៃតងស្រស់ លាតសន្ធឹងដាច់កន្ទុយភ្នែក ហើយអ្នកទេសចរអាចជិះកង់ ឬ ដើរឡើងទៅសម្រាកកម្សាន្តលើកំពូលភ្នំជាមួយធាតុអាកាសតំបន់ភ្នំដ៏ ត្រជាក់ត្រឈឹងត្រឈៃនៃម្លប់ដើមឈើធំៗ ។ ម៉្យាងទៀតភ្ញៀវទេសចរនឹងបាន ស្តាប់រឿងរ៉ាវផ្សេងៗទាក់ទងនឹងរឿងអប្បិយជំនឿរបស់អ្នកស្រុកតំណាល ប្រាប់ ។ ទាក់ទងនឹងដំណើរភ្ញៀវទេសចរនៅភ្នំរូង លោក គុណ សាវុធ ប្រធានសហគមន៍អេកូទេសចរណ៍ត្រពាំងរូងបាន ឱ្យដឹងថានៅពេលភ្ញៀវបរទេស ទៅទស្សនាទីនោះម្តងៗ សហគមន៍មិនលក់ជាសំបុត្រដូចរមណីយដ្ឋានផ្សេងៗទេ តែនៅទីនេះមានលក់ជាកញ្ចប់ដែលមានបម្រើជាសេវាជាច្រើន ដូចជា អ្នកនាំផ្លូវ ការហូបចុក ការជួលកង់ ការបោះជំរំ និង ជួលសម្ភារៈមានអង្រឹង ជាដើម ។ លោកបានបន្តថា បើនិយាយពីថ្លៃហូបចុកក្នុងមួយពេលបីដុល្លារ ថ្លៃជួលកង់ដប់ ដុល្លារ អង្រឹងពីរដុល្លារ ចំណែកអ្នកនាំភ្ញៀវចំនួនប្រាំបួនដុល្លារកន្លះ ។ ចំណែក មគ្គុទ្ទេសក៍នាំភ្ញៀវជាប្រជាពលរដ្ឋក្នុងភូមិដែលបណ្តុះបណ្តាលដោយសហគមន៍ ។ លោកបានបន្ថែមទៀតថា មុនមានសហគមន៍ ប្រជាពលរដ្ឋរស់នៅអាស្រ័យដោយ អនុផលព្រៃឈើ ដូចជា បរបាញ់ និង នេសាទ មិនសូវរីកចម្រើនដូចសព្វថ្ងៃនេះ ទេ ។ បច្ចុប្បន្នអ្នកភូមិមានជីវភាពធូរធារដោយសារការអភិវឌ្ឍលើវិស័យទេស-ចរណ៍ ដោយសហគមន៍អេកូទេសចរណ៍ដែលប្រជាពលរដ្ឋអាចបង្កើនប្រាក់កម្រៃ ពីសេវាកម្មផ្ទះសំណាក់ អាហារដ្ឋាន ម៉ូតូ និង សហគមន៍កំពុងបង្កើនការងារដល់ ប្រជាពលរដ្ឋផងដែរ ។ រមណីយដ្ឋានភ្នំរូងនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១ មានកម្ពស់ ៣៥ ម៉ែត្រ និង ចម្ងាយ ១០ គីឡូម៉ែត្រពីត្រញំងរូង ។ រមណីយដ្ឋានមួយនេះក៏កំពុង ទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវបរទេស ហើយតាមរយៈវិស័យ ទេសចរណ៍នេះដែរ ក៏កំពុងកែប្រែមុខមាត់ថ្មីរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យមាន ជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការបង្កើតជាសេវាកម្មផ្សេងៗ និង ការងារដល់ប្រជាពលរដ្ឋដើម្បីបម្រើឱ្យភ្ញៀវទេសចរក៏អាចបង្កើនចំណូលជូនពួក គាត់ផងដែរ ៕ |
Monday, March 5, 2012
នាវាទេសចរណ៍ខ្នាតធំ២គ្រឿងទៀត នាំភ្ញៀវរាប់ពាន់នាក់ចូលកំពង់សោម
លោក ម៉ៃ ម៉ារិទ្ឋ នាយកនាវាចរណ៍និងគណ្ឌធានៃកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ បានឲ្យដឹងថានាវាទេសចរទាំង២គ្រឿងមានឈ្មោះទី១ ឈ្មោះ SAANDAM ជាកម្មសិទ្ឋរបស់ប្រទេសហូឡង់មានបណ្តោយ២៣៨ម៉ែត្រ ផ្ទុកភ្ញៀវទេសចរណ៏ចំនួន១៣៦៣នាក់ នាវឹកចំនួន៦២៦នាក់ នាវានេះធ្វើដំណើមកពីប្រទេសវៀតណាម និងចាកចេញទៅប្រទេសថៃនាវេលាម៉ោង១៦ល្ងាចថ្ងៃដដែល។ នាវាទី២ឈ្មោះ NAUTICA ជាកម្មសិទ្ឋរបស់ប្រទេស MARSXAL ISLAND មានបណ្តោយ១៨០ម៉ែត្រផ្ទុកភ្ញៀវចំនួន605នាក់ និងនាវឹកចំនួន 401នាក់ ។ នាវានេះធ្វើដំណើរមកពីប្រ ទេសថៃនិងចាកចេញទៅប្រទេសវៀតណាមនាវេលាម៉ោង២១យប់ថ្ងៃដ៏ដែល។
គួរប ញ្ជាក់ ផងដែរថានៅក្នុងខែមករាឆ្នាំ២០១២នេះមាននាវាទេសចរណ៏ខ្នាតអន្តរជាតិចំនួន៥គ្រឿ ងហើយដែលបានចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជាក្នុងនោះមានភ្ញៀវទេសចរណ៏ជាង៣ ០ជាតិសាសន៏ផ្សេងគ្នាដែលបានចូលមកទស្សនា នៅក្នុងក្រុងកំពង់សោម ហើយក៏មានមួយចំនួនបន្តទៅភ្នំពេញ និងសៀមរាបទៀតផង ៕
នាវាទេសចរណ៍អន្តរជាតិចំនួន២គ្រឿង ចូលចតក្នុងពេលតែមួយនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
ថ្ងៃទី 13 ខែមករា ឆ្នាំ2012, ម៉ោង 02:39 PM សមុទ្រខៀវ
តាមលោក ម៉ៃ ម៉ារិទ្ឋ នាយកនាវាចរណ៏និង គណ្ឌធា នៃកំពង់ផែ ស្វយ័ត្នក្រុងព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៏ដែលចូលមកទស្សនាក្រុងព្រះសីហនុរយៈពេ ល១ ថ្ងៃនេះមានចំនួន២គ្រឿង ដែល១គ្រឿងមាន ឈ្មោះSEABOURN TRIDE ជាកម្មសិទ្ឋរបស់ប្រទេសប៉ាហាម៉ា មានបណ្តោយ១៣៨ម៉ែត្រ មានភ្ញៀវទេសចរណ៏ ចំនួន១៥០នាក់ នាវឹក ១៧១នាក់ ចេញមកពីប្រទេសវៀតណាម និងបន្តចាកចេញទៅប្រទេសថៃ នាវេលាយប់ថ្ងៃដដែល និងនាវា១គ្រឿងទៀតមានឈ្មោះ ZZANDAM ជាកម្មសិទ្ឋរបស់ប្រទេសហូឡង់ មានបណ្តោយប្រវែង២៣៨ម៉ែត្រ មានភ្ញៀវទេសចរណ៏ចំនួន១៤៦០នាក់ មាននាវឹកចំនួន៦២៥នាក់ ធ្វើដំណើរមកពីប្រទេសថៃ និងចេញដំណើរឆ្ពោះទៅប្រទេសវៀតណាម នៅថ្ងៃដ៏ដែល ។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោមភ្ញៀវតាមនាវាទេសចរណ៏នេះ មានភ្ញៀវមួយចំនួនបានបន្តដំណើរទៅកាន់ក្រុងសៀមមរាប អង្គរនៃកម្ពុជារួចហើយ ទើបវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញតាមជើងយ ន្តហោះ៕
ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលទស្សនាខេត្តក្រចេះកើនឡើងជិត២០% បើធៀបនឹងឆ្នាំមុន
ថ្ងៃទី 05 ខែមករា ឆ្នាំ2012,
តាមរបាយការណ៍របស់មន្ទីទេសចរណ៌ខេត្តបានបង្ហាញថា ក្នុងឆ្នាំ២០១១កន្លងទៅនេះអត្រាភ្ញៀវទេសចរអន្តរជាតិ ដែលបានមកលេង និងទស្សនាតាមបណ្តារមណីយដ្ឋាននានា នៅក្នុងខេត្តក្រចេះមានចំនួនជាង១០កន្លែង រាប់ទាំងរមណីយដ្ឋានទេសចរណ៌ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានទេសចរណ៌ ធម្មជាតិ គឺមានចំនួន១៧៥៩៦នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ មានការកើនឡើងចំនួន ៣៨៦៣នាក់ ស្មើនឹងជិត៣០%។ ភ្ញៀវទេសចរអន្តរជាតិទាំងនេះមកពីតំបន់អ៊ឺរ៉ុប មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អាមេរិក និងទ្វីបដ៌ទៃទៀត ក្នុងនោះ ភាគច្រើនមានជនជាតិបារាំង ចិន អង់គ្លេស វៀតណាម អ៊ីតាលី និងស្វីស ព្រមទាំងជាតិសាសន៌ដ៌ទៃទៀត។
យោងតាមរបាយការណ៏ដដែលបានឲ្យដឹងថា ដោយឡែកភ្ញៀវទេសចរជាតិក្នុងឆ្នាំ ២០១១ កន្លងទៅនេះគឺមានចំនួន១៤៥០៥៤នាក់ បើប្រៀបធៀបទៅនិងឆ្នាំ២០១០ មានអត្រាកើនឡើងចំនួន១៧៧១៧នាក់ ស្មើនឹងជាង១៣%។
ប្រធា នមន្ទីរទេសចរណ៏ខេត្ត លោក រុន ភារ៉ា បានឲ្យដឹងស្របគ្នាកាលពីថ្ងៃទី៤ មករា ថា ដោយសារតែខេត្តក្រចេះជាខេត្តមួយដែលស្ថិតក្នុងប្រទេសកម្ពុជា ជាប់នឹងដង ទន្លេមេគង្គ និងមានសក្កាដានុពលទេសចរណ៏ទូលំទូលាយមិនចាញ់ខេត្តដ៏ទៃនោះទេ ជាមួយគ្នានេះដែរនៅទូទាំងខេត្តក្រចេះ មានតំបន់ទេសចរណ៏ចំនួន១៦កន្លែងក្នុងនោះមានតំបន់ទេសចរណ៏ វប្បធម៌ប្រវត្តសាស្រ្តចំនួន៦កន្លែង និងតំបន់ទេសចរណ៏ធម្មជាតិ(អេកូទេសចរណ៌)មាន ១០កន្លែង។
ក្នុង ការធ្វើដំណើរមកទស្សនារបស់ភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនពួកគេមក ទស្សនាសត្វផ្សោតនៅអន្លង់ផ្សោតទន្លេមេគង្គកាំពី ព្រះវិហាវត្តសសរ១០០ និងបណ្តាកោះមួយចំនួនទៀតដែលនៅតាមជួរដងទន្លេមេគង្គ។ចំនែ កភ្ញៀវទេសចរជាតិភាគច្រើនពួកគាត់បាន មកលេងនៅ រមណីយដ្ឋានកាំពីនិងបន្តទៅទស្សនាព្រះវិហារសសរ១០០នៅស្រុកសំបូរដែលស្ថិត នៅលើផ្លូវក្រាលស៊ូតែមួយ និងតំបន់ទេសចរណ៌ប្រវត្តិសាស្រ្តដ៌ទៃទៀត។
លោក ប្រធានមន្ទីបានលើកឡើងថា ក្រោមការជួយគាំទ្រពីគំរោងផ្លូវទស្សនាមេគង្គរបស់ក្រសួងទេសចរណ៏ សហការជាមួយអង្គការទេសចរណ៏ពិភពលោក គំរោងមួយនេះបានជួយលើកស្ទួយវិស័យទេសចរណ៏ក្នុងខេ្តក្រចេះ បានច្រើនជាបន្តបន្ទាប់ដូចជា កសាងសមត្ថភាព ហេដ្ឋា រចនាសម្ពន័ទេសចរណ៏ខ្នាតតូចនិងវគ្គជំនាញផ្សេងៗមួយ ចំនួនទៀត។ជាមួយគ្នានេះគំរោងនេះ បានបង្កើតការរៀបចំផ្លូវទស្សនាមេគង្គ ដែលតភ្ជាប់តាមដងទន្លេមេគង្គពីខេត្តក្រចេះទៅខេត្តស្ទឹង ត្រែង។
ជាមួយនឹងផែនការអភិវឌ្ឍន៍បន្តទៅលើវិស័យទេសចរណ៏ក្នុងខេត្ត លោកប្រធានមន្ទីបានបញ្ជាក់ថា ក្រោមការណែនាំរបស់ក្រសួងទេសចរណ៍ និងគណៈអភិបាលខេត្ត បានជំរុញឲ្យ មានចលនាប្រឡងប្រណាំងលើ រមណីយដ្ឋានស្អាត ទីក្រុងស្អាត ហើយខេត្តបានបង្កើតមជ្ឈមណ្ឌលមួយនៅម៉ាត់ទន្លេមុខទីប្រជុំជនខេត្ត សម្រាប់ផ្តល់សេវាពត៌មានទេសចរណ៏ ដោយបង្កើតឲ្យមានសមាគមន៌ដឹកជញ្ជូនភ្ញៀវផងដែរ។
លោកវរសេនីយ៍ទោ គុណ សុភ័ណ្ឌ នាយការិយាល័យទេសចរណ៍នៃស្នងការរដ្ឋានគរបាល ខេត្ត បានឲ្យដឹងដែរថា ក្នុងឆ្នាំ២០១១នេះ ភ្ញៀវទេសចរបានជួបឧប្បត្តិហេតុចំនួន៣លើក ដោយរងគ្រោះជ្រុះបាត់សម្ភារ រីឯការបង្កបទល្មើសពីសំណាក់ជនបរទេសនិងភ្ញៀវទេសចរក៏ដូចជា ហេតុការណ៏ឧប្បត្តិហេតុផ្សេងៗមកលើភ្ញៀវ គឺពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ៕
ភ្ញៀវទេសចរក្នុងស្រុកងាកមកទស្សនាផ្សោត នៅខុំព្រះរំកិលកាន់តែច្រើន
| Saturday, 25 February 2012 02:18 | |
| ជាងមួយឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរ ក្នុងស្រុកជាច្រើនបានងាកមកចាប់ អារម្មណ៍ទស្សនាត្រីផ្សោតទន្លេមេគង្គ ពិសេសគេបាននាំគ្នាទៅទស្សនា ត្រីផ្សោតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលកាល ពីមុនអ្នកទស្សនាត្រីផ្សោតនៅទីនោះភាគច្រើនគឺជាភ្ញៀវទេសចរបរទេសដែលឆ្លងមកពីប្រទេសលាវ ។ ការទៅទស្សនា នៅទីនោះគេនឹងបានឃើញទេសភាពធម្មជាតិតាមដងទន្លេមេគង្គផង និង អាចទស្សនាតំបន់ព្រំដែនកម្ពុជា-លាវផង ។ កន្លែងមើលផ្សោត ភូមិអន្លង់ស្វាយមានចម្ងាយប្រមាណជាង ៦០ គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង គេអាចធ្វើដំណើរ ដោយជិះរថយន្តកាត់ស្ពានទន្លេសេកុងតាមផ្លូវជាតិលេខ ៧ នឹងទៅដល់ព្រំដែនកម្ពុជា-លាវ កាត់តាមច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល យើងបត់ឆ្វេងតាមផ្លូវលំ រួចទៅដល់ចំណុចវ៉ឺនខាវ ព្រោះផ្លូវទៅកាន់ទីនោះត្រូវបានសាលាខេត្តកសាង កាលពីឆ្នាំទៅមិញ ប៉ុន្តែឥឡូវផ្លូវនោះខូចខាតខ្លះៗដោយសារទឹកជំនន់នាឆ្នាំកន្លងទៅ ឬ មួយអ្នកទស្សនាអាចទៅទីនោះ តាមផ្លូវទឹកដោយចេញពីទីរួមខេត្តទៅភូមិអន្លង់ស្វាយតែម្តង ។ អន្លង់ផ្សោត ភូមិអន្លង់ស្វាយផ្នែកខាងលើទន្លេ មេគង្គជិតព្រំដែនកម្ពុជា-លាវ បានរៀបចំជាសហគមន៍ ទេសចរណ៍ គួរឱ្យទាក់ទាញអារម្មណ៍ពីធម្មជាតិពិតៗនៅ ភាគឦសានប្រទេសកម្ពុជា ។ នៅពេលយើងទៅដល់ ចំណុចវ៉ឺនខាវ យើងជិះទូកសហគមន៍តាមដងទន្លេ មេគង្គមើលទេសភាពធម្មជាតិនៅទីនោះដូចជា អន្លង់ សត្វផ្សោត ព្រៃលិចទឹកកោះថ្ម ទស្សនាផ្ទះសហគមន៍ និង មើលទឹករលកបោកបក់នឹងច្រាំង មើលទេសភាព តាមដងទន្លេ និង គយគន់ត្រីផ្សោតដែលវាបង្ហាញខ្លួន បង្អួតភ្ញៀវទេសចរ ។ ការជិះទូកសហគមន៍មួយគ្រឿង មានថ្លៃឈ្នួល ជិះទូកទៅមក ៥ ម៉ឺនរៀល អាចជិះកម្សាន្តតាមចិត្ត ដែលយើងចង់ ទៅណាក៏បានដែរនៅតំបន់នោះ ។ ទូក សហគមន៍ទាំងអស់មាន ១១ គ្រឿង សម្រាប់ឱ្យភ្ញៀវ ទេសចរជួលជិះដើរលេង ។ យើងអាចស្នាក់នៅផ្ទះ សហគមន៍ជាច្រើនយប់ក៏បានដែរ តាមចិត្តដែលគេចង់ ស្នាក់នៅ ។ រីឯតម្លៃក្នុងមួយយប់គិតថ្លៃ ៣ ដុល្លារ ។ លើសពីនេះទៅទៀតយើងអាចបរិភោគម្ហូបខ្មែរទៀត ផង ។ ក្រៅពីនោះក៏មានសម្តែងរាំរបាំជូនអ្នកទេសចរ មើលតាមចិត្តគេចង់ទស្សនា ។ តាមការឱ្យដឹងរបស់អ្នកមើលការខុសត្រូវនៅទី នោះថា ជាងមួយឆ្នាំនេះមានភ្ញៀវទេសចរច្រើនជាង មុន ពិសេស គឺភ្ញៀវទេសចរខ្មែរមានការកើនឡើងច្រើនជាងឆ្នាំមុនៗ ហើយភ្ញៀវ ទេសចរបរទេសភាគច្រើនគឺចូលមកពីប្រទេសលាវ ។ គេបង្កើតសហគមន៍ ទេសចរណ៍នេះឡើង ដើម្បីចង់ឱ្យមានភ្ញៀវទៅទស្សនាតំបន់ធម្មជាតិកាន់តែមាន ការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ដើម្បីទាក់ទាញភ្ញៀវមកពីតំបន់ឆ្ងាយៗដែល ចង់ឃើញខេត្តស្ទឹងត្រែងតែងចង់បន្តទៅទស្សនានៅប្រទេសលាវ ។ ម៉្យាងទៀត ជីវភាពប្រជាពលរដ្ឋនៅទីនោះក៏ដូចជាអ្នកស្ទឹងត្រែងកាន់តែប្រសើរឡើង ។ លោក ហាក់ វ៉ាន់ថៃ ជាភ្ញៀវទេសចរខ្មែរម្នាក់កំពុងជិះទូកសហគមន៍ទស្សនា ត្រីផ្សោតបានឱ្យដឹងថា ពីមុនលោកធ្លាប់តែទៅទស្សនាប្រាសាទបុរាណ នានានៅខេត្តសៀមរាប ដល់ពេលមកទស្សនាត្រីផ្សោតនៅទីនេះ វាហាក់ ដូចជាមានអារម្មណ៍ប្លែក ព្រោះទីនេះមានខ្យល់អាកាសទន្លេដ៏បរិសុទ្ធ និង មានទេសភាពគួរឱ្យចង់គយគន់ក្រៃលែង ។ ពីមុនលោកពុំដែលបានឃើញ ផ្សោតនោះទេ គឺឃើញតែតាមរយៈទូរទស្សន៍ដល់ឥឡូវបានឃើញផ្ទាល់ នឹងភ្នែក ពិតជាគួរឱ្យជក់ចិត្តក្រៃលែង ។ បើតាមការតំណាលតៗគ្នាពីប្រវត្តិឃុំព្រះរំកិលថា កាលពីសម័យ ប្រទេសយើងមានសង្គ្រាមជាមួយនឹងប្រទេសសៀម គឺមានវត្តមួយនៅ ក្នុងឃុំព្រះរំកិលនេះ ហើយនៅក្នុងវត្តមានព្រះពុទ្ធបដិមាមួយអង្គមានបុណ្យ បារមីណាស់ ពេលពួកទ័ពសៀមចូលមកវាយយកទីនេះតែងតែទទួល បរាជ័យរហូត ក៏ព្រោះមានបារមីព្រះអង្គជួយកាន់ខ្នងរងមុខ ។ ក្រោយៗ មកទៀត ពួកសៀមឈ្លានពានល្បីថា មានពុទ្ធប្បដិមាពូកែស័ក្តិសិទ្ធិក៏នាំ គ្នាមកលួចព្រះបដិមានោះ ប៉ុន្តែដោយប្រជាជនដឹង ពីបំណងនោះមុនក៏នាំគ្នារំកិលព្រះបដិមានោះនៅ ដាក់ក្នុងទន្លេតែម្តង ។ រហូតមកដល់សព្វថ្ងៃនេះក៏ នៅមានអ្នកនេសាទបានជួបប្រទះបដិមានោះនៅ កណ្តាលទន្លេ ហើយក៏នាំគ្នាទៅស្រង់ឡើង តែពេល ទៅពួកគេបែរជារកមិនឃើញទៅវិញ ។ ការឃើញ ព្រះបដិមានៅក្នុងទន្លេនេះមិនមែនឃើញតែពេល នេះឡើយ គឺគេឃើញតាំងពីសម័យមុនមកម៉្លេះទើប គេនាំគ្នា ហៅតំបន់កន្លែងព្រះរំកិលក្រោយមកក៏មាន ឈ្មោះឃុំព្រះរំកិលរហូតដល់សព្វថ្ងៃនេះ ៕ Comments () |
| បង្កើតសង្វៀនល្បុក្កតោ ដើម្បីទាក់ទាញភ្ញៀវទេសចរ |
| Saturday, 18 February 2012 01:24 | |
| ជាយូរមកហើយភ្ញៀវទេសចរមិនថា ភ្ញៀវទេសចរជាតិ ឬ ភ្ញៀវទេសចរ បរទេសឡើយ កាលណាពួកគេធ្វើដំណើរ កម្សាន្ត តាមដងផ្លូវជាតិលេខ ៥ ច្រើនតែធ្វើដំណើររំលងបណ្តាខេត្ត មួយចំនួននៅតាមដងផ្លូវជាតិលេខ ៥ នេះ ពិសេសគឺខេត្ត កំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ ។ តាមពិតខេត្តទាំងនេះក៏ មានសក្តានុពលទេសចរណ៍យ៉ាងច្រើនមិនចាញ់ខេត្តផ្សេងៗ ឡើយ ពោលគឺបើភ្ញៀវទេសចរស្នាក់នៅទីនោះមួយថ្ងៃ នោះ ភ្ញៀវទេសចរនឹងបានគយគន់ និង ទស្សនានូវទេសភាពធម្មជាតិ ដ៏ល្អស្អាត រមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋានវប្បធម៌ បែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញជាច្រើន ដែលគួរឱ្យជក់ចិត្តចាប់ អារម្មណ៍មិនខាន ។ ដើម្បីប្តូរទម្លាប់ភ្ញៀវទេសចរដែលតែងតែទៅហួសមកហួសនាបណ្តាខេត្តតាមដងផ្លូវជាតិលេខ ៥ នេះ ទើបសហព័ន្ធល្បុក្កតោ និង ក្រុមហ៊ុនទេសចរណ៍ មហាអង្គរទេសចរណ៍បានរួមគ្នាបង្កើតសង្វៀនល្បុក្កតោនេះឡើង ដើម្បីឱ្យភ្ញៀវ ទេសចរបានឈប់សម្រាកទស្សនាផង និង ឱ្យភ្ញៀវទេសចរបានទស្សនាស្វែងយល់ ពីវប្បធម៌ និង ផ្ទាំងទស្សនីយភាពនៃខេត្តតាមដងផ្លូវជាតិលេខ ៥ នេះផង ។ ការសម្តែងក្បាច់ចំបាប់បុរាណខ្មែរ និង ក្បាច់គុនល្បុក្កតោខ្មែរនេះ ទទួល បានការពេញចិត្ត និង ចាប់អារម្មណ៍ ខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ ជា ពិសេសក្រុមជនជាតិអាមេរិកាំងមួយក្រុមដែលមកទស្សនាកម្ពុជា ក្រោមដំណើរ បេសកកម្មមួយមានឈ្មោះថា មូលនិធិជនបទកម្ពុជា ចាប់ផ្តើមកាលពីថ្ងៃទី ១១ ដល់ ២១ ខែមករា ឆ្នាំ ២០១២ ។ ពួកគេមាន ការជក់ចិត្តចាប់អារម្មណ៍យ៉ាងខ្លាំងនូវក្បាច់គុនល្បុក្កតោខ្មែរ ។ ក្រុមនេះមានចំនួនសរុប ២៧ នាក់ រួមដោយកុមារីអាយុ ១០ ឆ្នាំម្នាក់ផងដែលទទួល និង រៀបចំដំណើរទស្សនកិច្ច នេះដោយក្រុមហ៊ុនមហាអង្គរទេស-ចរណ៍ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១២ ។ នេះ គឺជាលើកទីពីរហើយដែលក្រុមហ៊ុនមហាអង្គរទេសចរណ៍បានរៀបចំការសម្តែង ចំបាប់ខ្មែរបុរាណ និង ល្បុក្កតោ ជូនភ្ញៀវទេសចរអន្តរជាតិទស្សនាស្វែងយល់ ពីវប្បធម៌ដ៏ចំណាស់ និង ល្អផូរផង់ ដែលជាផ្លែផ្កានៃអារ្យធម៌អង្គរដ៏រុងរឿងរបស់ ជាតិខ្មែរ ។ កាលនៅលើកលើកទីមួយសម្តែងជូនជនជាតិចម្រុះជាតិសាសន៍ រួម ទាំងអាណិកជនខ្មែរនៅអាមេរិកកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១១ ។ លោក អាង គឹមអៀង ប្រធានសហគមន៍ទេសចរណ៍កម្ពុជា និង ជានាយក ក្រុមហ៊ុនទេសចរណ៍មហាអង្គរ ទេសចរណ៍បានឱ្យដឹងថា នេះជាទស្សនីយភាព លើកដំបូងបង្អស់ក្នុងការភ្ជាប់វិស័យទេសចរណ៍ជាមួយទំនៀមទម្លាប់វប្បធម៌ខ្មែរ ក្នុងគោលបំណងបង្កើតផលិតផលទេសចរណ៍ថ្មីមួយ ដើម្បីទាក់ទាញទេសចរឱ្យ បន្តស្នាក់នៅបានយូរនៅក្នុងប្រទេសកម្ពុជា ប្តូរនិន្នាការធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ទាក់ទាញឱ្យមានការស្នាក់នៅពាក់កណ្តាលផ្លូវ រួមមានខេត្ត កំពង់ឆ្នាំង និង ពោធិ៍សាត់ ជាដើម ចូលរួមដុសរំលេចវប្បធម៌ដ៏បវររុងរឿងរបស់ខ្មែរឱ្យមាន សកម្មភាពរស់រវើកផុសផុល និង គង់វង្សយូរអង្វែងទៅតាមរយៈចំណូលពី ទេសចរណ៍ផ្សារភ្ជាប់វិស័យកីឡា វប្បធម៌ ជាមួយវិស័យបញ្ជាក់ថា បានទស្សនាការសម្តែងនេះសបញ្ជាក់ថា កម្ពុជាបានឆ្លងផុតឆ្ងាយពី សង្គ្រាម និង ភាពអវិជ្ជមានផ្សេងៗ ហើយកំពុងតែវិវឌ្ឍទៅរកវឌ្ឍនភាពដ៏សុខ ដុមរមនា ។ លោក វិល្លៀម អ្នកដឹកនាំក្រុមមានប្រសាសន៍ថា គាត់មក ទស្សនាកម្ពុជាជាលើកទីបីហើយ តែមិនធ្លាប់ បានឈប់ និង ទស្សនាចំបាប់បុរាណ ខ្មែរ និង ល្បុក្កតោនេះទេ ។ គាត់បន្ថែមថា “ខ្ញុំរីករាយខ្លាំងណាស់ ព្រោះមិនធ្លាប់ បានឃើញដូច្នេះទេ ។ ខ្ញុំយល់ថា ការសម្តែងនេះជាការទាក់ទាញទេសចរដ៏សំខាន់ មួយ” ។ លោកស្រី បុណ្យនារី ជាអាណិកជនខ្មែរនៅសហរដ្ឋអាមេរិកសម្តែង នូវការរំភើបនៅពេលបានទស្សនាទស្សនីយភាពនេះកាលពីលើកទីមួយនាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១១ ថា គាត់សប្បាយរីករាយ និង រំភើបខ្លាំងណាស់ ព្រោះ មិនធ្លាប់បានឃើញទេក្នុងជីវិតរបស់គាត់ ។ គាត់នឹងមកទស្សនាការសម្តែងនេះ ទៀតពេលមកលេងស្រុកនៅលើកក្រោយ ។ ការប្រកួតជាលក្ខណៈសមយុទ្ធជូនភ្ញៀវទេសចរនេះសម្តែងដោយសមាគម កីឡាល្បុក្កតោ កុមារទេពមានឫទ្ធិសែនជ័យ និង សមាគមចំបាប់បុរាណខ្មែរឫទ្ធិសែន ។ ក្រុមទេសចរទាំងនេះក៏បានជួយសាងសង់សាលាបឋមសិក្សាមួយខ្នងមាន ប្រាំបន្ទប់ នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង អស់ទឹក ប្រាក់ជាងបួនម៉ឺនដុល្លារ ។ លោក អាង គឹមអៀង បានឱ្យដឹងទៀតថា ការរៀបចំឱ្យមានសង្វៀន ល្បុក្កតោនឹងមានលើកក្រោយទៀត ដើម្បីឱ្យ ភ្ញៀវទេសចរស្វែងយល់ និង ទស្សនា ឱ្យបានច្រើនតាមដងផ្លូវជាតិលេខ ៥ នេះ ព្រោះបណ្តាខេត្តតាមដងផ្លូវជាតិលេខ ៥ នេះ សម្បូរទៅដោយទស្សនីយភាព វប្បធម៌ ប្រពៃណី និង រមណីយដ្ឋាន ទេសចរណ៍យ៉ាងច្រើនរង់ចាំស្វាគមន៍ភ្ញៀវទេសចរ ៕ |
Thursday, March 1, 2012
ខេត្តសៀមរាប ទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍
ជាមួយគ្នានេះផងដែរ ទាំងទេសចរជាតិ និងអន្តរជាតិ មានការកោតសរសើរជាខ្លាំងចំពោះសន្តិសុខនិងការរៀបចំ ក្រុងរបស់ខេត្តទេសចរណ៍មួយនេះ...។
គ្រាន់តែប៉ុន្មានថ្ងៃ នារដូវកាលវិស្សមកាល របស់បងប្អូនប្រជាជនខ្មែរ នៅទូទាំងប្រទេស មានភ្ញៀវ- ទេសចរជាតិ និងអន្តរជាតិ រាប់ពាន់នាក់ បានទៅទស្ស- នាខេត្តសៀមរាប យ៉ាងច្រើនសន្ធឹកសន្ធាប់។ ភ្ញៀវ- អន្តរជាតិគ្រប់ជាតិសាសន៍ មកពីស្ទើរតែគ្រប់ទ្វីប ក្នុង ពិភពលោក មានភាពសាទរក្នុងការចូលរួមកម្សាន្ត លំហែកាយ និងស្វែងយល់ពីប្រវត្តិសាស្ត្រក្នុងតំបន់- ទេសចរណ៍ប្រវត្តិសាស្ត្រ ដែលពោរពេញទៅដោយ ប្រាង្គប្រាសាទបុរាណនេះ។
ទន្ទឹមនឹងសក្តានុពលនៃការរីកចម្រើន និងការ ប្រឹងប្រែងបន្តលើការអភិវឌ្ឍន៍ ក្នុងរដូវចូលឆ្នាំ នា ឆ្នាំនេះ ខេត្តសៀមរាប មានភាពល្អប្រសើរជាងខេត្តដទៃ ទៀត ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំក្រុង និង ការថែរក្សាបរិស្ថាន។
លោក ទេព ប៊ុនឆាយ អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍ថា ក្នុងឆ្នាំនេះ ខេត្តសៀមរាប ទទួល បានកំណើនភ្ញៀវទេសចរច្រើនជាងឆ្នាំមុន។ លោក បានប្រាប់អ្នកយកព័ត៌មាន “អង្គរធំ” ថា នេះដោយ- សារតែខេត្ត មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន និងការថែរក្សារមណីយដ្ឋានក្នុងតំបន់ ឱ្យមានភាព- កាន់តែល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ដូច្នេះ ទើបទាំងភ្ញៀវជាតិ និងអន្តរជាតិ សម្រេចចិត្តជ្រើសរើសយកតំបន់រមណីយដ្ឋានដ៏ស្រស់ផូរផង់នេះ ជា កន្លែងលំហែអារម្មណ៍ នាពេលឈប់សម្រាក។
លោកទេព ប៊ុនឆាយ បានឱ្យដឹងថា ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំនេះ មានភ្ញៀវជាតិមកពីគ្រប់ខេត្ត-ក្រុង ចូលមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាប ដែល ក្នុងនោះ ភាគច្រើនមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ។ ចំណែកភ្ញៀវបរទេស ភាគច្រើនមកពីតំបន់អាស៊ី។ លោកអភិបាលរងក្រុង ក៏បាន បញ្ជាក់ថា ក្នុងឆ្នាំនេះ ខេត្តសៀមរាប ស្ទើរតែក្លាយជា ខេត្តមួយ ដែលមានការរៀបចំសណ្តាប់ធ្នាប់បាន ប្រសើរជាងខេត្តដទៃ ព្រោះការលេងល្បែងគប់ទឹក ប៉ាតម្សៅ គឺត្រូវបានហាមឃាត់ ហើយជាលទ្ធផល គឺខេត្តទទួលបានសុវត្ថិភាពយ៉ាងល្អ ក្នុងអំឡុងបុណ្យ ចូលឆ្នាំថ្មីនេះ។ លោកបានមានប្រសាសន៍ថា “យើង សង្កេតឃើញថា ក្នុងឆ្នាំនេះ ការលេងបាចទឹក ប៉ាត- ម្សៅ គឺអត់មានទេ គ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុង ក៏ អត់មានដែរ ហើយបញ្ហាស្ទះចរាចរណ៍នោះក៏មិន សូវមានដែរ។ ចំណែកឯក្រុមក្មេងស្ទាវរាំលេង បង្ក ឱ្យមានបញ្ហានោះ ក៏មិនឃើញមានដែរ អ៊ីចឹងសរុបទៅ យើងរៀបចំរបៀបរៀបរយបានល្អ”។
លោកសំ ស៊ីយ៉ាន អនុប្រធាននាយកដ្ឋានទេសចរណ៍ (ក្រសួងមហាផ្ទៃ) ខេត្តសៀមរាប បានឱ្យដឹង ថា បរិយាកាសនា ឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងខេត្ត សៀមរាប គឺមានភាពល្អប្រសើរ។ លោកបានប្រាប់ ឱ្យដឹងថា ប្រជាជនខ្មែរ ដែលចូលមកកម្សាន្តក្នុងអំឡុង ពេលបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១៤ ខែមេសា គឺមាន ចំនួនច្រើនជាងឆ្នាំមុន រាប់ពាន់នាក់ ហើយតំបន់ទេស- ចរណ៍ដែលពេញនិយមបំផុត ក្នុងដំណើរកម្សាន្តលំហែកាយរបស់ភ្ញៀវទេសចរ គឺរមណីយដ្ឋានទឹកធ្លាក់ ភ្នំគូលែន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន (អង្គរធំ) ដែលជាទិសដៅ ស្នូលរបស់ទេសចរ ភ្នំបាខែង ប្រាសាទបាគង ប្រាសាទបន្ទាយស្រី និងប្រាសាទផ្សេងៗ ទៀត ក្នុងតំបន់អង្គរ។ លោកសំ ស៊ីយ៉ាន បានឱ្យដឹង ទៀតថា ក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំចាស់ ភ្ញៀវទេសចរមានការកើនឡើង ពី១៥% ទៅ២០%។
ខេត្តសៀមរាប ដែលជាខេត្តមានការអភិវឌ្ឍន៍ យ៉ាងរហ័សនោះ មានប្រជាជនចំនួន ១៧១.៨០០នាក់ នេះបើយោងតាមស្ថិតិដកស្រង់របស់វេបសាយ ឹកិផិដេិា ក្នុងឆ្នាំ២០១០។ ក្នុងអំឡុងពេលត្រឹម៦ថ្ងៃ (១២-១៨ ខែមេសា ឆ្នាំ២០១១) ខេត្តសៀមរាប បានទទួលភ្ញៀវទេសចរអន្តរជាតិ គ្រប់ជាតិសាសន៍ ចំនួន២១.៥៥០នាក់។
លោកតាន់ សំណាង ជាអ្នកប្រចាំការផ្នែកការពារ បេតិកភណ្ឌ នៅប្រាសាទអង្គរវត្ត មានសេចក្តី សប្បាយរីករាយជាខ្លាំង ពេលឃើញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាង្គប្រាសាទ អង្គរវត្ត ដោយភាពរីករាយច្រើនយ៉ាងនេះ។ ទោះ- ជាយ៉ាងណា លោកបានធ្វើការប្រៀបធៀបខុសគ្នា ទៅនឹងការប្រៀបធៀបខាងលើថា ក្នុងឆ្នាំនេះ មិនសូវ មានភ្ញៀវទេសចរជាតិមកកម្សាន្តក្នុងប្រាសាទអង្គរវត្ត ដូចឆ្នាំមុនទេ។ ចំណែកភ្ញៀវបរទេស ដែលមកទស្សនា ប្រាសាទនេះ ភាគច្រើនជាជនជាតិមកពីតំបន់អាស៊ី មាន វៀតណាម កូរ៉េ ថៃ ជប៉ុន និងភ្ញៀវអឺរ៉ុប ភាគច្រើនមកពី ប្រទេសរុស្ស៊ី។ ប៉ុន្តែ លោកបានបញ្ជាក់ថា ក្នុងឆ្នាំនេះ មានការរៀបចំសណ្តាប់ធ្នាប់បានល្អជាងឆ្នាំមុន។
កញ្ញាស្ទិហ្វេនី អូសេនហែម (Stephanie Oxenham) ជនជាតិអង់គ្លេស ដែលបានធ្វើវិស្សមកាលក្នុងប្រទេសកម្ពុជា នាពេល បុណ្យចូលឆ្នាំថ្មី បានបង្ហាញពីចំណាប់អារម្មណ៍រីករាយ ដែលកញ្ញាបានឃើញនូវការអភិវឌ្ឍន៍ដ៏ល្អរបស់ ប្រជាជនខ្មែរ។ កញ្ញាបានប្រាប់ថា កញ្ញាមិនបានដឹង ជាមុនថា នេះជាពេលបុណ្យចូលឆ្នាំរបស់ជនជាតិខ្មែរ ទេ តែកញ្ញាពេញចិត្តមកកម្សាន្តក្នុងប្រទេសខ្មែរ ក្នុងខែ មេសា នេះ។ និយាយដោយទឹកមុខញញឹម កញ្ញាបាន ប្រាប់ថា ទោះបីជាកញ្ញាឃើញមានមនុស្សម្នាច្រើន មក ដើរកម្សាន្តក៏ដោយ តែកញ្ញាមានអារម្មណ៍ថា មាន សុវត្ថិភាព និងមិនមានភាពភ័យខ្លាចអ្វីទាំងអស់។ កញ្ញា បាននិយាយថា “ខ្ញុំគិតថា ស្រុកខ្មែរមានសុវត្ថិភាពល្អ ខ្ញុំ អត់មានការព្រួយបារម្ភអីទេ! ទោះឃើញមានឡាន ម៉ូតូ ច្រើនក៏ដោយ ហើយខ្ញុំរីករាយដែលស្គាល់ប្រជាជនខ្មែរ”។
ចំណែក កញ្ញាហ្ស៊ីលឡេ គ័រសុន(Gealle Corson) ជនជាតិបារាំង ដែលបានមកទស្សនាប្រាសាទអង្គរវត្ត នោះ បានឱ្យដឹងថា កញ្ញាបានចំណាយពេលសម្រាកក្នុងខេត្ត សៀមរាប ច្រើនថ្ងៃ ជាងខេត្តដទៃ ព្រោះកញ្ញាចូលចិត្តទាំងតំបន់រមណីយដ្ឋាននៅទីនេះ និងការរៀបចំ សណ្តាប់ធ្នាប់របស់ក្រុង។ កញ្ញា ដែលមានអាយុ២៧ ឆ្នាំរូបនេះ បានប្រាប់ថា ខេត្តសៀមរាប មិនមានគ្រោះថ្នាក់ចរាចរណ៍ដូចខេត្តដែលកញ្ញាបានទៅដើរកម្សាន្ត នោះទេ។ កញ្ញានិយាយថា “ខ្ញុំចង់នៅទីនេះយូរ ព្រោះខ្ញុំ មិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាផ្សេងៗទេ ហើយតម្លៃទំនិញ នៅទីនេះ ក៏សមរម្យ អាចឱ្យខ្ញុំទទួលយកបាន”។
ដោយសារពាក្យស្លោករបស់ក្រសួងទេសចរណ៍ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ” នៅ ក្នុងពេលបុណ្យចូលឆ្នាំនេះ ការលក់ទំនិញហូបចុក តាមតំបន់រមណីយដ្ឋានក្នុងខេត្តសៀមរាប មាតម្លៃ សមរម្យ និងគុណភាពល្អជាងឆ្នាំមុន។
កញ្ញាជុំ ស្រីលីន ដែលបានធ្វើដំណើរកម្សាន្ត ជិតមួយសប្តាហ៍ ក្នុងខេត្តសៀមរាប សម្រាប់ថ្ងៃសម្រាក បុណ្យចូលឆ្នាំថ្មីនេះ កញ្ញាមានភាពសាទរចំពោះការរៀបចំ សណ្តាប់ធ្នាប់ដ៏ល្អរបស់ខេត្ត ដើម្បីទទួលភ្ញៀវទេសចរ។ កញ្ញាបាននិយាយថា កញ្ញាមិនបានខ្វល់ច្រើនពីគ្រោះថ្នាក់ចរាចរណ៍ ការលេងបាចទឹក ប៉ាតម្សៅ និងពួកក្មេងស្ទាវៗឡើយ។ កញ្ញាបានឱ្យដឹងថា “ឆ្នាំមុន ខ្ញុំអត់ ហ៊ានទៅណាឆ្ងាយទេ ភ្នំគូលែនអី! អត់ហ៊ានទៅសោះ ព្រោះខ្លាចរឿងគ្រោះថ្នាក់ចរាចរណ៍ ហើយម៉្យាងទៀត ធុញរឿងស្ទះចរាចរណ៍ និងការលេងគប់ទឹកប៉ាតម្សៅ អ៊ីចឹងអត់ចង់ទៅណា នៅតែផ្ទះ។ តែឆ្នាំនេះ ឃើញមាន សណ្តាប់ធ្នាប់ល្អ ខ្ញុំបានដើរលេងច្រើនកន្លែង ហើយ សប្បាយចិត្ត ពេលទិញនំចំណីហូបចុក វាអត់ថ្លៃដូច ឆ្នាំមុនទេ! ខ្ញុំហ៊ានរាំលេងជាមួយមនុស្សដែលខ្ញុំ អត់ស្គាល់ តាមវត្ត តាមអី ព្រោះអត់មានពួកក្មេងស្ទាវ មក រញ៉េរញ៉ៃទេ!”។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមេសា នេះ មានតួលេខសរុបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មី ៣ថ្ងៃ មានអ្នកស្លាប់៥៨នាក់ រងរបួស ទាំងធ្ងន់ទាំងស្រាល៤៨៤នាក់ កើនឡើងជាងឆ្នាំមុន ៩ករណី ប៉ុន្តែ មិនមាននៅក្នុងខេត្តសៀមរាប ទេ៕

5:13 AM
Email:knewdaynews@yahoo.com